អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលជញ្ជាំងកំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ ក្រោមជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា
អាជ្ញាធរជាតិអប្សរា បានបញ្ចប់គម្រោងការជួសជុលជញ្ជាំង កំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ជាស្ថាពរ ដោយទទួលបានជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា នេះបើតាមប្រសាសន៍របស់លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុលកំផែងក្រុងអង្គរធំ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ អ្នកគ្រប់គ្រងគម្រោងការដ្ឋាន ជាជនជាតិខ្មែររូបនេះ បញ្ជាក់ថា ទោះបីគម្រោងការជួសជុលជញ្ជាំង កំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ បានបញ្ចប់ទៅហើយក្ដី ...