Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

ដោយ Pothe Thun
28/03/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទីទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរខេត្តសៀមរាប ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ទាំងវិធានការច្បាប់ វិធានការរដ្ឋបាល ក្នុងការការពារព្រៃឈើ និងដីឧទ្យានជាតិ ពីការកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ក្នុងការទប់ស្កាត់ការកាប់ទន្ទ្រានយកដីព្រៃដោយខុសច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិ។ ដូច្នេះដើម្បីបន្តការគ្រប់គ្រងអភិរក្សធនធានធម្មជាតិរបស់យើងឲ្យបានគង់វង្ស រដ្ឋបាលខេត្តសៀមរាប ត្រូវអនុវត្តកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ ត្រូវខិតខំយកចិត្តទុកដាក់ ផ្សព្វផ្សាយ អប់រំ និងណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងអ្នកពាក់ព័ន្ធនានាដើម្បីចូលរួមសហការក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ របស់ប្រទេសជាតិយើងឲ្យបានស្ថិតស្ថេរគង់វង្ស។ ត្រូវលើកកម្ពស់វិធានការណ៍បង្ការ និងទប់ស្កាត់សកម្មភាពការរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ឬដីនៅក្នុងតំបន់ការពារធនធានធម្មជាតិនិងគម្របព្រៃឈើ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញសកម្មភាពខុសច្បាប់ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងទាំងអស់ត្រូវចាត់វិធានការរដ្ឋបាល ឬវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះដែរ ត្រូវណែនាំដល់អាជ្ញាធរភូមិឃុំមិនត្រូវចុះហត្ថលេខាលើឯកសារទិញលក់ ឬកាន់កាប់ដីព្រៃដែលខុសច្បាប់ទាំងនោះឡើយ។ ជាមួយនោះសម្តេចពិជ័យសេនា ក៏បានជំរុញដល់អាជ្ញាធរខេត្ត ត្រូវសហការជាមួយក្រសួងស្ថាប័ននានា ត្រូវសិក្សារួមគ្នាឲ្យបានម៉ត់ចត់ដោយកំណត់តំបន់ណាដែលត្រូវការពារ ក្នុងន័យសំដៅធ្វើយ៉ាងណាកាត់បន្ថយជម្លោះដីធ្លី និងបញ្ចប់ការទន្ទ្រានតំបន់ការពារធនធានធម្មជាតិ។

បើតាមរបាយការណ៍របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុង២០២២ និងដើមឆ្នាំ២០២៣នេះ អាជ្ញាធរបានខិតខំសហការជាមួយក្រសួងស្ថាប័ននានា ក្នុងការដោះស្រាយវិវាទនានា ជាពិសេសវិវាទដីធ្លី។ ជាមួយគ្នានេះដែរ ក្រោមការផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងការបញ្ចប់លែងឲ្យមានសំណង់ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរនោះ អាជ្ញាធរខេត្តរួមជាមួយអ្នកពាក់ព័ន្ធ ក៏បានរៀបចំទីតាំងចំនួន២ គឺនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ក្នុងស្រុកអង្គរធំ ដែលមានប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅទៅកាន់ទីតាំងទាំងពីរនេះ ជាង៩ពាន់គ្រួសារ។ ឯកឧត្តមលើកឡើងថា ទន្ទឹមគ្នានេះ អាជ្ញាធរខេត្តក៏បានចុះពិនិត្យ និងកំណត់នូវផ្ទៃដីតំបន់៣ តំបន់២ នៃដែនបឹងទន្លេសាប និងបានដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេចរួចហើយដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ខេត្តសៀមរាបដីគម្របព្រៃដីតំបន់ការពារធនធានធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្ដេចពិជ័យសនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅ ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

មន្ទីរសុរិយោដីខេត្ត ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម

មន្ទីរសុរិយោដីខេត្ត ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម

សភាពាណិជ្ជកម្មសៀមរាប ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដាំកូនឈើជាងមួយពាន់ដើមនៅមុខប្រាសាទអង្គរវត្ត

សភាពាណិជ្ជកម្មសៀមរាប ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដាំកូនឈើជាងមួយពាន់ដើមនៅមុខប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.