Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមគោលដៅ ដើម្បីត្រៀមការពារសុវត្ថិភាពជូនគណៈប្រតិភូសម្រាប់កិច្ចប្រជុំក្រសួងការពារជាតិអាស៊ាន នៅទឹកដីខេត្តសៀមរាប

ដោយ Pothe Thun
15/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមគោលដៅ ដើម្បីត្រៀមការពារសុវត្ថិភាពជូនគណៈប្រតិភូសម្រាប់កិច្ចប្រជុំក្រសួងការពារជាតិអាស៊ាន នៅទឹកដីខេត្តសៀមរាប
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកម្លាំងជំនាញ មេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីជំនាញនៃកងរាជអាវុធហត្ថ ខេត្តសៀមរាប សហការជាមួយអ្នកគ្រប់គ្រងសណ្ឋាគារ ចុះត្រួតពិនិត្យផ្ទាល់តាមគោលដៅសំខាន់ៗ ដែលបានកំណត់ ដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលប្រជុំនិងស្នាក់នៅរបស់គណៈប្រតិភូយោធាជាន់ខ្ពស់ នៃកិច្ចប្រជុំក្រសួងការពារជាតិអាស៊ានដែលនឹងរៀបចំឡើងក្នុងពេលឆាប់ៗនៅទឹកដីអង្គរខេត្តសៀមរាប។

ក្នុងការចុះពិនិត្យនេះដែរ ក្រុមការងារបានចុះតាមទីតាំងគោលដៅដែលបានកំណត់មួយចំនួនដូចជា៖ បន្ទាយមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប, សណ្ឋាគារសុខាសៀមរាប, សណ្ឋាគារ FCC, សណ្ឋាគារផាកហៃយ៉ាត់ សៀមរាប និងមហាសណ្ឋាគារអង្គរ ដោយបានពិនិត្យ និងកំណត់ទៅលើទីតាំងបន្ទប់សម្រាប់កិច្ចប្រជុំ បន្ទប់បដិសណ្ឋារកិច្ច ទីកន្លែងទទួលទានអាហារ បន្ទប់ស្នាក់នៅរបស់ភ្ញៀវ ព្រមទាំងប្រព័ន្ឋកាមេរ៉ាសុវត្ថិភាពរបស់សណ្ឋាគារទាំងនោះ ពិនិត្យស្ថានភាពភូមិសាស្ត្រតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាបផងដែរ។

ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំដល់អ្នកគ្រប់គ្រងសណ្ឋាគារដែលជាគោលដៅ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុ។ ឯកឧត្តម ក៍បានណែនាំ និងផ្តល់អនុសាសន៍ ដល់មន្ត្រីក្រោមឱវាទ ជាពិសេសមេបញ្ជាការ មេបញ្ជាការរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ត្រូវសហការដឹកនាំរៀបចំពិនិត្យដោយហ្មត់ចត់ទៅលើសម្ភារៈ និងមធ្យោបាយនាំក្បួនគណៈប្រតិភូ កំណត់គោលដៅឈរជើងប្រចាំបញ្ជា និងចាត់តាំងកម្លាំងផ្លាស់ប្តូរយាមកាមតាមគោលដៅឱ្យបានច្បាស់លាស់ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ឋ ដើម្បីពង្រឹងយន្តការងាររក្សាសន្តិសុខសុវត្ថិភាពសម្រាប់កិច្ចប្រជុំដ៍មានអត្ថន័យ និងសារៈសំខាន់នេះ ឱ្យមានប្រសិទ្ឋភាពខ្ពស់ ដោយឈរលើស្មារតីសហការ ឯកភាព សាមគ្គីភាព និងភាពទទួលខុសត្រូវ សំដៅធ្វើយ៉ាងណារក្សាសន្តិសុខសុវត្ថិភាពឱ្យមានប្រសិទ្ឋិភាពខ្ពស់ ទាំងទិដ្ឋភាពភូមិសាស្ត្រខាងក្រៅ និងទិដ្ឋភាពខាងក្នុងអគារសណ្ឋាគារ ដោយយកគំរូតាមយុទ្ឋសាស្ត្រការពារសន្តិសុខ សុវត្ថិភាពនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ក្នុងរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជំរាបថា កិច្ចប្រជុំការពារជាតិអាស៊ាន នឹងរៀបចំចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន បណ្តាប្រទេសដៃគូអភិវឌ្ឍ និងប្រទេសមហាអំណាចក្នុងពិភពលោកផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួងការពារជាតិអាស៊ាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តសៀមរាប 

គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តសៀមរាប 

ការប្រកួតធ្វើម្ហូបដោយប្រើកសិផលដែលដាំដោយកសិករ នៅតាមជាយក្រុងសៀមរាប ជាមួយមុខម្ហូប «ទឹកគ្រឿងសៀមរាប»

ការប្រកួតធ្វើម្ហូបដោយប្រើកសិផលដែលដាំដោយកសិករ នៅតាមជាយក្រុងសៀមរាប ជាមួយមុខម្ហូប «ទឹកគ្រឿងសៀមរាប»

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុងសម្ព័ន្ធមេត្រីភាពស៊ូវ៉ុន នៃសាធារណៈរដ្ឋកូរ៉េ

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុងសម្ព័ន្ធមេត្រីភាពស៊ូវ៉ុន នៃសាធារណៈរដ្ឋកូរ៉េ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.