ឯកឧត្តមអភិបាលខេត្តសៀមរាប សម្រេចអនុញ្ញាតឲ្យអាជីវករតំបន់ផាប់ស្ទ្រីត និងអង្គរ-ឃ្យុងយូ លក់ដូរជាធម្មតានៅថ្ងៃឆ្លងឆ្នាំសកល តែត្រូវរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្រេចអនុញ្ញាតឲ្យអាជីវករក្នុងតំបន់ផាប់ស្ទ្រីត និងតំបន់អង្គរ-ឃ្យុងយូ លក់ដូរជាធម្មតា នៅថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ ប៉ុន្តែត្រូវរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩នៅតាមកន្លែងនីមួយៗ ព្រមទាំងមានការត្រួតពិនិត្យពីមន្ត្រីជំនាញ។ នេះបើតាមប្រសាសន៍ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងវិស័យទេសចរណ៍ ខេត្តសៀមរាប ក្នុងជំនួបផ្សព្វផ្សាយបន្ទាន់មួយ ...