Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អូស្ត្រាលី ជំរុញឱ្យកម្ពុជាយកចិត្តទុកដាក់លើការបន្លាស់ទីរបស់ត្រីតាមទំនប់ធារាសាស្ត្រ ជាមួយនឹងកម្មវិធីរចនាប្លង់នៃការសាងសង់ជណ្តើរត្រី

ដោយ Pothe Thun
05/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អូស្ត្រាលី ជំរុញឱ្យកម្ពុជាយកចិត្តទុកដាក់លើការបន្លាស់ទីរបស់ត្រីតាមទំនប់ធារាសាស្ត្រ ជាមួយនឹងកម្មវិធីរចនាប្លង់នៃការសាងសង់ជណ្តើរត្រី
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម សហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ នៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ភាគីអូស្ត្រាលី បានជំរុញដល់អាជ្ញាធរកម្ពុជា និងអ្នកពាក់ព័ន្ធគិតគូរអំពីការបន្លាស់ទីរបស់ត្រីតាមទំនប់ធារាសាស្ត្រ ជាមួយនឹងកម្មវិធីរចនាប្លង់នៃការសាងសង់ជណ្តើរត្រី។

ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បង្ហាញថា ជណ្ដើរត្រីគឺពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកគ្រប់គ្រងធនធានជលផល និងបង្ហាញពីវឌ្ឍនភាពអំពីបច្ចេកវិទ្យាសាងសង់ជណ្តើរត្រី សំដៅរក្សាបានទាំងត្រី និងទឹកជាប្រយោជន៍ដល់សហគមន៍។ ក្នុងនាមប្រទេសអូស្រ្តាលី នឹងធ្វើការគាំទ្រដល់ប្រទេសកម្ពុជា វៀតណាម ថៃ ឡាវ និងប្រទេសឥណ្ឌូណេស៊ី ទៅលើកម្មវិធីកសាងសមត្ថភាពមន្ត្រីជំនាញធនធានខាងជលផល ធារាសាស្ត្រ បរិស្ថាន ផ្នែកសុខាភិបាល ផ្លូវថ្នល់និងផ្នែកអភិវឌ្ឍន៍ជនបទផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី Wendy Umberger នាយកប្រតិបត្តិមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ បញ្ជាក់ថា ការសាងសង់ជណ្តើរត្រី គឺជាជម្រើសមួយដ៏ល្អ ដែលបានជួយផ្សារភ្ជាប់ខ្សែទឹកខាងលើ និងខាងក្រោមទំនប់ សម្រួលដល់ការផ្លាស់ទីត្រីឆ្លងកាត់តាមខ្សែទឹក អនុញ្ញាតឱ្យត្រីធ្វើការផ្លាស់ទីដោយសុវត្ថិភាព និងជួយដល់ការអភិវឌ្ឍធនធានទឹកប្រកបដោយនិរន្តរភាព ដែលរក្សាបានទាំងត្រី និងទឹកសម្រាប់សហគមន៍ជនបទក្នុងតំបន់មេគង្គ។ តាមរយៈការរួមបញ្ចូលជណ្តើរត្រីទៅក្នុងផែនការថ្នាក់តំបន់ យើងអាចការពារការខូចខាតប្រព័ន្ធអេកូឡូស៊ីនៅទូទាំងអាងទន្លេមេគង្គក្រោម ជួយការពារវិស័យជលផលដែលមានសារ:សំខាន់ដ៏ចាំបាច់សម្រាប់សន្តិសុខស្បៀង និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងជួយពង្រឹងភាពធន់របស់ សហគមន៍ និងនិរន្តរភាពរបស់បរិស្ថាន។

លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ទន្លេមេគង្គជាជម្រករបស់ត្រីទឹកសាបជាង ១.០០០ប្រភេទ ដូច្នេះហើយវាមានសារៈសំខាន់ ខ្លាំងណាស់ដែលយើងត្រូវធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីការពារធនធានដ៏សំខាន់នេះទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ដើម្បីធានាសន្តិសុខស្បៀងនៅក្នុងតំបន់។ ទន្លេមេគង្គបច្ចុប្បន្នជាកន្លែងនេសាទក្នុងប្រទេសដែលមានផលិតភាពច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងតម្លៃលក់លើកដំបូងប្រចាំឆ្នាំ ប្រហែល ជាង ១៧ពាន់លានដុល្លារ។ សម្រាប់ខេត្តសៀមរាប មានស្ទឹងធំៗសំខាន់ចំនួន៤ គឺស្ទឹងជីក្រែង ស្ទឹងសៀមរាប ស្ទឹងផ្ទាំង និងស្ទឹងស្រែង ហើយនៅតាមដងស្ទឹងសំខាន់ខាងលើនេះមានទំនប់ធារាសាស្ត្រ ដែលបានផ្តល់ទឹកសម្រាប់កសិកម្មមានដូចជាទំនប់ម្កាក់ ទំនប់ស្លែង ទំនប់សំបួរ ទំនប់ស្រីស្នំ ទំនប់ស្ពាន ស្រែង និងមានទំនប់ធារាសាស្ត្រសំខាន់ៗផ្សេងទៀត។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍវិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ ទី៦ គឺការលើកស្ទួយផលិតកម្មកសិកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំសង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ នៅកម្ពុជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានកើតឡើងយ៉ាងឆាប់រហ័ស ជាពិសេសការសាងសង់ផ្លូវ និងប្រព័ន្ធធារាសាស្ត្រទាំងនេះ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការជួយជំរុញដល់សន្តិសុខស្បៀង និង ការកាត់បន្ថយភាពក្រីក្រតាមរយៈការនាំចេញនូវកសិផលកសិកម្ម ហើយការអភិវឌ្ឍទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្ម។

ឯកឧត្តមបន្តថា ផែនការទាំងអស់នេះ អនុវិស័យជលផលក៏បានដើរតួនាទីដ៏សំខាន់ក្នុងការផ្គត់ផ្គង់ស្បៀង ជាពិសេសអាហាររូបត្ថម្ភសម្រាប់កុមារតូចៗ និងក្រុមស្ត្រីតាមតំបន់ដាច់ស្រយាល និងប្រជាជននៅតាមតំបន់ជនបទនានា ដែលងាយទទួលបាននូវផលប្រយោជន៍ពីត្រី និងវារីសត្វសម្រាប់ការចិញ្ចឹមជីវិត និងបំពេញ តម្រូវការសេដ្ឋកិច្ចជនបទ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ក៏ដូចជាប្រជាជនអូស្ត្រាលី ដែលបានជួយសាងសង់ជណ្តើរត្រីបង្ហាញចំនួន៦ ដល់កម្ពុជាក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ហើយសូមឱ្យតំណាងស្ថាប័ន និងគម្រោងដៃគូពាក់ព័ន្ធនានា បន្តផ្តល់ការគាំទ្របច្ចេកទេស និងសហប្រតិបត្តិការ ដើម្បីជួយកសាងជណ្តើរត្រី បង្ហាញនៅកម្ពុជា និងបណ្តុះបណ្តាលដល់មន្ត្រីជំនាញជាបន្តបន្ទាប់ ដើម្បីចូលរួមថែរក្សា និងបង្កើនផលត្រីធម្មជាតិនៅកម្ពុជាបន្ថែមទៀត៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជណ្តើរត្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជានឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

កម្ពុជានឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ផ្លូវក្រាលកៅស៊ូជាង១០គីឡូម៉ែត្រ ក្នុងស្រុកក្រឡាញ់ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់

ផ្លូវក្រាលកៅស៊ូជាង១០គីឡូម៉ែត្រ ក្នុងស្រុកក្រឡាញ់ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់

ភូមិចំនួន៨ក្នុងស្រុកអង្គរជុំ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន៨ក្នុងស្រុកអង្គរជុំ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.