Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំកូនឈើទាលជាង៦០០ដើម ក្នុងថ្ងៃបុណ្យរុក្ខទិវា៩កក្កដា

ដោយ Pothe Thun
09/07/2021
នៅក្នុង ព័ត៌មានជាតិ
ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំកូនឈើទាលជាង៦០០ដើម ក្នុងថ្ងៃបុណ្យរុក្ខទិវា៩កក្កដា
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានរៀបចំដាំកូនឈើទាលចំនួន៦២៥ដើម នៅលើផ្ទៃដីទំហំ១ហិកតា ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដើម្បីអបអរសាទពិធីបុណ្យរុក្ខទិវា៩កក្កដា២០២១ ក្នុងគោលបំណង បំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិត ថែរក្សា ការពារ និងគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ ខណ្ឌរដ្ឋបាលព្រៃឈើ បានរៀបចំដាំកូនឈើប្រណិតៗចំនួន៨ប្រភេទឡើងវិញ ដើម្បីស្តារគម្របព្រៃ និងបម្រើឱ្យវិស័យទេសចរណ៍លំហែរកម្សាន្តផងដែរ ខណៈទីតាំងដាំកូនឈើនេះនារយៈពេលកន្លងមក បានរងនូវការគម្រាមកំហែងជារៀងរាល់ឆ្នាំ បង្កឡើងដោយជនខិលខូចលួចដុត ដើម្បីទន្រ្ទានយកដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ដែលជាក់ស្តែងក្នុងឆ្នាំ២០១៩ តំបន់នេះត្រូវបានភ្លើងឆេះទាំងស្រុង។

ក្នុងឱកាសនេះដែរ លោក ទា គឹមសុទ្ធ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ឈប់កាប់បំផ្លាញព្រៃឈើ ហើយត្រូវចូលរួមស្រឡាញ់ថែរក្សា ការពារព្រៃឈើ និងចូលរួមដាំដុះ កូនឈើ ថែរក្សាការពារបរិស្ថានធម្មជាតិ ឱ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើង ជីវិតសត្វព្រៃគ្រប់ប្រភេទ ប្រព័ន្ធជីវៈចម្រុះជាច្រើន ដែលជាសម្បត្តិ របស់មនុស្សជាតិនៅគ្រប់ជំនាន់ និងការបម្រើឱ្យវិស័យទេសចណ៍ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា បុណ្យរុក្ខទិវា គឺជាទិវាដ៏មហានក្ខត្តឬក្សដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរដ្ឋបាលព្រៃឈើជាសេនាធិការ តែងតែសហការយ៉ាងល្អប្រសើរជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិតែងតែប្រារ្ធឡើងជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប៉ុន្តែដោយសារហានិភ័យបណ្តាលមកពីជំងឺឆ្លងកូវីដ-១៩ ដែលបាននឹងកំពុងរាតត្បាតជាសកល និង នៅក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំ “រុក្ខទិវា”នេះ ចាប់ពីឆ្នាំ២០២០មកទល់ពេលនេះ ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺឆ្លងជាសកលនៅក្នុងសហគមន៍៕

អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនថៅកែដេប៉ូឈើម្នាក់ និងបក្សាពួក២នាក់ទៀតទៅតុលាការ ពីបទក្លែងឯកសារទិញលក់ឈើខុសច្បាប់

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនថៅកែដេប៉ូឈើម្នាក់ និងបក្សាពួក២នាក់ទៀតទៅតុលាការ ពីបទក្លែងឯកសារទិញលក់ឈើខុសច្បាប់

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបចាប់ផ្ដើមសកម្មភាពចុះឈ្នោះនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបចាប់ផ្ដើមសកម្មភាពចុះឈ្នោះនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩

មេបញ្ជាការយោធភូមិភាគទី៤ ព្រមានចាត់វិធានការ ចំពោះបុគ្គលណាយកលុយពីពលរដ្ឋជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

មេបញ្ជាការយោធភូមិភាគទី៤ ព្រមានចាត់វិធានការ ចំពោះបុគ្គលណាយកលុយពីពលរដ្ឋជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.