Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បើកកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅខេត្តសៀមរាប

ដោយ Pothe Thun
15/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បើកកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅខេត្តសៀមរាប
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា) និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន តាមរយៈចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិឌីអូ ដែលរៀបចំឡើងនៅសណ្ឋាគារអេមព្រីស អង្គរ-ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមរយៈកាលវិភាគនៃកិច្ចប្រជុំចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់អាយឆា ដោយកិច្ចប្រជុំពិសេសនេះ នឹងធ្វើការពិនិត្យ ពិភាក្សាលើឯកសារទស្សនាទាននៃសកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ២០១៩-២០២២ បច្ចុប្បន្នភាពនៃសកម្មភាពអាទិភាពរបស់អាយឆា ពីឆ្នាំ២០១៤-២០២២ របាយការណ៍សកម្មភាពនានាដែលបានអនុវត្តរួច វឌ្ឍនភាពនៃកម្មវិធីនានាដែលមិនទាន់បានអនុវត្ត និងឯកសារសំខាន់ៗមួយចំនួនទៀត។

ជាមួយនឹងកិច្ចប្រជុំពិសេសនេះដែរ ឯកឧត្ដម កែវ រ៉េមី ក៏នឹងដឹកនាំគណៈប្រតិភូអាយឆា ក្នុងកិច្ចប្រជុំដាច់ដោយឡែករវាងអាយឆា និងអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរបស់អាយឆា និងអង្គការសហប្រជាជាតិ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំពិសេសលើកទី២ របស់អាយឆា ក៏នឹងមានពិធីប្រគល់តួនាទីជាប្រធានអាយឆា ឆ្នាំ២០២៣ ជូនទៅតំណាងឥណ្ឌូណេស៊ីប្រចាំអាយឆាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដោយឡែកនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ អាយឆាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីអបអរសាទរខួបលើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលជាឧបករណ៍ស្នូលនៃការការពារ និងលើកកម្ពស់សិទ្ធិមនុស្សរបស់អាស៊ាន ហើយដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០១២។ ពិធីនេះ ក៏នឹងមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ហើយសម្រាបថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ អាយឆាកម្ពុជា និងអាយឆាឥណ្ឌូណេស៊ី នឹងធ្វើជាសហប្រធាន នៃកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សអាស៊ាន ឆ្នាំ២០២២ ៕

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានអាយឆា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមគោលដៅ ដើម្បីត្រៀមការពារសុវត្ថិភាពជូនគណៈប្រតិភូសម្រាប់កិច្ចប្រជុំក្រសួងការពារជាតិអាស៊ាន នៅទឹកដីខេត្តសៀមរាប

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមគោលដៅ ដើម្បីត្រៀមការពារសុវត្ថិភាពជូនគណៈប្រតិភូសម្រាប់កិច្ចប្រជុំក្រសួងការពារជាតិអាស៊ាន នៅទឹកដីខេត្តសៀមរាប

គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តសៀមរាប 

គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តសៀមរាប 

ការប្រកួតធ្វើម្ហូបដោយប្រើកសិផលដែលដាំដោយកសិករ នៅតាមជាយក្រុងសៀមរាប ជាមួយមុខម្ហូប «ទឹកគ្រឿងសៀមរាប»

ការប្រកួតធ្វើម្ហូបដោយប្រើកសិផលដែលដាំដោយកសិករ នៅតាមជាយក្រុងសៀមរាប ជាមួយមុខម្ហូប «ទឹកគ្រឿងសៀមរាប»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.