Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
30/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ដសៀមរាប» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាពឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងអនុវត្ត និងសម្រេចបានសមិទ្ធផលជាវិជ្ជមាន ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

មានប្រសាសន៍ក្នុងឱកាសបើកសន្និសីទសារព័ត៌មាននេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានគួរជាទីមោទកភាព ដូចជា ការងារទេសចរណ៍ ការងារកសិកម្ម និង ការងារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងនោះ ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលខេត្ត បានបន្តស្តារហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុង ទីក្រុង និងជនបទ ដោយផ្តោតសំខាន់ លើការសាងសង់ ជួសជុល ថែទាំងបណ្តាញផ្លូវថ្នល់នៅ ក្នុងទីក្រុង ពីទីប្រជុំជនទៅជនបទ និងទីជនបទ ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាព ប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចខេត្ត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា បន្តថា ការរៀបចំសោភ័ណភាពទីក្រុង ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយបានរៀបចំឱ្យមានប្រព័ន្ធលូរំដោះទឹកកខ្វក់ លូទឹកភ្លៀង រៀបចំចំណត សាធារណៈ ការបំពាក់កាមេរ៉ាសុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍ និងបំពាក់អំពូលបំភ្លឺតាមដងផ្លូវ សាធារណៈផងដែរ ពិសេសចំពោះការផ្គត់ផ្គង់អគ្គិសនីបានចែកចាយចំនួន ៩៨,៨១% និងបណ្តាញទឹកស្អាត ត្រូវបានគ្របដណ្តប់ ៧៦%។
ឯកឧត្តមអភិបាលខេត្តសៀមរាប មាសនប្រសាសន៍បន្ថែម ជាមួយនឹងសមិទ្ធផលដែលសម្រេចបានកន្លងមក រដ្ឋបាលខេត្តក៏មានផែនការសម្រាប់អនុវត្តបន្តទៀត ដូចជា កសរពង្រីកសក្តានុពលទេសចរណ៍ គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ អភិវឌ្ឍធនធាន មនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍លើការងារបដិសណ្ឋារកិច្ច សេវាកម្មដឹកជញ្ជូន និងសេវា មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងរៀបចំផែនការអភិវឌ្ឍទេសចណ៍ទៅតាមតំបន់គោលដៅ ទេសចរណ៍ក្នុងក្រុង និងតាមបណ្តាស្រុក ជំរុញការផ្សារភ្ជាប់រវាងវិស័យកសិកម្ម និងទេសចរណ៍ ពិសេសបន្តពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បន្តសហការគ្នាឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព ពង្រឹងការទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះការបំផ្លាញធនធាន ធម្មជាតិ និងទន្ទ្រានកាន់កាប់ដីព្រៃឈើក្នុងតំបន់ការពារធម្មជាតិ ព្រៃសហគមន៍ ដែនអភិរក្ស និងរបៀងជីវៈចម្រុះ ។

គួររំលឹកថា ដោយជាសមាជិកនៃទីក្រុងវៃឆ្លាតអាស៊ាន ក្រុងសៀមរាបបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដោយ ផ្ដោតសំខាន់ទៅលើ ៤វិស័យដូចជាទេសចរណ៍ឆ្លាតវៃ (Smart Tourism) ប្រព័ន្ធចល័តឆ្លាតវៃ (Smart Mobility) សន្តិសុខឆ្លាតវៃ (Smart Security) និងការគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management) ដែលមានគម្រោងចំនួន៦ បានដាក់ឱ្យអនុវត្តសាកល្បងគឺ គម្រោង ត្រួតពិនិត្យការចតយានយន្តខុសច្បាប់ គម្រោងកែលម្អការប្រមូលសំរាម គម្រោងបំប្លែងឯកសារឬ ព័ត៌មានទេសចរណ៍ឱ្យទៅជាទិន្នន័យឌីជីថល គម្រោងប្រព័ន្ធតាមដានលំហូរឯកសារផ្ទៃក្នុង គម្រោង តាមដានបរិស្ថានទីក្រុងដោយប្រើប្រាស់ Sensor និងគម្រោងកិច្ចសហការរវាងរដ្ឋ និងឯកជនក្នុង វិស័យទេសចរណ៍ ៕

 

អត្ថបទ ៖ លោក លីវ សាន្ត

Tags: រដ្ឋបាល​ខេត្ត​សៀមរាបអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្ញៀវទេសចរណ៍បរទេសជាច្រើននាក់ មកទស្សនា និងឈ្វេងយល់ពីវប្បធម៌ទំនៀមទំលាប់ ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត

ភ្ញៀវទេសចរណ៍បរទេសជាច្រើននាក់ មកទស្សនា និងឈ្វេងយល់ពីវប្បធម៌ទំនៀមទំលាប់ ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត

ខ្យល់កន្ទ្រាក់ដួលរលំដួលបាក់របាកាត់ទទឹងផ្លូវជាតិលេខ៦ ដួលរលំការតុបតែងលើស្ពានព្រះរាជដំណាក់ និង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ម្នាក់ នៅក្រុងសៀមរាប

ខ្យល់កន្ទ្រាក់ដួលរលំដួលបាក់របាកាត់ទទឹងផ្លូវជាតិលេខ៦ ដួលរលំការតុបតែងលើស្ពានព្រះរាជដំណាក់ និង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ម្នាក់ នៅក្រុងសៀមរាប

មន្រ្តីជាន់ខ្ពស់ក្រសួងការងារបង្ហាញថា សិស្សដែលរៀនជំនាញផ្នែកទេសចរណ៍ប្រមាណជា ៩០ភាគរយទទួលបានការងារធ្វើពេលរៀនចប់

មន្រ្តីជាន់ខ្ពស់ក្រសួងការងារបង្ហាញថា សិស្សដែលរៀនជំនាញផ្នែកទេសចរណ៍ប្រមាណជា ៩០ភាគរយទទួលបានការងារធ្វើពេលរៀនចប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.