បេសកជនចិនប្រមាណ ២ពាន់នាក់បានមកដល់កម្ពុជាហើយដើម្បីចូលរួមកម្មវិធីឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩
បេសកជនជាច្រើនក្នុងចំណោម២ពាន់នាក់ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបជាបណ្ដើរៗហើយ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចូលរួមអបអរសាទរ «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩» និងចាប់ផ្ដើមដំណើរទស្សនកិច្ចនៅកម្ពុជា។ ដើម្បីអបអរសាទរ «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩» នេះដែរ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍របស់ខ្លួន ដឹកនាំដោយលោក ចាង ...