Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ចខេត្ដសៀមរាប ឃាត់ខ្លួនយុវជនស្ទាវម្នាក់ សង្ស័យពាក់ព័ន្ធមនុស្សឃាត នៅស្រុកជីក្រែង

ដោយ Pothe Thun
07/07/2021
នៅក្នុង សន្តិសុខ និង សង្គម
128
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីវេលាម៉ោង ១០យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យមាន ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅទីតាំងខាងលើ។ ការឃាត់ខ្លួននេះ ក្រោមបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត, លោកឧត្តម សេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែន ព្រហ្មទណ្ឌ និងលោកវរ:សេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងមន្ត្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀត បានដឹកនាំកម្លាំងដោយផ្ទាល់ សហការណ៍ជាមួយលោក វរសេនីយ៍ទោ តាំង លីហេង អធិការនគរបាលស្រុកជីក្រែង។

បើតាមការអោយដឹងពីសមត្ថកិច្ចថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២និង០៥នាទី មានករណីឃាតកម្ម ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បង្ករឡើងដោយជនសង្ស័យ ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ បានផឹកស៊ី ជាមួយជនរងគ្រោះ ០២នាក់: ១.ឈ្មោះ រិន លាប ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ ធ្វើស្រែ, ២. ឈ្មោះ រុន ដូង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ធ្វើស្រែ អ្នកទាំង២ រស់នៅភូមិកើតហេតុខាងលើ ដោយពេលកំពុងផឹកស៊ីនោះ ក៏មានទំនាស់ពាក្យសម្តីនិងគ្នា ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានយកកាំបិតចុងស្រួចពណ៌ស ដែលហាន់សាច់ខ្លែម ចាក់មកលើជនរងគ្រោះ ឈ្មោះ រិន លាប ១កាំបិតត្រូវចង្កេះ និងចាក់ជនរងគ្រោះ ឈ្មោះ រុន ដូង ត្រូវចុងដង្ហើម ១កាំបិត។ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានបងប្អូនដឹកយកទៅពេទ្យទាំងយប់ បានពាក់កណ្តាលផ្លូវ ជនរងគ្រោះ ឈ្មោះ រុន ដូង បានស្លាប់ នៅសល់ជនរងគ្រោះឈ្មោះ រិន លាប រងរបួសធ្ងន់ កំពុងព្យាបាល នៅមន្ទីរពេទ្យ ។

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026
ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

10/02/2026

ក្រោយពេលកើតហេតុ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានដឹកនាំកម្លាំង សហការជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់ម៉ោង១៦ និង ០០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ទើបឃាត់ ខ្លួនជនសង្ស័យឈ្មោះ ជិន វណ្ណា ដែលកំពុងលាក់ខ្លួនក្នុងព្រៃបានតែម្តង។ ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពករណី ខាងលើនេះពិតប្រាកដមែន ។ បច្ចុប្បន្ននេះជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ និងរូបភាព៖ លោកបូ សាវី
កែសម្រួល៖ លោក លីវ សុខុន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមគ្រូពេទ្យបន្តយកសំណាកធ្វើតេស្ដជាលើកទី២សម្រាបអាជីវករលក់ដូរ ក្នុងផ្សារលើធំថ្មី ក្រុងសៀមរាប

ក្រុមគ្រូពេទ្យបន្តយកសំណាកធ្វើតេស្ដជាលើកទី២សម្រាបអាជីវករលក់ដូរ ក្នុងផ្សារលើធំថ្មី ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៧២នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ២០នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៨ ខែកក្កដានេះ

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៧២នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ២០នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៨ ខែកក្កដានេះ

ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំកូនឈើទាលជាង៦០០ដើម ក្នុងថ្ងៃបុណ្យរុក្ខទិវា៩កក្កដា

ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំកូនឈើទាលជាង៦០០ដើម ក្នុងថ្ងៃបុណ្យរុក្ខទិវា៩កក្កដា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.