Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងកិច្ចការនារី បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពី “ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ” នៅខេត្តសៀមរាប

ដោយ Pothe Thun
18/11/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារី បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពី “ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ” តាមរយៈគម្រោងលើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្ត្រីនៅក្នុវិស័យសុខភាព ដែលពិធីនេះធ្វើឡើងក្នុងសាលាអនុវិទ្យាល័យចាន់សរ ឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជា ជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ ជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលកំពុងតែកើនឡើង និងជាមូលហេតុនៃការស្លាប់ជាងពាក់កណ្តាលក្នុងចំណោមការស្លាប់ទាំងអស់នៅប្រទេសកម្ពុជា បើប្រៀបធៀប គឺអត្រាស្លាប់ស្ត្រីច្រើនជាងបុរស ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងថែមទៀត ដោយសារតែផលវិបាកនៃការផ្លាស់ប្ដូររបៀបរស់នៅ និងបរិស្ថានដែលកំពុងតែមានការប្រែប្រួលរួមទាំងចំណីអាហារ។ ជាមួយគ្នានោះបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ និងរ៉ាំរ៉ៃក្នុងចំណោមស្ត្រី និងកុមារនៅខ្ពស់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អភិវឌ្ឍសុខភាព និងស្មារតីនៅដំណាក់កាលក្រោយៗ នៃជីវិតរស់នៅ ដូចជាការបាត់បង់កំលាំងពលកម្ម ការធ្លាក់ខ្លួនឈឺ មានពិការភាព អំពើហិង្សាទាក់ទងនឹងយេនឌ័រ ភាពក្រីក្រ និងតម្រូវឱ្យមានការខាតបង់ថវិការជាច្រើនទៅលើការចំណាយលើការថែទាំសុខភាពសម្រាប់ស្ត្រី និងសមាជិកគ្រួសារ។

បើតាមលោកស្រី យូរ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងបញ្ហាទាំងអស់ខាងលើនេះ នាយកដ្ឋានស្ត្រី និងសុខភាព ក្រសួងកិច្ចការនារី សហការជាមួយយមន្ទីរកិច្ចការនារីខេត្ត បានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយដល់សហគមន៍ស្ដីពី “ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ” នៅខេត្តសៀមរាបនេះ គឺក្រោមការឧបត្ថម្ភថវិកាពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់ប្រជាជនឱ្យយល់ដឹងកាន់តែច្បាស់ ចេះពិនិត្យស្ទាបរកជំងឺមហារីកសុដន់ដោយខ្លួនឯងបាន និងទៅទទួលយកសេវាព្យាបាលទាន់ពេលវេលានៅមូលដ្ឋានសុខាភិបាល រួមទាំងចំណេះដឹងស្តីពីអាហារូបត្ថម្ភ កែប្រែទម្លាប់នៃការបរិភោគអាហារឱ្យកាន់តែប្រសើរឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី យូរ សុភា បានបង្ហាញទៀតថា យុទ្ធនាការនេះ នឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនគោលដៅជាពិសេសស្រ្តី និងគ្រួសារ និងបានចូលរួមកាត់បន្ថយអត្រាស្លាប់របស់ប្រជាជនកម្ពុជាដោយសារជំងឺមិនឆ្លង ដែលចែងក្នុងផែនការសកម្មភាពពហុវិស័យជាតិស្តីពី ការការពារ និងការប្រយុទ្ធនឹងជំងឺឆ្លង លើចំនុចសំខាន់២ គឺ៖ ១.បង្ការប្រជាជនមិនឲ្យមានជំងឺមិនឆ្លងកាន់តែច្រើនឡើង និង២.សម្រាលភាពធ្ងន់ធ្ងររបស់អ្នកជំងឺមិនឆ្លង មិនឲ្យធ្លាក់ខ្លួនជាជនមានពិការភាព និងឆាប់ស្លាប់។ ក្នុងនោះ ៨០% នៃជំងឺមិនឆ្លងអាចការពារបាន បើសិនជាមានអន្តាគមន៍ដ៏មានប្រសិទ្ធភាពខ្ពស់ជាច្រើន សូម្បីតែអ្នកជំងឺដែលមានជំងឺមិនឆ្លងរួចទៅហើយ ក៏អាចរក្សាសុខភាពល្អជាធម្មតាជាមួយសមាជិកគ្រួសារ និងសង្គមដែលមានផលិតភាពតាមរយៈការរួមបញ្ចូលគ្នានូវការថែទាំសុខភាពបឋម ការគ្រប់គ្រងខ្លួនឯង ដោយកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លងដូចជាកុំប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ កាត់បន្ថយការប្រើប្រាស់អំបិល និងជាតិខ្លាញ់ក្នុងអាហារ និងការធ្វើលំហាត់ប្រាណជាប្រចាំ និងទៀងទាត់ជាដើម៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​កិច្ចការនារីចំណេះដឹងហិរញ្ញវត្ថុ​ជំងឺមហារីក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ប្តេជ្ញាបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣

អាជ្ញាធរខេត្តសៀមរាប ប្តេជ្ញាបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្របីរៀល

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្របីរៀល

អាយឆាកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី១០នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន

អាយឆាកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី១០នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.