អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការងារគ្រប់គ្រងជនមានពិការភាពដែរដើរអនាធិបតេយ្យតាមទីសាធារណៈ
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ត្រីមាសទី៣ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងារគណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប (ក.ស.ជ.ខ) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាក្នុងការប្រមូល និងគ្រប់គ្រងទិន្នន័យធ្វើសមាហរណកម្ម ចំពោះជនមានពិការមួយចំនួន ដែលដើរអនាធិបតេយ្យតាមទីសាធារណៈ គ្មានអាសយដ្ឋានជាក់លាក់។ ...