Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវក្រាលកៅស៊ូជាង១០គីឡូម៉ែត្រ ក្នុងស្រុកក្រឡាញ់ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់

ដោយ Pothe Thun
06/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
149
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវក្រាលកៅស៊ូមួយខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ប្រវែង១៣.២០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស០,២ម៉ែត្រ ចិញ្ចើមផ្លូវសងខាងម្ខាង១ម៉ែត្រ រួមនឹងប្រព័ន្ធលូមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសពលរដ្ឋក្នុងស្រុកក្រឡាញ់ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបើកការដ្ឋានជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប មានប្រសាសន៍ថា ផ្លូវមួយខ្សែនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចំនួន៥ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលភ្ជាប់ពីផ្លូវជាតិ៦៨ ឆ្ពោះទៅផ្លូវជាតិ៦ ព្រោះកន្លងមកប្រជាពលរដ្ឋមានការពិបាកក្នុងការធ្វើដំណើរ ហើយការស្ថាបនាផ្លូវនេះឡើង នឹងបង្កភាពងាយស្រួលដល់ពួកគាត់ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ ឬកសិផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលធ្វើដំណើរទៅរកសេវាសាធារណៈផ្សេងៗ ដូចជាទៅផ្សារ សាលារៀន និងមន្ទីរពេទ្យជាដើម។

ឯកឧត្តមបន្តថា ការបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់នាពេលនេះ គឺកើតឡើងក្នុងស្ថានភាពដែលប្រទេសកម្ពុជាយើង កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលកំពុងដឹកនាំកម្ពុជាអភិវឌ្ឍឆ្ពោះទៅមុខឥតឈប់ឈរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ផ្លូវខាងលើកសាងឡើងក្រោមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ហើយវាក៏ជាចំណងដៃថ្មីសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកក្រឡាញ់ទាំងអស់គ្នា។ ពិតណាស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងគមនាគមន៍នៅជនបទ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញដំណើរការអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច រវាងតំបន់ជនបទ និងទីប្រជុំជន ហើយផ្លូវជនបទបានដើរតួជាសរសៃឈាមសេដ្ឋកិច្ចក្នុងការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ ក្នុងតំបន់ឱ្យមានភាពរស់រវើក និងកាន់តែសកម្ម ដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាជននៅជនបទ។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា នៅពេលផ្លូវនេះសាងសង់រួចរាល់ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ រួមគ្នាថែរក្សាសមិទ្ធផលនៃផ្លូវមួយនេះឱ្យបានល្អ តាមរយៈការសម្អាតបរិស្ថានតាមដងផ្លូវ កុំឱ្យមានដក់ទឹក ដាក់លូបង្ហូរទឹក ឬធ្វើស្ពានចូលផ្ទះ សម្អាតប្រឡាយ ឬចង្ហូរទឹកនៅតាម មុខផ្ទះជាប្រចាំ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យភូមិឃុំយើងមានអនាម័យល្អ និងបរិស្ថានស្អាត និងសូមចូលរួមជាមួយអាជ្ញាធរ រក្សាដីចំណីផ្លូវសម្រាប់អភិវឌ្ឍផ្លូវឱ្យធំទូលាយ ជាប្រយោជន៍ដល់កូនចៅយើង និងសូមផ្ដល់កិច្ចសហការជាមួយក្រុមការងារអនុវត្តគម្រោង ធ្វើយ៉ាងណាឱ្យការងារសាងសង់ដំណើរការទៅដោយរលូន ជៀសវាងមានបញ្ហាជាយថាហេតុណាមួយកើតឡើង៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ផ្លូវ​ក្រាល​កៅស៊ូស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភូមិចំនួន៨ក្នុងស្រុកអង្គរជុំ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន៨ក្នុងស្រុកអង្គរជុំ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ការគាំពារនិងអភិវឌ្ឍកុមារតូច នៅតែជាបញ្ហាស្នូលរបស់រាជរដ្ឋាភិបាល ដែលទាមទារដល់គ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើបញ្ហានេះ

ការគាំពារនិងអភិវឌ្ឍកុមារតូច នៅតែជាបញ្ហាស្នូលរបស់រាជរដ្ឋាភិបាល ដែលទាមទារដល់គ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើបញ្ហានេះ

មន្ទីរជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យនៅភូមិចំនួន៨ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

មន្ទីរជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យនៅភូមិចំនួន៨ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.