Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុងសម្ព័ន្ធមេត្រីភាពស៊ូវ៉ុន នៃសាធារណៈរដ្ឋកូរ៉េ

ដោយ Pothe Thun
17/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំមួយចំនួនក្នុងខេត្ត បានជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស៊ូវ៉ុន នៃសាធារណារដ្ឋកូរ៉េ ដឹកនាំដោយលោក Minbum Oh នាយកទីចាត់ការសម្រាប់គាំទ្ររដ្ឋបាលក្រុងស៊ូវ៉ុន ព្រមទាំងសហការីផងដែរ។

លោក Minbum Oh នាយកទីចាត់ការសម្រាប់គាំទ្ររដ្ឋបាលក្រុងស៊ូវ៉ុន បានឲ្យដឹងថា ទីក្រុងស៊ូវ៉ុន មានចំណងសម្ព័ន្ធមេត្រីភាពនឹងគ្នា ជាមួយខេត្តសៀមរាប អស់រយៈពេល១៩ឆ្នាំមកហើយ ព្រមទាំងបានកសាងនូវសមិទ្ធផលមួយចំនួនសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប សំខាន់ការបង្កើតភូមិមិត្តភាព ស៊ូវ៉ុនភ្នំក្រោម និង បានកសាងអគារសិក្សាពីថ្នាក់បឋមដល់អនុវិទ្យាល័យនៅភូមិភ្នំក្រោម។ លោកក៏បានលើកផងដែរ អំពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងខេត្តក្រុងទាំងពីរ បានដំណើរការទៅដោយរលូន។ ម៉្យាងទៀតដំណើររបស់ប្រតិភូនៃក្រុងស៊ូវ៉ុន ក្នុងកិច្ចពិភាក្សាពេលនេះ ដោយផ្តោតទៅលើទំនាក់ទំនងការងារគម្រោងរបស់ក្រុងស៊ូវ៉ុន មាន២គម្រោង បន្ទាប់ពីគម្រោងអភិវឌ្ឍន៍នៅភូមិមិត្តភាពស៊ូវ៉ុនភ្នំក្រោម ក៏សូមឲ្យរដ្ឋបាលខេត្តសៀមរាប រកនូវទីតាំងតំបន់គម្រោងទី២ របស់ស៊ូវ៉ុន ដោយមិនឲ្យឆ្ងាយពីក្រុងសៀមរាបនោះឡើយ។ លោកក៏បានឲ្យដឹងទៀតថា គម្រោងនេះគឺទាក់ទងទៅនឹងវិស័យទេសចរណ៍ អនាម័យ អប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀតផងដែរ។

លោក Minbum Oh ក៏បានសុំឲ្យរដ្ឋបាលខេត្តសៀមរាប ធ្វើការជ្រើសរើសកំណត់ទីតាំង ដើមី្បក្រុមការងាររបស់ក្រុងស៊ូវ៉ុនចុះធ្វើការសិក្សាលម្អិតលើគម្រោង ព្រមទាំងធ្វើការជ្រើសរើសមន្ត្រីយកទៅបណ្តុះបណ្តាលនៅប្រទេសកូរ៉េ អំពីជំនាញបច្ចេកទេស ចំពោះលើការចំណាយគឺ ភាគីកូរ៉េជាអ្នកធានារ៉ាប់រងទាំងស្រុង។ ក្នុងនោះដែរប្រតិភូនៃក្រុងស៊ូវ៉ុន ក៏បានគូសបញ្ជាក់ថា ទោះបីនៅលើពិភពលោកបានជួបនូវវិបត្តិកូវីដ-១៩ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ចំពោះការទំនាក់ទំនងសហប្រតិបត្តិការរវាងក្រុង-ខេត្តទាំងពីរ ក៏នៅមានការទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងបានផ្តល់នូវសម្ភារៈ បរិក្ខា និងស្បៀងអាហារ សម្លៀកបំពាក់ជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិមិត្តភាពស៊ូវ៉ុនភ្នំក្រោមជាប្រចាំ តាមរយៈអង្គការ Happi Cams ប្រចាំនៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក យុន លីនណេ អភិបាលរងខេត្ត បានធ្វើការថ្លែងអំណរគុណដល់ក្រុងសម្ព័ន្ធមេត្រី ដែលតែងមានទំនាក់ទំនងល្អនឹងគ្នាក្នុងរយៈពេល ១៩ឆ្នាំមកនេះ ព្រមទាំងបានកសាងនូវសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា សំខាន់លើវិស័យអប់រំ សុខាភិបាល និងបរិស្ថាន។ ម៉្យាងទៀតក្នុងសហប្រតិបត្តិការរវាងខេត្តសៀមរាប និងក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ យើងបានកសាងនូវភូមិមិត្តភាព ព្រមទាំងសមទ្ធិផលមួយចំនួន មានផ្លូវថ្នល់ អគារសិក្សាពីថ្នាក់បឋមសិក្ស និងអនុវិទ្យាល័យ ព្រមទាំងបានបញ្ចុះក្រុមគ្រូពេទ្យមកធ្វើការព្យាបាលជូនប្រជាពលរដ្ឋ និងផ្តល់នូវជាស្បៀងអាហារ សម្លៀកបំពាក់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស និងសាងសង់បង្គន់អនាម័យជាដើម។

លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ជូនដល់ប្រតិភូផងដែរថា ចំពោះការរកតំបន់ទីតាំងក្នុងការអនុវត្តគម្រោងស៊ូវ៉ុនទី២ និងការបញ្ជូនមន្ត្រីទៅធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ព្រមទាំងការជួសជុលអគារសិក្សា និងបញ្ហាកង្វះគ្រូបង្រៀននោះ លោកនឹងលើកយកទៅដាក់ជូនគណៈអភិបាលខេត្ត ដើមី្បធ្វើការប្រជុំសម្រេចផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុងសម្ព័ន្ធមេត្រីភាពស៊ូវ៉ុន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កងកម្លាំងប្រដាប់អាវុធជាង២ពាន់នាក់ នឹងត្រូវដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សុវត្ថិភាព គណៈប្រតិភូ នៃកិច្ចប្រជុំអាស៊ានការពារជាតិ នៅខេត្ដសៀមរាប

កងកម្លាំងប្រដាប់អាវុធជាង២ពាន់នាក់ នឹងត្រូវដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សុវត្ថិភាព គណៈប្រតិភូ នៃកិច្ចប្រជុំអាស៊ានការពារជាតិ នៅខេត្ដសៀមរាប

រដ្ឋលេខាធិការក្រសួងសាធារណការ÷ ជំរុញឱ្យលោកគ្រូ អ្នកគ្រូជួយ ផ្សព្វផ្សាយដល់សិស្សឱ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណ:អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព 

រដ្ឋលេខាធិការក្រសួងសាធារណការ÷ ជំរុញឱ្យលោកគ្រូ អ្នកគ្រូជួយ ផ្សព្វផ្សាយដល់សិស្សឱ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណ:អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព 

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.