Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងកិច្ចការនារីបើកវគ្គបណ្តុះបណ្តាលស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែងសម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី

ដោយ Pothe Thun
14/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងកិច្ចការនារីបើកវគ្គបណ្តុះបណ្តាលស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែងសម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងកិច្ចការនារី សហការជាមួយធនាគារជាតិកម្ពុជា (NBC) ក្រោមការគាំទ្រពីក្រុមហ៊ុនវីសា (Visa) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែងសម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី“ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ឋហ្សូម ដើម្បីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលនិងលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ និងអនាគតរបស់សិស្ស និងសហគ្រិនស្ត្រីនៅក្នុងសង្គមឌីជីថលរបស់កម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ២ថ្ងៃគឺថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសោមាទេវីខេត្តសៀមរាប ដោយសិក្ខាកាមចូលរួមមាន៖ សហគ្រិនស្រ្តី មន្រ្តីនៃមន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍស្រ្តីនៃខេត្តគោលដៅទំាង៤ មានខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ រួមនឹងការចូលរួមពីក្រុមអ្នកជំនាញផ្នែកចំនេះដឹងហិរញ្ញវត្ថុ និងចំនេះដឹងផ្នែកឌីជីថល ពីក្រុមហ៊ុនឫទ្ធិពលសរុប ៧៥នាក់

ថ្លែងតាមប្រព័ន្ធហ្សូម ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី មានប្រសាសន៍ថា បច្ចុប្បន្នបម្លាស់ប្ដូរដោយឌីជីថលទៅក្នុងសង្កម និងសេដ្ឋកិច្ចកំពុងតែមានការវិវត្តរីកចំរើនយ៉ាងល្អ ដោយគ្មានវិស័យធុរកិច្ច ឬក្រុមសង្គមណាមួយមិនពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗនៃប្រព័ន្ធសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤នោះទេ។ ដូច្នេះកិច្ចការចម្បងមួយសម្រាប់យើងទាំងអស់គ្នា គឺការបន្សាំខ្លួនក្នុងការទទួលយកនិងទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមអគ្គនាយក បញ្ជាក់ថា ដើម្បីឱ្យយើងទាំងអស់គ្នាអាចចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងចូលរួមក្នុងការកសាងឡើងវិញកាន់តែប្រសើរ ប្រកបដោយចីរភាព និងស្របតាមយុគសម័យសេដ្ឋកិច្ច-សង្គមឌីជីថល ទាមទារឱ្យយើងទាំងអស់គ្នា ជាពិសេសសហគ្រិនស្រ្តី ប្អូនៗ និងក្មួយ ចាំបាច់ត្រូវអភិវឌ្ឍខ្លួនឱ្យខ្លាំងខ្លាំ និងមុតមាំ ដែលអាចប្រែក្លាយខ្លួនឯងឱ្យក្លាយជាពលរដ្ឋឌីជីថល និងទាន់សម័យកាល។ ក្នុងនោះត្រូវអភិវឌ្ឍនូវសមត្ថភាព និងចំណេះដឹង ទាំងជំនាញរឹង និងទន់ ដើម្បីពង្រីកកាលានុវត្តភាព និងសក្តានុពលរបស់ខ្លួន ក្នុងន័យចូលរួមចំណែកស្តារ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤។

ក្នុងឱកាសនោះដែរ លោកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី នាយិកាគ្រប់គ្រងក្រុមហ៊ុនវីសា ប្រចាំប្រទេសកម្ពុជា បានបង្ហាញជំនឿយ៉ាងមុតមាំលើឥទ្ធិពលនៃការអប់រំតាមរយៈការផ្តល់នូវព័ត៌មានច្បាស់លាស់ និងចំណេះដឹង ជាពិសេសនៅក្នុងយុគសេដ្ឋកិច្ចឌីជីថលដែលកំពុងតែអភិវឌ្ឍឥតឈប់ឈរនាពេលបច្ចុប្បន្ន។ លោកស្រីបន្តថា សម្រាប់កម្មវិធីសិក្សានៅឆ្នាំនេះដែរ ត្រូវបានរៀបចំឡើងដើម្បីបំពេញតាមតម្រូវការជាក់ស្តែង ក្នុងគោលបំណងបណ្តុះបណ្តាលសិក្ខាកាមនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលថ្នាក់មូលដ្ឋាន និងកម្មវិធីជំនាញជាក់ស្តែងដែលផ្តល់ឲ្យពួកគេនូវអត្ថប្រយោជន៍ពេញមួយជីវិតផងដែរ។

សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា អាជីវកម្មដែលមានស្ត្រីជាម្ចាស់មានចំនួនប្រមាណ ៦១% នៃអាជីវកម្មទូទាំងប្រទេស។ ក្នុងនោះអាជីវកម្មពួកគាត់ស្ថិតក្នុងកម្រិតមីក្រូប្រមាណ ៦២% និងកម្រិតតូចមាន ២៦% ព្រមទាំងមានសមត្ថភាពផលិតកម្រិតទាប។ អាជីវកម្មរបស់ស្ត្រីភាគច្រើន គឺជាជំនួញលក់ដុំ និងលក់រាយ សេវាកម្ម កន្លែងស្នាក់នៅ និងចំណីអាហារ ការផលិត និងការផ្ដល់សេវាផ្សេងទៀតដែលមាន ចំនួនស្មើនឹង ៩៧% នៃអាជីវកម្មទាំងអស់។ ជាមួយគ្នានោះបើយោងតាមសៀវភៅរបស់សមាគមសហគ្រិនស្រ្តីកម្ពុជា ក៏បានឲ្យដឹងថា ស្រ្តីជាសហគ្រិនភាគច្រើនកំពុងមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការចំណេះដឹងផ្នែក ហិរញ្ញវត្ថ, លទ្ធភាពក្នុងការទទួលបាន បច្ចុប្បន្នភាពព័ត៌មាន, និងចំណេះដឹងផ្នែកឌីជីថល ហើយក្នុងន័យនេះស្រ្តីអាជីវករតូចតាចភាគច្រើន ងាយទទួលរងនូវឥទ្ធិពលមិនល្អ និងមិនអាចចាប់យកនូវកាលានុវត្តភាពថ្មីៗ និងនវានុវត្តន៍ក្នុងការអភិវឌ្ឍអាជីវកម្ម៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​កិច្ចការនារីចំណេះដឹងផ្នែកហិរញ្ញវត្ថុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងបានអនុម័តកំណត់បន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ទៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានរបៀបវារៈចំនួន៤

សម្តេចពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងបានអនុម័តកំណត់បន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ទៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានរបៀបវារៈចំនួន៤

អាជ្ញាធរជាតិអប្សរា បិទបំពេញបាយអរនៅតាមជង្ហុកនិងចន្លោះថ្មភក់កម្រាលស្ពានហាលមុខប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរា បិទបំពេញបាយអរនៅតាមជង្ហុកនិងចន្លោះថ្មភក់កម្រាលស្ពានហាលមុខប្រាសាទអង្គរវត្ត

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បើកកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅខេត្តសៀមរាប

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បើកកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.