Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

រដ្ឋលេខាធិការក្រសួងសាធារណការ÷ ជំរុញឱ្យលោកគ្រូ អ្នកគ្រូជួយ ផ្សព្វផ្សាយដល់សិស្សឱ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណ:អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព 

ដោយ Pothe Thun
17/11/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងសាធារណការ÷ ជំរុញឱ្យលោកគ្រូ អ្នកគ្រូជួយ ផ្សព្វផ្សាយដល់សិស្សឱ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណ:អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព 
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពដល់លោកគ្រូ អ្នកគ្រូ នៅក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែកង្វល់របស់រដ្ឋាភិបាល ព្រោះវាបានធ្វើឱ្យប៉ះពាល់យ៉ាងច្រើនដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ចំណែកមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារកត្តាមនុស្សដដែល។
លោកជំទាវ បានបន្តថា ក្នុងឆ្នាំ២០២១កន្លងមកនេះ មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿនកំណត់៣៨% មិនគោរពសិទ្ធិអាទិភាព២៤% មិនប្រកាន់ស្តាំ១៤% វ៉ាជែង៨% បត់ខ្វះការប្រុងប្រយ័ត្ន ៨% បើកបរក្នុងភាពស្រវឹង ៤% កត្តាយានយន្ត ៣% និងបើកបរក្នុងភាពងងុយដេក ១%។ ជនរងគ្រោះភាគច្រើនមានអាយុពី ១៥ឆ្នាំដល់៣៥ឆ្នាំ។ ក្នុងចំណោមនេះភាគច្រើនជាអ្នកជិះម៉ូតូ គឺប្រមាណជាង៧៥% ហើយមិនពាក់មួកសុវត្ថិភាពមានប្រមាណជាង៧០% ដែលភាគច្រើនមិនពាក់មួកនៅពេលយប់ (គ្រោះថ្នាក់ពេលយប់សរុបប្រមាណ ៥៦% បណ្តាលឱ្យស្លាប់៥៦% និងរបួស៥០%)។ អ្នកស្លាប់ភាគច្រើនគឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម។


លោកជំទាវ អគ្គលេខាធិការគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តថា យើងឃើញហើយថា អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ ភាគច្រើនជាអ្នកជិះម៉ូតូមិនពាក់មួយសុវត្ថិភាព ដូចនេះ លោកជំទាវជំរុញឱ្យលោកគ្រូ អ្នកគ្រូជួយផ្សព្វផ្សាយឱ្យកាន់កាន់តែទូលំទូលាយទៅសិស្សានុសិស្សទាំងអស់ពេលធ្វើដំណើរ សូមឱ្យពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងឱ្យបានគ្រប់គ្នា ព្រោះមួកមួយជួយជីវិតបានម្នាក់។


លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងថា អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានរៀបចំលិខិតស្នាមពាក់ព័ន្ធការងារសុវត្ថិភាពចរាចរណ៍ និងបានចេញសេចក្តីអំពាវនាវទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ រៀបចំយុទ្ធនាការពញ្ញាក់ស្មារតីដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនៅលើដងផ្លូវ នៅមុនឱកាសបុណ្យជាតិសំខាន់ៗ ក្រុមការងារលេខាធិការដ្ឋានបានចុះធ្វើការណែនាំ ផ្សព្វផ្សាយអប់រំ ចែកខិតបណ្ណ និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាតិ និងទីប្រជុំជននានាក្នុងខេត្ត ចុះធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សហគមន៍ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ្នកប្រើប្រាស់ផ្លូវ និងបានចែកឯកសារពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍។
លោកអភិបាលរងខេត្ត បានបន្តថា នៅរយ:ពេល ៩ខែដើមឆ្នាំ២០២២ ខេត្តសៀមរាប មានគ្រោះថ្នាក់ចរាចរណ៍បានកើតចំនួន ៨៦លើក កើនឡើង ៤៤លើក ស្មើ៥១% បណ្តាលអោយមានអ្នកស្លាប់ចំនួន ៨៦នាក់ (ស្រីចំនួន ២៦នាក់) កើនឡើង ៤៨នាក់ ស្មើ៥៦% របួសធ្ងន់ចំនួន ៥៣នាក់ (ស្រីចំនួន ២០នាក់) កើនឡើង ៣៧នាក់ ស្មើ៤៣% របួសស្រាល ចំនួន ៤៤នាក់ (ស្រីចំនួន ១៨នាក់) កើន១៦នាក់ ស្មើ១៩%៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព: លោកឃុត សៅ កែសម្រួលដោយ លីវ សុខុន!!!

 

Tags: ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

ក្រសួងកិច្ចការនារី បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពី “ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ” នៅខេត្តសៀមរាប

ក្រសួងកិច្ចការនារី បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពី “ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ” នៅខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ប្តេជ្ញាបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣

អាជ្ញាធរខេត្តសៀមរាប ប្តេជ្ញាបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.