Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣

ដោយ Pothe Thun
27/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលបាលខេត្តសៀមរាប បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំងកងកម្លាំងប្រដាប់អារុធ អង្គការសង្គមស៊ីវិលសរុបចំនួន ៦៤០រូប ។

មានប្រសាសន៍បើកអង្គសន្និបាតនោះ ឯកឧត្តម ទៀ សីហា បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានអនុវត្តការងារយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និង ទិសដៅភារកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសេចក្ដីណែនាំ ដីកាផ្សេងៗ របស់រដ្ឋបាលខេត្ដ ប្រកបដោយជោគជ័យគួរជាទីមោទកភាព ហើយអង្គសន្និបាតនាពេលនេះ គឺជាឱកាសសម្រាប់យើងធ្វើការរួមគ្នាវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបាន ក្នុងឆ្នាំ២០២២ សំខាន់លើបទពិសោធន៍ និងបញ្ហាប្រឈមដែលនៅសេសសល់ ដែលយើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅក្នុងឆ្នាំ២០២៣ ដើម្បីបន្តអនុវត្តកម្មវិធីកំណែទម្រង់នានា និងទិសដៅឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀសីហា ក៏បានលើកពីសមិទ្ធផលសំខាន់ៗមួយចំនួន ដែលយើងរួមគ្នាខិតខំពុះពារសម្រេចបានកន្លងមក ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដោយរក្សាបាននូវសន្ដិសុខ និងសណ្ដាប់ ធ្នាប់សង្គមបានល្អប្រសើរ ក្នុងនោះការអនុវត្ដគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និងការវិនិយោគ ព្រមទាំងសម្រាប់សុវត្ថិភាពរបស់សាធារណជនទូទៅ ឲ្យទទួលបាននូវភាពកក់ក្ដៅក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានរបស់ថ្នាក់ដឹកនាំទូទាំងខេត្ដ ព្រមទាំងភ្ញៀវទេសចរ គណៈប្រតិភូជាតិ និងអន្ដរជាតិ ដែលអញ្ជើញមកទស្សនា ឬចូលរួមក្នុងកិច្ចប្រជុំនានា ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ដែលខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះ ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញឲ្យធ្វើយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសរួចមក បានធ្វើឲ្យស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ មានការថយចុះ ហើតសម្ដេចតេជោ ក៏បានសម្រេចបើកដំណើរការជាប្រក្រតីភាពឡើងវិញនៅទូទាំងប្រទេសនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយរហូតមកដល់បច្ចុប្បន្ននេះ បើទោះបីការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសមានការថយចុះក៏ពិតមែន តែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតែដំណើរការជាប្រក្រតីប្រកបដោយប្រសិទ្ធភាព ក្នុងនោះរដ្ឋបាលខេត្តសៀមរាប នៅតែបន្តយកចិត្តទុកដាក់លើការផ្សព្វផ្សាយ យុទ្ធនាការចាក់វ៉ាក់សាំង និង អំពាវនាវដល់ប្រជាពលរដ្ឋមកចាក់ដូសជំរុញបន្ថែមទៀត ។

ឯកឧត្តម ទៀ សីហា បានបន្តថា ពាក់ព័ន្ធទៅនឹងសោភ័ណភាពក្រុងសៀមរាប យើងអាចវាយតម្លៃថា ហេដ្ឋារចនាសម្ព័ន្ធនានា ការកែលម្អស្ទឹងសៀមរាប និង ផ្លូវថ្នល់ត្រូវបានរៀបចំល្អ ពិសេសផ្លូវក្នុងក្រុង ត្រូវបានកែលម្អ និងស្ដារឡើងវិញជាបណ្តើរៗ ជាក់ស្តែងផ្លូវ ៣៨ខ្សែ និងចំណតរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៦ រហូតដល់ខាងកើតក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើឲ្យសមិទ្ធផលទាំងនេះ បម្រើឲ្យការធ្វើចរាចរណ៍ និង ការដឹកជញ្ជូន ក៏ដូចជាការលើកកម្ពស់សោភ័ណភាពក្រុង ព្រមទាំងបានពង្រឹងនូវសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនសាធារណជនកាន់តែប្រសើរឡើង និង ធ្វើឲ្យខេត្តសៀមរាបទទួលបាននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពលេខ១ មាន ៦៧ឃុំ-សង្កាត់ និងពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទង ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថាក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលជាច្រើនទៀតដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២២ កន្លងមកនេះ ជាពិសេស ការរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និង តំបន់ពាក់ស្នែង ស្រុកអង្គរធំ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋាននៅរមណីដ្ឋានអង្គរ ក្រោមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ក្នុងការបញ្ជៀសការដកចេញសម្បតិ្តបេតិកភណ្ឌជាតិ ចេញពីបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ ព្រមទាំងការងារកាត់ឆ្វៀលដី ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់៣ នៃបឹងទន្លេសាបទៀតផង ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ដើមឆ្នាំ២០២៣ នេះរដ្ឋបាលខេត្តបានសហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម ដោយបានរៀបចំពិធីព្រះរាជទានព្រះអគ្គិជ័យកីឡា នៅមុខក្តារបែនប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអមព្រះរាជដំណើរដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប ៕


អត្ថបទ និងរូបភាព: លោកយូ វង្ស
កែសម្រួលដោយ លីវ សាន្ត

Tags: រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សំណង់រោងចក្រផលិតទឹកស្អាត ដែលបូមទឹកមកពីបឹងទន្លេសាប គ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់នៅខែឧសភាខាងមុខ

សំណង់រោងចក្រផលិតទឹកស្អាត ដែលបូមទឹកមកពីបឹងទន្លេសាប គ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់នៅខែឧសភាខាងមុខ

តំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ឋផលនានា នៅវត្តសសរស្តម្ភ ក្នុងស្រុកពួក ខេត្តសៀមរាប

តំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ឋផលនានា នៅវត្តសសរស្តម្ភ ក្នុងស្រុកពួក ខេត្តសៀមរាប

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.