Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

តំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ឋផលនានា នៅវត្តសសរស្តម្ភ ក្នុងស្រុកពួក ខេត្តសៀមរាប

ដោយ Pothe Thun
27/03/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
តំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ឋផលនានា នៅវត្តសសរស្តម្ភ ក្នុងស្រុកពួក ខេត្តសៀមរាប
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានអញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ឋផលនានា ក្នុងវត្តសសរស្តម្ភ ស្ថិតនៅភូមិសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប រួមមាន៖ សាលាធម្មសភា សាលាឆាន់ រោងទទួលភ្ញៀវ សាលារោង ឬទង បន្ទប់ទឹក ខ្លោងទ្វារវត្ត ចាក់បេតុងផ្លូវក្នុងវត្ត រៀបចំសួនផ្កា និងទិញដីពង្រីកទីធ្លាវត្ត ដែលចំណាយអស់ថវិកាសរុបជិត ៥០ម៉ឺនដុល្លារអាមេរិក។

បើតាមលោក គី ឡាយ មេឃុំសសរស្តម្ភ បានឲ្យដឹងថា វត្តសុថម្ភារាម ហៅវត្តសសរស្ដម្ភ គិតមកដល់បច្ចុប្បន្នមានអាយុកាល ១១៩ឆ្នាំហើយ និងមានព្រះចៅអធិការចំនួន ១៦អង្គ។ ក្នុងរបបខ្មែរក្រហមទីអារាមនេះត្រូវបានបោះបង់ និងក្រោយមកទៀតក៏ពុំទាន់មានការអភិវឌ្ឍន៍អ្វីនៅឡើយទេ ទើបតែឆ្នាំ១៩៩៨ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិនូវសុខសន្តិភាពពេញលេញ និងការរីកចម្រើនលើគ្រប់វិស័យ ហើយទីអារាមដ៏ចំណាស់នេះ ក៏ទទួលបានសមិទ្ឋផលជាបន្តបន្ទាប់ តាមរយៈការសាមគ្គី និងកៀងគរថវិកាពីសប្បុរសជនជិតឆ្ងាយ យកមកសាងសង់លេចចេញជាសម្បត្តិគរុភ័ណ្ឌវត្ត និងរីកចម្រើនគួរឱ្យកត់សម្គាល់។ ហើយចំពោះសាលាធម្មសភាថ្មីនេះដែរ មានទទឹង ២៨ម៉ែត្រ បណ្តោយ ៣៥ម៉ែត្រ សាលាឆាន់ មានទទឹង ១៣ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ សាលារោងបាយទទួលភ្ញៀវ មានទទឹង ១០ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ សាលារោងទងមានទទឹង ៦ម៉ែត្រ បណ្តោយ ២៣ម៉ែត្រ បន្ទប់ទឹកអនាម័យមាន ៦បន្ទប់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានសំដែងនូវភាពសោមនស្ស ចំពោះសមិទ្ធិផលថ្មីដែលបានកើតមានឡើងនៅក្នុងវត្តសសរស្តម្ភ និងសូមសម្ដែងការកោតសរសើរ ចំពោះព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំងអស់ ដែលបានប្រឹងប្រែងយកព្រះទ័យ និងយកចិត្តទុកដាក់ក្នុងការកសាងសមិទ្ធិផលនេះឡើងទុកជាប្រយោជន៏នៅក្នុងព្រះពុទ្ធសាសនា សំរាប់ជាទីគោរពបដិបត្តិព្រះធម៌ និងប្រារព្ឋពិធីបុណ្យផ្សេងៗដែលចាត់ទុកជាបច្ច័យរួមចំណែកបន្ថែមទៀត ញ៉ាំងឱយវិស័យពុទ្ធចក្រកាន់តែរីកចំរើនគង់វង្សស្ថិតស្ថេរថែមទៀត។ ចំពោះការកសាងសមិទ្ធផលនានា ទាំងផ្នែកអាណាចក្រក្តី ទាំងផ្នែកពុទ្ធចក្រក្ដី អាចសម្រេចទៅបានមកដល់ពេនេះ គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញចាប់ពីឆ្នាំ១៩៩៨មក អាស្រ័យដោយមានគោល នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានរំលឹកពីសម័យកាលដែលប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងរបប្រល័យពូជជសាសន៏ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បណ្តាឱ្យហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ វត្តអារាមសាលារៀន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ សូម្បីតែព្រះសង្ឃ វត្តអារាម និងសាសនាផ្សេងៗទៀត ក៏ត្រូវទទួលរងនូវការកាប់សំលាប់ និងបំផ្លិចបំផ្លាញស្ទើរតែផុតពូជដែរ។ អាស្រ័យដោយមានជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានរំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៏ និងទទួលបានសិទ្ធិសេរីភាព រួមគ្នាកសាងសង្គមជាតិឡើងវិញរហូតមានការរីកចំរើនជាលំដាប់ទាំងពុទ្ចចក្រ និងអណាចក្រដូចឃើញជាក់ស្តែងក្នុងបច្ចុប្បន្ន។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានប្រគេនថវិកាចំនួន ១០លាន សម្រាប់វត្ត និងប្រគេនព្រះសង្ឃយាយជីតាជី និងសិស្សានុសិស្សអស់ថវិកាប្រមាណជា ៧លានរៀលទៀត៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វត្តសសរស្តម្ភ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្ដេចពិជ័យសនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅ ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

មន្ទីរសុរិយោដីខេត្ត ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម

មន្ទីរសុរិយោដីខេត្ត ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.