Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្នុងបុព្វហេតុស្វែងរកសន្តិភាព យុទ្ធជនមួយចំនួនបានធ្វើពលីកម្មទាំងអវៈយវៈ ទាំងអាយុជីវិត

ដោយ Pothe Thun
29/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្នុងបុព្វហេតុស្វែងរកសន្តិភាព យុទ្ធជនមួយចំនួនបានធ្វើពលីកម្មទាំងអវៈយវៈ ទាំងអាយុជីវិត
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានលើកឡើងថា ក្នុងបុព្វហេតុស្វែងរកសន្តិភាពជូនជាតិមាតុភូមិ យុទ្ធជនកម្ពុជា បានធ្វើពលីកម្មយ៉ាងធំធេង ក្នុងនោះយុទ្ធជនខ្លះបានបាត់បង់ជីវិត ខ្លះបាត់បង់អវៈយវៈក្លាយជាជនពិការ។
ថ្លែងក្នុងពិធីបំពាក់ឋានន្តរស័ក្កិ ជូនដល់នាយទាហាន មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប នារសៀលថ្ងៃ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា យើងរួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិត ខ្លះពិការភ្នែក ខ្លះដាច់ដៃដាច់ជើង ប្ដូរបានមកវិញនៅសន្តិភាពដូចបច្ចុប្បន្ននេះ ទោះក្នុងតំលៃណាក៏ដោយត្រូវការពារអោយបានដាច់ខាត។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បានឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខ បានលះបង់កម្លាំងកាយចិត្តក្នុងការស្វែងរកសន្តិភាព ដូច្នេះទោះក្នុងតម្លៃណាក៏ដោយត្រូវការពារសន្តិភាពឱ្យបាន។
ឯកឧត្តម មាស សាវ៉ន បញ្ជាក់ថា “កម្ពុជាយើងទើបបានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ កុំភ្លេចខ្លួន យើងនាំគ្នាខិតខំការពារសន្តិភាព ការពារដើម្បីកូនចៅយើង កុំឲ្យពួកគេទៅលីកាំភ្លើងលីគ្រាប់កាត់វាលកាត់ព្រៃដូចជំនាន់ពួកយើងវាលំបាកខ្លាំងណាស់ ទំរាំយើងទទួលបាននូវសន្តិភាព យើងត្រូវរួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិតខ្លះពីការភ្នែកខ្លះដាច់ដៃដាច់ជើងនិងរាងកាយមួយចំនួនទៀត គឺប្ដូរបានមកវិញនៅសន្តិភាពនាពេលបច្ចុប្បន្ននេះ”។

ឯកឧត្តម បន្តថា “ដូច្នេះការលះបង់ អវយវៈមួយចំនួនរបស់ពួកយើងមិនមែនអត់ប្រយោជន៍ទេ យើងបានមកវិញនៅសុខសន្តិភាពសម្រាប់កូនចៅយើងជំនាន់ក្រោយ ហើយយើងមានតួនាទី គឺថែរក្សាការពារសន្តិភាពឯកភាពជាតិឲ្យបានគង់វង្ស ដើម្បីអនាគតកូនចៅយើងជំនាន់ក្រោយ”៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព​​ ៖ លោក ជា ស្រស់

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប

ភ្ញៀវទេសចរណ៍បរទេសជាច្រើននាក់ មកទស្សនា និងឈ្វេងយល់ពីវប្បធម៌ទំនៀមទំលាប់ ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត

ភ្ញៀវទេសចរណ៍បរទេសជាច្រើននាក់ មកទស្សនា និងឈ្វេងយល់ពីវប្បធម៌ទំនៀមទំលាប់ ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត

ខ្យល់កន្ទ្រាក់ដួលរលំដួលបាក់របាកាត់ទទឹងផ្លូវជាតិលេខ៦ ដួលរលំការតុបតែងលើស្ពានព្រះរាជដំណាក់ និង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ម្នាក់ នៅក្រុងសៀមរាប

ខ្យល់កន្ទ្រាក់ដួលរលំដួលបាក់របាកាត់ទទឹងផ្លូវជាតិលេខ៦ ដួលរលំការតុបតែងលើស្ពានព្រះរាជដំណាក់ និង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ម្នាក់ នៅក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.