Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរសុរិយោដីខេត្ត ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម

ដោយ Pothe Thun
29/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរសុរិយោដីខេត្ត ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយ រដ្ឋបាលស្រុកសូទ្រនិគម បានធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវត្តខ្ចាស់ឃុំខ្ចាស់ ស្រុកសូទ្រនិគម ក្រោមអធិបតីភាព លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប និង លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម ។

លោក ផាត់ ដា មេឃុំខ្ចាស់ បានឲ្យដឹងថា ការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំខ្ចាស់នាពេលនេះ សរុបក្បាលដីមានចំនួន ៧ ៩៨៦ ក្បាលដី នៅក្នុងភូមិចំនួន៧ រួមមាន ៖ ភូមិថ្លាត , ភូមិថ្មី , ភូមិក្បូន , ភូមិគោកសង្កែ , ភូមិជ្រៃ , ភូមិយាងទេស និងភូមិខ្ចាស់ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដោយគិតរួមទាំងថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក ដូច្នេះក្នុងឱកាសនេះ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី មកចូលរួមពិនិត្យផ្ទៀងផ្ទាត់ឱ្យបានគ្រប់គ្នា ព្រោះនេះជាលើកចុងក្រោយដែលម្ចាស់ក្បាលដីត្រូវតែពិនិត្យផ្ទៀងផ្ទាត់កុំបីខាន បើអាក់ខានឬយឺតយ៉ាវវានាំឱ្យបាត់បង់ផលប្រយោជន៍របស់បងប្អូន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានប្រសាសន៍ថា៖ ក្រោយពីបញ្ចប់ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យនេះទៅ គណៈកម្មការរដ្ឋបាល នឹងលើកសំណើជូនទៅ ឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេចចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និង អ្នកកាន់កាប់ដីរូបណា ដែលបានបំពេញ លក្ខខណ្ឌ គ្រប់គ្រាន់ តាមនីតិវិធីច្បាប់ និង ជាក្បាលដីមិនមានទំនាស់។

ក្នុងឱកាសនោះដែរ លោក ប៊ូ ជុំសម្បត្តិ បានអំពាវនាវដល់បងប្អូនជាម្ចាស់ដី និងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ននិងអង្គភាពពាក់ព័ន្ឋទាំងអស់ មកពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យឱ្យបានគ្រប់ៗគ្នា ជាពិសេសផ្ទៀងផ្ទាត់នៅលើឈ្មោះម្ចាស់ដី សាវតា ទំហំដី ប្រភេទទ្រព្យ និងត្រូវពិនិត្យផងដែរនៅលើប្លង់សុរិយោដីនូវទីតាំងដីនិងរូបរាងដី ព្រោះនេះជាឱកាសចុងក្រោយដែលបងប្អូននិងអ្នកពាក់ព័ន្ឋទាំងអស់មានសិទ្ឋិធ្វើការកែតម្រូវឬជំទាស់តវ៉ាក្នុងករណីដែលពិនិត្យទៅឃើញថាមានកំហុសឆ្គង ជូនមកគណៈកម្មការរដ្ឋបាលពិនិត្យនិងកែតម្រូវជូន ទាំងនេះមានសារៈសំខាន់ណាស់ដើម្បីធានានបានភាពសុក្រឹត្យត្រឹមត្រូវក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម មានប្រសាសន៍ថា កន្លងមកស្រុកសូទ្រនិគម បានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនិងចែកប័ណ្ណ បានចំនួន៨.៤១៣ប័ណ្ណរួចមកហើយ នៅឃុំដំដែក និងកំពុងដំណើរការប្រមូលទិន្នន័យនៅឃុំខ្ចាស់និងឃុំចាន់ស ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ពិតជាអនុវត្តទៅតាមនិតិវិធីនិងបច្ចេកវិទ្យាទំនើប មានតម្លាភាពនិងការទទួលខុសត្រូវដែលប្រទេសជៀណលឿននៅក្នុងពិភពលោកកំពុងអនុវត្តហើយមានប្រសិទ្ឋភាពខ្ពស់ក្នុងការគ្រប់គ្រងដីធ្លី។នេះជាប្រការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រនិងទំនាស់ដីធ្លីក្នុងសង្គមជាតិយើង។

លោក អភិបាលស្រុកបន្តថា៖ជាលទ្ធផល រដ្ឋ និងប្រជាពលរដ្ឋជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី ទទួលបាននូវសារៈប្រយោជន៍ ដូចជា ៖ រដ្ឋគ្រប់គ្រងបានដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមានការងាយស្រួលក្នុងការងាររៀបចំ ដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ និងអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ និងអាចប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុរបរឬអាជីវកម្មរបស់ខ្លួនជាដើម៕

អត្ថបទ និងរូបភាព: លោក យូ វង្ស
កែសម្រួលដោយ លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សភាពាណិជ្ជកម្មសៀមរាប ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដាំកូនឈើជាងមួយពាន់ដើមនៅមុខប្រាសាទអង្គរវត្ត

សភាពាណិជ្ជកម្មសៀមរាប ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដាំកូនឈើជាងមួយពាន់ដើមនៅមុខប្រាសាទអង្គរវត្ត

ក្នុងបុព្វហេតុស្វែងរកសន្តិភាព យុទ្ធជនមួយចំនួនបានធ្វើពលីកម្មទាំងអវៈយវៈ ទាំងអាយុជីវិត

ក្នុងបុព្វហេតុស្វែងរកសន្តិភាព យុទ្ធជនមួយចំនួនបានធ្វើពលីកម្មទាំងអវៈយវៈ ទាំងអាយុជីវិត

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.