Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កងកម្លាំងប្រដាប់អាវុធជាង២ពាន់នាក់ នឹងត្រូវដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សុវត្ថិភាព គណៈប្រតិភូ នៃកិច្ចប្រជុំអាស៊ានការពារជាតិ នៅខេត្ដសៀមរាប

ដោយ Pothe Thun
17/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនគណៈប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន (ADMM Reatreat) និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក លើកទី៩ (ADMM Plus) ដែលប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ កម្លាំងសមត្ថកិច្ចការពារជាង ២ពាន់នាក់ នឹងត្រូវដាក់តាមគោលដៅសំខាន់ៗ ក្នុងការការពារសន្តិសុខ និងសុវត្ថិភាពគណៈប្រតិភូឲ្យបានល្អ។

លោកឧត្ដមសេនីយ៍ សឿន សេន អ្នកនាំពាក្យស្នងការដ្ឋាននគរបាល ខេត្ដសៀមរាប បានបញ្ជាក់នៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា ការប្រើប្រាស់កម្លាំងជាង ២ពាន់នាក់នេះ គឺមានកម្លាំងនគរបាល កម្លាំងអង្គភាពនគបាលបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ និងកម្លាំងកងរាជអាវុធហត្ថ កងទ័ពអាកាស កងវរៈសេនាតូចស៊ើបការណ៍នៃយោធភូមិភាគទី៤ ដោយកម្លាំងទាំងអស់បានត្រៀមរួចជាស្រេចសម្រាប់ការពារនៅតាមគោលចំនួន ៣២គោលដៅ រួមមានច្រកទ្វារព្រលានយន្ដហោះអន្ដរជាតិសៀមរាប និងនៅតាមដងផ្លូវសំខាន់ៗ និងបណ្ដាគោលដៅសំខាន់ជាច្រើនកន្លែងទៀត។

លោកឧត្ដមសេនីយ៍ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ សូមចូលរួមសហការជាមួយកងកម្លាំងសមត្ថកិច្ចគ្រប់ទីតាំង ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពជូនគណប្រតិភូ នៃកិច្ចប្រជុំការពារជាតិអាស៊ាន ដែលធ្វើឡើងនៅក្នុងខេត្ដសៀមរាបនាពេលខាងមុខនេះ។ លោកក៏បានណែនាំដល់អ្នកគ្រប់គ្រងទីតាំងទាំង៥ ដែលជាគោលដៅសំខាន់សម្រាប់គណៈប្រតិភូ រួមមាន៖ សណ្ឋាគារសុខាសៀមរាប, សណ្ឋាគារ FCC, សណ្ឋាគារផាកហៃយ៉ាត់ សៀមរាប, មហាសណ្ឋាគារអង្គរ និងទីបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាប ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយនិងសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុ។ ជាមួយគ្នានោះកងរាជអាវុធហត្ថទាំងអស់ ត្រូវសហការដឹកនាំរៀបចំ ពិនិត្យដោយហ្មត់ចត់ទៅលើសម្ភារៈ និងមធ្យោបាយនាំក្បួនគណៈប្រតិភូ កំណត់គោលដៅឈរជើងប្រចាំបញ្ជា និងចាត់តាំងកម្លាំងផ្លាស់ប្តូរយាមកាមតាមគោលដៅឱ្យបានច្បាស់លាស់ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ឋ ដើម្បីពង្រឹងយន្តការងាររក្សាសន្តិសុខសុវត្ថិភាពសម្រាប់កិច្ចប្រជុំដ៍មានអត្ថន័យនិងសារៈសំខាន់នេះ ឱ្យមានប្រសិទ្ឋភាពខ្ពស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន (ADMM Reatreat) និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក លើកទី៩ (ADMM Plus ) នឹងប្រព្រឹតទៅចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅសណ្ឋាគារសុខាសៀមរាប ដោយមានវត្តមានថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន បណ្តាប្រទេសដៃគូអភិវឌ្ឍ និងប្រទេសមហាអំណាចក្នុងពិភពលោកផងដែរ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កិច្ចប្រជុំអាស៊ានការពារជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋលេខាធិការក្រសួងសាធារណការ÷ ជំរុញឱ្យលោកគ្រូ អ្នកគ្រូជួយ ផ្សព្វផ្សាយដល់សិស្សឱ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណ:អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព 

រដ្ឋលេខាធិការក្រសួងសាធារណការ÷ ជំរុញឱ្យលោកគ្រូ អ្នកគ្រូជួយ ផ្សព្វផ្សាយដល់សិស្សឱ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណ:អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព 

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

ក្រសួងកិច្ចការនារី បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពី “ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ” នៅខេត្តសៀមរាប

ក្រសួងកិច្ចការនារី បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពី “ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ” នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.