Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបចាប់ផ្ដើមសកម្មភាពចុះឈ្នោះនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩

ដោយ Pothe Thun
09/07/2021
នៅក្នុង កូវីដ-១៩
ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបចាប់ផ្ដើមសកម្មភាពចុះឈ្នោះនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩
80
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២១នេះ ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបបានចាប់ផ្ដើមសកម្មភាពចុះឈ្នោះនៅតាមមូលដ្ឋានរបស់ខ្លួន និងដើម្បី សាកសួរព័ត៌មានបន្ថែម ជុំវិញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមទីតាំងក្នុងមូលដ្ឋានដែរខ្លួនរស់នៅដែលបានកំណត់ដោយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីការប្រកាសរដ្ឋបាលខេត្តសៀមរាប ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបកាលពីថ្ងៃទី០៨ ខែកក្កដាម្សិលម៉ិញ។

សូមជម្រាបថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាបបានប្រកាសពីការចាប់ផ្ដើមដំណើរការ នៃការចាក់វ៉ាក់សាំការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប តាមផែនការ ដោយ៖
– ជំហានទី១ គឺប្រជាជនក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ក្នុងរយះពេល១៤ថ្ងៃ។
– ជំហានទី២ គឺ ស្រុកទាំង១១ នឹងបញ្ជាក់ពេលវេលា នៅពេលដែលយើងនឹងទទួលវ៉ាក់សាំងមកដល់ខេត្តយើងបន្ទាប់ទៀត។

បើបណ្ដាញតាមទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែកក្កដានេះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាជនយើងចូលរួមទាំងអស់គ្នាដោយត្រូវ៖ ទី១.រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ, ទី២.សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុន, ទី៣. ប្រជាជនដែលនៅតាមបណ្តាស្រុក សូមរងចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់នៅស្រុករបស់បងប្អូនផ្ទាល់, ទី៤.សូមសហការជាមួយ ចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ, ទី៥.ចំពោះប្រជាជនក្រៅខេត្តសៀមរាប សូមរងចាំវ៉ាក់សាំងដែលគណៈកម្មការបានចាត់ចែងទៅតាមបណ្តាខេត្តរបស់លោកអ្នក។

ព័ត៌មានជាតិ ថ្មីៗ

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

29/06/2022
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាង ដូសទី៥ នៅវិមានរដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាង ដូសទី៥ នៅវិមានរដ្ឋសភា

14/06/2022

ក្នុងនាមជាអាជ្ញាធរខេត្ត ឯកឧត្ដម ទៀ សីហា បានបញ្ជាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ពីកិច្ចការងារនេះ ដោយខេត្តទទួលបាននូវ វ៉ាក់សាំងជាបន្តបន្ទាប់ រហូតឈានដល់ ”ការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា” តាមផែនការ ដែលរដ្ឋបាលខេត្តបានកំណត់។ ជាមួយនោះឯកឧត្តមក៏បានទទូចឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាអនុវត្តតាមការណែនាំទាំង៥ចំនុចខាងលើ ដើម្បីទប់ស្កាត់ហានិភ័យ ក្នុងការឆ្លងរាលដាល និងការចាត់ចែងគ្រប់គ្រងចំនួនបងប្អូនដែរត្រូវចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធភាព ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះឲ្យរលូន ព្រមទាំងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ នូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ៕

អត្ថបទ និង រូបភាព៖ លោក ខេង ឧត្តម

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មេបញ្ជាការយោធភូមិភាគទី៤ ព្រមានចាត់វិធានការ ចំពោះបុគ្គលណាយកលុយពីពលរដ្ឋជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

មេបញ្ជាការយោធភូមិភាគទី៤ ព្រមានចាត់វិធានការ ចំពោះបុគ្គលណាយកលុយពីពលរដ្ឋជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានដំណើរការហើយនៅព្រឹកមិញនេះ

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានដំណើរការហើយនៅព្រឹកមិញនេះ

វិទ្យាស្ថានអប់រំសាំងហ្គាពួរខេត្តសៀមរាប នាំយកទឹកបរិសុទ្ធចំនួនជាង២០០កេស ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង ជូនពលរដ្ធនៅក្នុងក្រុងសៀមរាប

វិទ្យាស្ថានអប់រំសាំងហ្គាពួរខេត្តសៀមរាប នាំយកទឹកបរិសុទ្ធចំនួនជាង២០០កេស ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង ជូនពលរដ្ធនៅក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.