Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាសាទត្រពាំងផុងផ្នែកខាងលិចដោយសម្រេចបានជិត៤០ភាគរយ

ដោយ Pothe Thun
12/07/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ កិច្ចដំណើរការជួសជុលប្រាសាទត្រពាំងផុង សម្រេចបានប្រា់មាណជិត៤០ភាគរយហើយ។ ប្រាសាទនេះជាប្រាសាទទោល មានទំហំខឿន0៧ម៉ែត្របួនជ្រុង និងកម្ពស់១៦ម៉ែត្រ ធ្វើអំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយប្រាសាទនេះត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ ឧទ្ទិសដល់ព្រហ្មសាសនា។

បើតាមលោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមើលឃើញអំពីស្ថានភាពនៃការខូចខាត របស់ប្រាសាទត្រពាំងផុង ទើបនៅដើមឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ដើម្បីលើកតម្លៃ សំណង់បុរាណមួយនេះឡើងវិញ។ ក្នុងដំណើរការជួសជុលនេះដែរ ត្រូវបន្ថែមឥដ្ឋថ្មីប្រមាណពី២០ ទៅ៣០ភាគរយ ជំនួសឥដ្ឋចាស់ដែលខូចខាត។ ដូច្នេះក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានសិក្សាស្វែងយល់អំពីលក្ខណៈរបស់ឥដ្ឋ ដែលត្រូវយកមកជំនួសឥដ្ឋចាស់ ធ្វើយ៉ាងណាឱ្យគុណភាពឥដ្ឋថ្មី មានលក្ខណៈស្រដៀង និងឥដ្ឋចាស់។

បុរាណវិទូរូបនេះបន្តថា នៅក្នុងគម្រោងជួសជួលប្រាសាទត្រពាំងផុងផ្នែកខាងលិច ត្រូវចំណាយពេលវេលា១ឆ្នាំ ទើបរួចរាល់ ដោយការងារនេះ ជួបប្រទះបញ្ហាប្រឈមខ្លះៗ ដូចជាផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ ការដឹកជញ្ជូនសម្ភារៈចេញចូល ខែវស្សាត្រូវធ្វើដំណើរដោយទូកជាដើម។ លោកថា ប្រាសាទត្រពាំងផុងនេះ ធ្លាប់មានការជួសជុល និងធ្វើកំណាយស្រាវជ្រាវម្តងរួចមកហើយ កាលពីអំឡុង១៩៣៦ ដោយសាលាបារាំងចុងបូពា៍ ដោយបានធ្វើការជួសជុលរៀបចំខឿន នៅបរិវេណជុំវិញតួកណ្តាលនៃប្រាសាទ និងបានរកឃើញរូបចំលាក់មួយចំនួន យកទៅរក្សាទុកនៅអភិក្សដ្ឋានអង្គរផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់ ,លោក ឈិត សាវី
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ប្រាសាទត្រពាំងផុងអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាកលវិទ្យាល័យអង្គរប្រគល់ទឹកបរិសុទ្ធចំនួន ២៥០កេសដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង និងក្រុមគ្រូពេទ្យចុះយកសំណាក់ចល័តជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប

សាកលវិទ្យាល័យអង្គរប្រគល់ទឹកបរិសុទ្ធចំនួន ២៥០កេសដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង និងក្រុមគ្រូពេទ្យចុះយកសំណាក់ចល័តជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប

ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត នាំយកទឹកបរិសុទ្ធចំនួន ១៨០កេស ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប

ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត នាំយកទឹកបរិសុទ្ធចំនួន ១៨០កេស ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប

គ្រាប់បែកដៃជាង៤០០គ្រាប់ត្រូវបានកម្លាងជំនាញជីកកកាយរកឃើញនៅកណ្ដាលក្រុងសៀមរាប និងបានប្រមូលយកទៅរក្សាទុក ដើម្បីត្រៀមកំទេស

គ្រាប់បែកដៃជាង៤០០គ្រាប់ត្រូវបានកម្លាងជំនាញជីកកកាយរកឃើញនៅកណ្ដាលក្រុងសៀមរាប និងបានប្រមូលយកទៅរក្សាទុក ដើម្បីត្រៀមកំទេស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.