Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្រុងសៀមរាបជាង២១ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផ្ដល់ដោយរាជរដ្ឋាភិបាល

ដោយ Pothe Thun
10/07/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១នេះ ជាថ្ងៃដំបូង នៃចាក់ការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ផ្ដល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដំណាក់កាលទីពីរ ជំហានទី១ ក្នុងក្រុងសៀមរាប ជាមួយនឹងការចុះពិនិត្យ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ពីអាជ្ញាធរ ក្នុងខេត្ត និងក្រុង គ្រប់លំដាប់ថ្នាក់។

តាមការឱ្យដឹងតាមទូរស័ព្ទពី លោក លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បង្ហាញថា ប្រជាពលរដ្ឋក្រុងសៀមរាបប្រមាណជាង២១ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាប និងក្រុមគ្រូពេទ្យយោធានៃក្រសួងការពារជាតិ។ ក្នុងនោះ ទីតាំងចំនួន ៣៨កន្លែង រួមមាន៖ មន្ទីរពេទ្យខេត្ត មណ្ឌលសុខភាព និងនៅតាមសាលារៀន ក្នុងសង្កាត់នីមួយៗ ត្រូវបានរៀបចំដែលរដ្ឋបាលក្រុង និងខេត្ត ដើម្បីសម្រួលចំនួនមនុស្ស ដែលមកទទួលវ៉ាក់សាំងនេះ។

លោក ធុយ ហ៊ត់ មេភូមិគោកដូង សង្កាត់គោកចក បង្ហាញថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក រាប់ទាំងប្រជាពលរដ្ឋគ្រប់អាយុចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួនសរុប ជិត ៣,០០០នាក់។ សម្រាប់មណ្ឌលសាលាបឋមសិក្សាគោកដូង ក្រុមការងារបានកំណត់ចាក់វ៉ាក់សាំងជូនចំនួន ៣៤០នាក់ ក្នុងមួយថ្ងៃ ពេលព្រឹកចំនួន ២០០នាក់ ពេលថ្ងៃចំនួន ១៤០នាក់ លើសពីនោះត្រូវរង់ចាំនៅថ្ងៃបន្ទាប់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបដែរថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្នុងក្រុងសៀមរាបនេះ មានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ បើតាមការបញ្ជាក់របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លើកឡើងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន មានសម្រាប់គ្រប់ៗគ្នា។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ:
១. សូមរក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ។
២. សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុន។
៣. ប្រជាជនតាមបណ្តាស្រុក សូមរង់ចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប។ ព្រោះយើងនឹងយកវ៉ាក់សាំងទៅចាក់នៅស្រុករបស់បងប្អូនផ្ទាល់។
៤. សូមសហការជាមួយចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌលចាក់វ៉ាក់សាំង ដែលនៅក្បែរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ។
៥. ចំពោះប្រជាជន នៅតាមបណ្ដាខេត្ដផ្សេងៗ សូមរង់ចាំវ៉ាក់សាំង ដែលគណៈកម្មការបានចាត់ចែង ទៅតាមបណ្តាខេត្តរបស់លោកអ្នក។

អត្ថបទ ៖ លោក ស៊ាន សុផាត
រូបភាព ៖ លោក ស៊ាន សុផាត, លោក យូ វង្ស , លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ការពារជំងឺកូវីដ-១៩ការវ៉ាក់សាំងចាក់ការវ៉ាក់សាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាសាទត្រពាំងផុងផ្នែកខាងលិចដោយសម្រេចបានជិត៤០ភាគរយ

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាសាទត្រពាំងផុងផ្នែកខាងលិចដោយសម្រេចបានជិត៤០ភាគរយ

សាកលវិទ្យាល័យអង្គរប្រគល់ទឹកបរិសុទ្ធចំនួន ២៥០កេសដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង និងក្រុមគ្រូពេទ្យចុះយកសំណាក់ចល័តជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប

សាកលវិទ្យាល័យអង្គរប្រគល់ទឹកបរិសុទ្ធចំនួន ២៥០កេសដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង និងក្រុមគ្រូពេទ្យចុះយកសំណាក់ចល័តជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប

ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត នាំយកទឹកបរិសុទ្ធចំនួន ១៨០កេស ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប

ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត នាំយកទឹកបរិសុទ្ធចំនួន ១៨០កេស ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.