Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការងារគ្រប់គ្រងជនមានពិការភាពដែរដើរអនាធិបតេយ្យតាមទីសាធារណៈ

ដោយ Pothe Thun
14/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការងារគ្រប់គ្រងជនមានពិការភាពដែរដើរអនាធិបតេយ្យតាមទីសាធារណៈ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ត្រីមាសទី៣ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងារគណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប (ក.ស.ជ.ខ) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាក្នុងការប្រមូល និងគ្រប់គ្រងទិន្នន័យធ្វើសមាហរណកម្ម ចំពោះជនមានពិការមួយចំនួន ដែលដើរអនាធិបតេយ្យតាមទីសាធារណៈ គ្មានអាសយដ្ឋានជាក់លាក់។

លោក នាក់ ណេរ៉ុន ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវបន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្ថែមដល់រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព ឃុំសង្កាត់ សាលារៀន គ្រឹះស្ថានសាធារណៈរបស់រដ្ឋមួយចំនួន ឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។ ពិសេសត្រូវបន្តផ្តល់គ្រឿងឧបភោគ បរិភោគ ជូនជនមានពិការភាព មានជីវភាពខ្វះខាត និងផ្សព្វផ្សាយដំណឹងស្វែងរកការងារធ្វើជូនជនមានពិការភាព បន្តជំរុញស្ថាប័នរដ្ឋ វិស័យឯកជន រោងចក្រ សហគ្រាស ទទួលយកជនពិការភាពចូលបម្រើការងារ និងផ្តល់លក្ខខណ្ឌការងារសមរម្យជូនពួកគាត់ ហើយត្រូវពិនិត្យ និងឆ្លើយតប រាល់បញ្ហា សំណូមពរផ្សេងៗរបស់ជនមានពិការភាពឱ្យបានទាន់ពេលវេលា។ ជាមួយនោះ លោកក៏បានសម្ដែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងការសហការគ្នាបានល្អរបស់ក្រុមការងារ ក្នុងការអនុវត្តសកម្មភាពការងារក្នុងត្រីមាសទី៣នេះ ប្រកបដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាម លោក បឹង ពេជ្រ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ត្រីមាសទី៣ នៃឆមាសទី១នេះ ក្រុមការងារបានកំណត់អត្តសញ្ញាណកម្មជនមានពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានចំនួន ១០០ឃុំសង្កាត់ ដោយធ្វើការសម្ភាសន៍បានចំនួន ២៧៨នាក់ ដោយមានពិការភាពកាយសម្បទា ១៣នាក់ ពិការភាពកាយញ្ញាណដឹង ៨០នាក់ និងពិការភាពសតិបញ្ញា ២៦នាក់ ពិការភាពផ្លូវចិត្ត ២នាក់ និងពិការភាពផ្សេងៗ ២០នាក់ ហើយតាមរយៈការស្វែងរកសេវាគាំទ្រ ក្រុមការងារបានបញ្ជូនទៅគ្រួសារក្នុងសហគមន៍វិញបានចំនួន ៨៤នាក់។

លោកបានឱ្យដឹងទៀតថា ចំពោះមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម បានបំពាក់ជើងសិប្បនិម្មិតក្រោមជង្គង់ចំនួន ៣៦គ្រឿង លើជង្គង ៥គ្រឿង ផ្តល់ឈើច្រត់ទល់ឃ្លៀក ១១១គ្រឿង ឈើច្រត់កំភួនដៃ ៩៣គ្រឿង បំពាក់រណបជើង និងដៃ ៤គ្រឿង បំពាក់ដៃសិប្បនិម្មិត ៤គ្រឿង និងបានផ្តល់រទះរុញគ្រប់ប្រភេទចំនួន៣២គ្រឿង រទេះត្រាយស៊ីខោ ៣គ្រឿង បានជួសជុលឈើច្រត់គ្រប់ប្រភេទចំនួន ៦៣គ្រឿង ជួសជុលជើងគ្រប់ប្រភេទចំនួន ២០៦គ្រឿង ជួសជុលរណបគ្រប់ប្រភេទ ១១គ្រឿង ជួសជុលរទេះរុញចំនួន ១៩គ្រឿង ថែមទាំងបានផ្តល់សេវាជួសជុលចល័តចំនួន ៣៣៤នាក់ និងអ្នកជំងឺមកព្យាបាលដោយចលនាចំនួន ៩៧នាក់ផងដែរ៕

អត្ថបទ និង រូបថត៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជនមានពិការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ ប្រារព្ធខួបមួយឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន

អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ ប្រារព្ធខួបមួយឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រំពឹងថាទទួលបានអ្នកដំណើរ ១ ៥០០ ០០០នាក់ នៅដំណាច់ឆ្នាំ២០២៤

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រំពឹងថាទទួលបានអ្នកដំណើរ ១ ៥០០ ០០០នាក់ នៅដំណាច់ឆ្នាំ២០២៤

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ ចំពោះក្រុមហ៊ុនអាកាសចរណ៍ និងជើងហោះហើរថ្មី

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ ចំពោះក្រុមហ៊ុនអាកាសចរណ៍ និងជើងហោះហើរថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.