Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជានឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ដោយ Pothe Thun
06/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរអាកាសចរណ៍របស់កម្ពុជា នឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមការរៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអង្គភាពស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់នូវការសម្របសម្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលកើតឡើងនៅអាកាសយានដ្ឋាន។

ក្នុងកិច្ចប្រជុំត្រៀមសម្រាប់ការធ្វើសមយុទ្ធនៅសាលប្រជុំអាកាសយាដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សេង រ៉ាវុធ អគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការធ្វើសមយុទ្ធនេះ ជាតម្រូវការចាំបាច់ដែលគ្រប់អាកាសយានដ្ឋានអន្តរជាតិត្រូវធ្វើ ដើម្បីវាយតម្លៃថាមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងគ្រាមានអាសន្នណាមួយនៅក្នុងអាកាសយានដ្ឋាន ឬនៅជិតនោះ។

ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បញ្ជាក់ថា ការធ្វើសមយុទ្ធនេះ ជាផែនការគ្រប់គ្រងគ្រោះអាសន្ន វាបានកំណត់យ៉ាងច្បាស់នូវតួនាទីរបស់អ្នកពាក់ព័ន្ធទាំងអស់ ទាំងក្នុង និងក្រៅអាកាសយានដ្ឋាន។ បន្ថែមពីនេះទៀត ផែនការនេះបានធ្វើការទំនាក់ទំនង យល់ដឹង និងរៀបចំជាស្រេច ក្នុងបំណងដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពក្នុងគ្រោះអាសន្នមួយដែលកើតមាននៅក្នុងបរិវេណ ឬក្បែរអាកាសយានដ្ឋាន។ សមយុទ្ធនេះក៏ជាការរៀបចំកម្លាំងមនុស្ស សម្ភារៈបរិក្ខារ មធ្យោបាយនានា និងធនធានដទៃទៀតដែលមាន ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលធ្វើអន្តរាគមន៍ និងប្រតិបត្តិការស្ដារស្ថានភាពឱ្យប្រសើរឡើងវិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនឹងការធ្វើសមយុទ្ធនេះ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមកុំមានការភ្ញាក់ផ្អើល ចំពោះសមយុទ្ធនាថ្ងៃទី២៧ ខែកុម្ភៈនេះ។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់បណ្តាអាជ្ញាធរក្រុងស្រុកដែលនៅតាមតម្រាយផ្លូវរបស់រថយន្តសង្គ្រោះឆ្លងកាត់ឱ្យពួកគាត់បានដឹងអំពីព្រឹត្តិការណ៍នេះ ជៀសវៀងការយល់ច្រឡំណាមួយកើតឡើង៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សមយុទ្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវក្រាលកៅស៊ូជាង១០គីឡូម៉ែត្រ ក្នុងស្រុកក្រឡាញ់ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់

ផ្លូវក្រាលកៅស៊ូជាង១០គីឡូម៉ែត្រ ក្នុងស្រុកក្រឡាញ់ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់

ភូមិចំនួន៨ក្នុងស្រុកអង្គរជុំ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន៨ក្នុងស្រុកអង្គរជុំ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ការគាំពារនិងអភិវឌ្ឍកុមារតូច នៅតែជាបញ្ហាស្នូលរបស់រាជរដ្ឋាភិបាល ដែលទាមទារដល់គ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើបញ្ហានេះ

ការគាំពារនិងអភិវឌ្ឍកុមារតូច នៅតែជាបញ្ហាស្នូលរបស់រាជរដ្ឋាភិបាល ដែលទាមទារដល់គ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើបញ្ហានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.