Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ការប្រកួតធ្វើម្ហូបដោយប្រើកសិផលដែលដាំដោយកសិករ នៅតាមជាយក្រុងសៀមរាប ជាមួយមុខម្ហូប «ទឹកគ្រឿងសៀមរាប»

ដោយ Pothe Thun
17/11/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កម្មវិធី «ការបញ្ចេញស្នាដៃចម្អិនម្ហូបអង្គរ» ក្រោមប្រធានបទ «ទឹកដី និងការច្នៃប្រឌិត» របស់គម្រោងអង្គការអាគ្រីស៊ុតកម្ពុជា ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិអូរទទឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ក្នុងគោលបំណងលើកកម្ពស់ដល់ផលិតផលកសិកម្ម និងណែនាំឲ្យមេចុងភៅស្គាល់ និងចូលរួមក្នុងការប្រើផលិតផលក្នុងស្រុក មកចម្អិនអាហារបង្ហាញពីថ្វីដៃរបស់ចុងភៅ និងលើកតម្លៃមុខម្ហូបប្រចាំតំបន់ ដែលជាមុខម្ហូបក្នុងការប្រកួតគឺ «ទឹកគ្រឿងសៀមរាប»។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការបង្កើតកម្មវិធីនាពេលនេះដែរ គឺជាឱកាសដ៏ពិសេសមួយ ក្នុងការជួយជម្រុញដល់ការដាំបន្លែរបស់កសិករក្នុងខេត្តសៀមរាប ឲ្យពួកគាត់កាន់តែមានការខិតខំក្នុងការផលិតកសិផលផ្សេងៗ ដែលមានគុណភាពល្អ និងចំណេញទាំងអ្នកដាំ អ្នកទិញ និងអ្នកបរិភោគ ជាពិសេសការស្វែងរកទីផ្សារសម្រាប់បន្លែសុវត្ថិភាពរបស់កសិករយើងទៀតផង។ លោកបន្តថាក្នុងនាមរដ្ឋបាលខេត្ត ក្រោយដំណើរទស្សនកិច្ចស្វែងយល់ពីលទ្ធផលកសិកម្មរបស់ប្រជាកសិករគំរូ ២គ្រួសារ ក្នុងចំណោម ៤០៣គ្រួសារ របស់គម្រាងអង្គការអាគ្រីស៊ុត ដែលបានដាំបន្លែសុវត្តិភាពតាមបច្ចេកទេស ដើម្បីធ្វើអោយបាននូវទិន្និផល់ និងគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និងឈានទៅដល់ការនំាចេញទៅក្រៅខេត្ត។ ទន្ទឹមនោះប្រជាកសិករ ក៏ជួបនៅបញ្ហាទីផ្សារ និងការវេចខ្ចប់ ដោយអាជ្ញាធរខេត្តនឹងធ្វើការពិភាក្សាជាមួយក្រុមប្រឹក្សាខេត្តអូដឺសែន និងអង្គការអាគ្រីស៊ុត ដើម្បីរកនូវដំណោះស្រាយបញ្ហារទាំងនេះដល់ប្រជាកសិករ។

លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា បានឲ្យដឹងថា ការជ្រើសរើសយកមុខម្ហូប ”ទឹកគ្រឿងសៀមរាប” សម្រាប់ការប្រកួតធ្វើម្ហូបនាពេលនេះ ព្រោះ ទឹកគ្រឿង ជាមុខម្ហូបរបស់ខ្មែរ ដែលពលរដ្ឋខ្មែរតែងតែធ្វើពិសាជាមួយនឹងបន្លែដែលមាននៅជុំវិញផ្ទះពួកគាត់ ជារួមទឹកគ្រឿងជាមុខម្ហូបដែលបានផ្សាភ្ជាប់ជាមួយពលរដ្ឋកម្ពុជាតាំងពីយូរលង់មកហើយ។ សម្រាប់ការប្រកួតនេះដែរ បេក្ខភាពប្រកួតមានចំនួន ៣ស្ថាប័ន ត្រូវនឹង ៦រូប ដែលចូលរួមជាអ្នកប្រកួតរួមមាន៖ បេក្ខភាពមកពីភោជនីយដ្ឋានអង្គារដី ភោជនីយដ្ឋានមេអំបៅ និងភោជនីយដ្ឋានក្នុងភូមិព្រះដាក់។ ក្នុងព្រឹត្តិការណ៍នៃការប្រកួតម្ហូបនោះ បេក្ខភាពទាំងអស់ តម្រូវឲ្យរៀបចំចម្អិនមុខម្ហូបប្រចាំខេត្តគឺ ទឹកគ្រឿង ដែលតម្រូវឲ្យប្រើបន្លែ ២ផ្នែកគឺ បន្លែក្នុងស្រុក និងបន្លែនាំចូលមកដាំថ្មីនៅក្នុងប្រទេសកម្ពុជា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទឹកគ្រឿងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុងសម្ព័ន្ធមេត្រីភាពស៊ូវ៉ុន នៃសាធារណៈរដ្ឋកូរ៉េ

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុងសម្ព័ន្ធមេត្រីភាពស៊ូវ៉ុន នៃសាធារណៈរដ្ឋកូរ៉េ

កងកម្លាំងប្រដាប់អាវុធជាង២ពាន់នាក់ នឹងត្រូវដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សុវត្ថិភាព គណៈប្រតិភូ នៃកិច្ចប្រជុំអាស៊ានការពារជាតិ នៅខេត្ដសៀមរាប

កងកម្លាំងប្រដាប់អាវុធជាង២ពាន់នាក់ នឹងត្រូវដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សុវត្ថិភាព គណៈប្រតិភូ នៃកិច្ចប្រជុំអាស៊ានការពារជាតិ នៅខេត្ដសៀមរាប

រដ្ឋលេខាធិការក្រសួងសាធារណការ÷ ជំរុញឱ្យលោកគ្រូ អ្នកគ្រូជួយ ផ្សព្វផ្សាយដល់សិស្សឱ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណ:អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព 

រដ្ឋលេខាធិការក្រសួងសាធារណការ÷ ជំរុញឱ្យលោកគ្រូ អ្នកគ្រូជួយ ផ្សព្វផ្សាយដល់សិស្សឱ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណ:អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.