អូស្ត្រាលី ជំរុញឱ្យកម្ពុជាយកចិត្តទុកដាក់លើការបន្លាស់ទីរបស់ត្រីតាមទំនប់ធារាសាស្ត្រ ជាមួយនឹងកម្មវិធីរចនាប្លង់នៃការសាងសង់ជណ្តើរត្រី
ក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម សហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ នៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ភាគីអូស្ត្រាលី បានជំរុញដល់អាជ្ញាធរកម្ពុជា និងអ្នកពាក់ព័ន្ធគិតគូរអំពីការបន្លាស់ទីរបស់ត្រីតាមទំនប់ធារាសាស្ត្រ ជាមួយនឹងកម្មវិធីរចនាប្លង់នៃការសាងសង់ជណ្តើរត្រី។ ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បង្ហាញថា ជណ្ដើរត្រីគឺពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកគ្រប់គ្រងធនធានជលផល ...


