Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តសៀមរាប 

ដោយ Pothe Thun
16/11/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តសៀមរាប 
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគ្គលេខាធិការគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បង្ហាញថា នៅក្នុងរយ:ពេល ១៥ថ្ងៃ ក្នុងខែវិច្ឆិកានេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់មានការកើនឡើងគួឱ្យព្រួយបារម្ភ ។លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានមានប្រសាសន៍នៅក្នុងសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលធ្វើនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា បន្ទាប់ពី រាជរដ្ឋាភិបាលទទួលជោគជ័យក្នុងការគ្រប់គ្រងទប់ស្កាត់បាននូវការរីករាលដាលជំងឺកូវីដ-១៩ និងបានបើក ប្រទេសឡើងវិញលើគ្រប់វិស័យតាំងពីខែតុលា ឆ្នាំ២០២១ មកនោះ ការធ្វើចរាចរណ៍ទូទាំងប្រទេសក៏ចាប់ផ្ដើមមានភាពមមាញឹកយ៉ាងខ្លាំង ហើយស្ថានភាពគ្រោះថ្នាក់ចរាចរណ៍រយ:ពេល ៩ខែដើមឆ្នាំ២០២២នេះ មានសភាពធ្ងន់ធ្ងរ ដោយចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួស ដោយគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ២០២១ គឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២,២៨៦លើក កើនឡើង២១% អ្នកស្លាប់ចំនួន ១,៣៤២នាក់កើនឡើង ២៧% អ្នករបួសធ្ងន់ ២,០០៤នាក់ កើន២៨% របួសស្រាល ២,៣៩១នាក់កើន ១៤%។
បើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ គិតត្រឹមរយ:ពេល ១៥ថ្ងៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ មានអ្នកស្លាប់ចំនួន ៧០នាក់ បើធៀបនឹងរយ: ១៥ថ្ងៃ នៃខែតុលា ឆ្នាំ២០២២កន្លងមកនេះ មានត្រឹម ៤៦នាក់ កើនឡើង ២៤នាក់ ស្មើ៥២%  ក្នុងនោះចំនួនអ្នកស្លាប់ឡើនឡើងគួឱ្យព្រួយបារម្ភ។


លោកជំទាវ បន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ឬរបួសពិការយ៉ាងអាណោចអាធម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន យ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើនដល់សង្គមជាតិ និងសកលលោក រួមទាំងប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការ នៃការដឹកជញ្ជូន ដែលជាដង្ហើមរស់របស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ដូច្នេះហើយទើប អង្គការសហប្រជាជាតិបាន ផ្ដល់អនុសាសន៍ឱ្យគ្រប់ប្រទេសជាសមាជិកដាក់ចេញនូវផែនការទស្សវត្យចរាចរណ៍លើកទី១ ពីឆ្នាំ២០១១ ដល់២០២០ ដោយតម្រូវឱ្យខិតខំកាត់បន្ថយយ៉ាងណាឱ្យបាន៥០% ដែលទិន្នន័យច្បាស់ការមួយបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជាគឺ ប្រមាណ ៧,៣៥០នាក់ នៃចំនួនប៉ាន់ស្មានរួម ១៤,៧០០នាក់។ ប៉ុន្តែកម្ពុជាកាត់បន្ថយបានតែជាង ៤,៧២០នាក់ ស្មើនឹង៦៤% នៃ៥០% ប៉ុន្តែបើធៀបនឹង ចំនួនសរុបរួមគឺបានតែ ៣១% តែប៉ុណ្ណោះ។

ដូចនេះ លោកជំទាវ បានសំណូមពរសុំឱ្យសិក្ខាកាមទាំងអស់ខិតខំត្រង់ត្រាប់ និងផ្លាស់ប្តូរផ្ដល់យោបល់ ដកស្រង់យកចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានតាមផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ជាមួយនឹងការបន្តជួយអប់រំផ្សព្វផ្សាយឱ្យអ្នកនៅជុំវិញខ្លួនខិតខំប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។
លោក Weimin Ren ប្រធានផ្នែកដឹកជញ្ជូននៃ UNESCAP បានថ្លែងថា សុវត្ថិភាពចរាចរណ៍ នៅតែជាបញ្ហាប្រឈមដ៏ចម្បងមួយសម្រាប់របស់យើង។នៅក្នុងតំបន់របស់យើង ៩៧% នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលមធ្យម ជាមួយនឹងអ្នកប្រើប្រាស់ផ្លូវដែលជាជនងាយរងគ្រោះ រួមមាន អ្នកជិះម៉ូតូ ថ្មើរជើង និងអ្នកជិះកង់ ដែលមានចំនួនច្រើនជាង ៥០%។ លោក សង្ឃឹមថា សិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា នាពេលនេះ នឹងផ្ដល់ឱកាស ដើម្បីពិភាក្សា ប្រមូលធាតុចូល ផ្លាស់ប្ដូរបទពិសោធន៍ អំពីបញ្ហាសុវត្ថិភាពចរាចរណ៍ និងបញ្ហាប្រឈមនានា ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាក្នុងការអនុវត្តផែនការថ្នាក់តំបន់បន្ថែមទៀតនៅថ្នាក់ជាតិ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោឃុត សៅ កែសម្រួលដោយ លីវ សុខុន!!!

Tags: ចរាចរណ៍ផ្លូវគោកសុវត្ថិភាព​ចរាច​រណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការប្រកួតធ្វើម្ហូបដោយប្រើកសិផលដែលដាំដោយកសិករ នៅតាមជាយក្រុងសៀមរាប ជាមួយមុខម្ហូប «ទឹកគ្រឿងសៀមរាប»

ការប្រកួតធ្វើម្ហូបដោយប្រើកសិផលដែលដាំដោយកសិករ នៅតាមជាយក្រុងសៀមរាប ជាមួយមុខម្ហូប «ទឹកគ្រឿងសៀមរាប»

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុងសម្ព័ន្ធមេត្រីភាពស៊ូវ៉ុន នៃសាធារណៈរដ្ឋកូរ៉េ

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុងសម្ព័ន្ធមេត្រីភាពស៊ូវ៉ុន នៃសាធារណៈរដ្ឋកូរ៉េ

កងកម្លាំងប្រដាប់អាវុធជាង២ពាន់នាក់ នឹងត្រូវដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សុវត្ថិភាព គណៈប្រតិភូ នៃកិច្ចប្រជុំអាស៊ានការពារជាតិ នៅខេត្ដសៀមរាប

កងកម្លាំងប្រដាប់អាវុធជាង២ពាន់នាក់ នឹងត្រូវដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សុវត្ថិភាព គណៈប្រតិភូ នៃកិច្ចប្រជុំអាស៊ានការពារជាតិ នៅខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.