Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

មេបញ្ជាការយោធភូមិភាគទី៤ ព្រមានចាត់វិធានការ ចំពោះបុគ្គលណាយកលុយពីពលរដ្ឋជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ដោយ Pothe Thun
10/07/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានធ្វើការព្រមានខ្លាំងៗ និង ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលយកលុយពីប្រជាពលរដ្ឋ ជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ព្រោះថាការចាក់វ៉ាក់សាំងនាពេលនេះ គឺមិនគិតថ្លៃ និង មិនប្រកាន់និន្នាការនយោបាយឡើយ ឲ្យតែប្រជាពលរដ្ឋមានអត្ដសញ្ញាណបណ្ណ ហើយស្ម័គ្រចិត្ដទទួលយកការចាក់វ៉ាក់សាំងនេះ គឺក្រុមគ្រូពេទ្យបានផ្ដល់ជូនទាំងអស់ បើទោះបីពួកគាត់រស់នៅខេត្ដផ្សេងក៏ដោយ ឲ្យតែស្នាក់នៅក្នុងសង្កាត់នោះ ។
ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មានប្រសាសន៍ទៀត ប្រការដែលសំខាន់នោះ គឺបងប្អូនដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ សូមចូលរួមអនុវត្តរក្សាគម្លាតពីគ្នា រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សូមកុំប្រជៀតគ្នា និង សូមកុំដណ្តើមគ្នា ព្រោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះគ្រប់ៗគ្នា ។
សូមបញ្ជាក់ថា តាមកម្មវិធីដែលបានគ្រោងទុក ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប នឹងប្រព្រឹត្តទៅក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ចំនួន ៣៨ ទីតាំង ដែលពេលព្រឹកចាប់ពីម៉ោង ៨ ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤ ដល់ម៉ោង១៧ ។
ការចាក់វ៉ាក់សាំងតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ មានឯកសារ (ថតចម្លង) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ ប៉ុន្តែត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត នូវគោលការណ៍ណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ « ៣ការពារ និង៣កុំ » និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អប្រសើរ ៕
អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ការឆ្លងជំងឺកូវីដ-១៩ចាក់វ៉ាក់សាំងការពារជំងឺចាក់វ៉ាក់សាំងកូវីដ-១៩ជំងឺកូវីដ-១៩វ៉ាក់សាំងការពារជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានដំណើរការហើយនៅព្រឹកមិញនេះ

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានដំណើរការហើយនៅព្រឹកមិញនេះ

វិទ្យាស្ថានអប់រំសាំងហ្គាពួរខេត្តសៀមរាប នាំយកទឹកបរិសុទ្ធចំនួនជាង២០០កេស ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង ជូនពលរដ្ធនៅក្នុងក្រុងសៀមរាប

វិទ្យាស្ថានអប់រំសាំងហ្គាពួរខេត្តសៀមរាប នាំយកទឹកបរិសុទ្ធចំនួនជាង២០០កេស ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង ជូនពលរដ្ធនៅក្នុងក្រុងសៀមរាប

ប្រជាពលរដ្ឋក្រុងសៀមរាបជាង២១ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផ្ដល់ដោយរាជរដ្ឋាភិបាល

ប្រជាពលរដ្ឋក្រុងសៀមរាបជាង២១ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផ្ដល់ដោយរាជរដ្ឋាភិបាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.