Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៥២គ្រួសារ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

ដោយ Pothe Thun
27/03/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៥២គ្រួសារ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋ និងលោកយាយលោកតាដែលមានជីវភាពខ្វះខាត រស់នៅក្នុងឃុំរុនតាឯក និងឃុំព្រះដាក ស្រុកបន្ទាយស្រី ចំនួន ២៥២គ្រួសារ បានទទួលអំណោយពី ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ តាមរយៈ ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី មេបញ្ជាការរងអង្គរក្ស ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២០គីឡូ សារ៉ុង ឬក្រម៉ា១ និងថវិកា ៣ម៉ឹនរៀល។ ពីធីនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងបរិវេណនៅទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី បាននាំយកប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខរបស់ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែឡបានចូលរួមនាពេលនេះ។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិប្រទេសកម្ពុជាយើង ពេលដែលកម្ពុជាធ្លាប់ជួបនូវវិបត្តសង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃអស់ជាច្រើនទសវត្ស ទម្រាំបានមកដល់ពេលនេះយើងមានសុខសន្តិភាពពេញលេញ ដែលទទួលបានមកដោយការលំបាក និងការលះបង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិក និងជាមគ្គុទេសក៍ក្នុងការស្វែងរកសន្តិភាពតាមរយៈ នយោបាយឈ្នះឈ្នះ បាននាំមកនូវការផ្សះផ្សានិងបង្រួបបង្រួបជាតិ ក្រោមឆ័ត្រសន្តិភាពតែមួយ។ ដោយសារស្ថេរភាពនៃសន្តិភាពនេះហើយ ទើបនាំមកនូវការអភិវឌ្ឍ លើគ្រប់វិស័យជូនប្រជាជនទូទាំងប្រទេស និងបានបង្កលក្ខណៈឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការប្រកបរបរចិញ្ចឹមជីវភាពដោយភាពសុខសាន្ត រស់នៅប្រកបដោយភាពថ្លៃថ្នូរ ហេតុនេះ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាព និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិលើពិភពលោក។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ ប៊ុនលី ក៏បានណែនាំដល់បងប្អូនទាំងអស់គ្នាត្រូវខិតខំដាំដំណាំ បង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីបង្កើតប្រាកចំណូលសេដ្ឋកិច្ចគ្រួសារ និងរួមគ្នាថែរក្សាភាពសុខសានរបស់យើងទាំងអស់គ្នា។ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអាណត្តិទី៧ ហេតុនេះសូមបងប្អូនបោះឆ្នោតទៅតាមឆន្ទៈដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលមានឧត្តមគតិស្រឡាញ់ជាតិ គិតប្រយោជន៍ជាតិជាធំ ដើម្បីបន្តការដឹកនាំអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកលូតលាស់ស្មើមុខស្មើមាត់ទៅនឹងប្រទេសជឿនលឿននានាក្នុងសកលលោកផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក យូ វង្ស ,ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បញ្ជាការដ្ឋានអង្គរក្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣

រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣

សំណង់រោងចក្រផលិតទឹកស្អាត ដែលបូមទឹកមកពីបឹងទន្លេសាប គ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់នៅខែឧសភាខាងមុខ

សំណង់រោងចក្រផលិតទឹកស្អាត ដែលបូមទឹកមកពីបឹងទន្លេសាប គ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់នៅខែឧសភាខាងមុខ

តំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ឋផលនានា នៅវត្តសសរស្តម្ភ ក្នុងស្រុកពួក ខេត្តសៀមរាប

តំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ឋផលនានា នៅវត្តសសរស្តម្ភ ក្នុងស្រុកពួក ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.