Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ ចំពោះក្រុមហ៊ុនអាកាសចរណ៍ និងជើងហោះហើរថ្មី

ដោយ Pothe Thun
17/10/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ ចំពោះក្រុមហ៊ុនអាកាសចរណ៍ និងជើងហោះហើរថ្មី
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសគម្រប់១ឆ្នាំ នៃការបើកដំណើរជាផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ បានប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ សម្រាប់ជើងហោះហើរថ្មី ក៏ដូចជាក្រមហ៊ុនអាកាសចរណ៍ថ្មី ដើម្បីលើកទឹកចិត្ដ និងទាក់ទាញដល់ក្រុមហ៊ុនអាកាសចរណ៍ថ្មី ដែលប្រតិបត្តិការជើងហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា កម្រៃសិទ្ធិហោះហើរតែម្ខាងដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ រួមមានផ្តល់ការចុះកម្រៃ ៥០ភាគរយដូចគ្នា ជាមួយ Airlines ផ្សេងទៀតដែរ សម្រាប់ជើងហោះហើរបន្ថែម និងជើងហោះហើរដោយយន្តហោះជួល។ ផ្តល់ការចុះកម្រៃ ៥០ភាគរយ ចំពោះជើងហោះហើរជាប្រចាំគ្រប់ជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ចំពោះកម្រៃចំនួន ៥០ភាគរយទៀត ដែលនៅសល់ត្រូវបានផ្តល់ជាការលើកទឹកចិត្តបន្ថែមស្របទៅតាមលក្ខខណ្ឌកំណត់ ដូចជាសម្រាប់ជើងហោះហើរជាប្រចាំទាំងឡាយណាដែលផ្ទុកអ្នកដំណើរចាប់ពី ១២០នាក់ដល់ ១៤៩នាក់ ទទួលបានការកាត់បន្ថយកម្រៃចំនួន ២៥ភាគរយបន្ថែម និងសម្រាប់ជើងហោះហើរជាប្រចាំទាំងឡាយណាដែលផ្ទុកអ្នកដំណើរចាប់ពី ១៥០នាក់ឡើងទៅ នឹងត្រូវទទួលបានការការចុះកម្រៃចំនួន ៥០ភាគរយបន្ថែម ឬទទួលបានការកាត់បន្ថយសរុប ១០០ភាគរយ ព្រមទាំងបានកាត់បន្ថយកម្រៃសេវានាំផ្លូវសម្រាប់ការចុះចតចំនួន ៥០ភាគរយ ដល់ក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការជើងហោះហើរក្នុងស្រុក និងអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រាប់រដូវខ្សត់ភ្ញៀវ/រដូវបៃតង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបន្ដថា ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ/YACA បាននឹងកំពុងពិនិត្យពិចារណា ដាក់ចេញនូវគោលការណ៍លើកទឹកចិត្ត និងសម្រួលដល់ការយកកម្រៃសេវានានាបន្ថែមទៀត ដល់ឧស្សាហកម្មអាកាសចរណ៍តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាមួយគ្នានោះ អគ្គនាយកដ្ឋានពន្ធដារ មានការអនុគ្រោះផ្នែកពន្ធកាត់ទុក និងអាករពិសេស ចំពោះក្រុមហ៊ុនអាកាសចរណ៍ រួមមាន បន្ថយអត្រាពន្ធកាត់ទុកពី ១៤ភាគរយ មកត្រឹម១០ភាគរយ ចំពោះការជួលយន្តហោះពីក្រៅប្រទេស មកប្រកបអាជីវកម្ម ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។ បន្ថយអត្រាអាករពិសេសពី ១០ភាគរយ មកត្រឹម៥ភាគរយ ចំពោះសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ដោយពុំគិតថាការដឹកជញ្ជូនអ្នកដំណើរធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឬក្រុមហ៊ុនអាកាសចណ៍បរទេសឡើយ។ ការអនុគ្រោះខាងលើនេះ មានរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧។

ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានគិតគូរដាក់ចេញនូវគោលនយោបាយ និងវិធានការអនុគ្រោះបន្ថែមទៀត ដល់ឧស្សាហកម្មអាកាសចរណ៍ និងឧស្សាហកម្មទេសចរណ៍ ដើម្បីជំរុញ និងសម្រួលដល់ការវិនិយោគ បង្កើនផលិតផលទេសចរណ៍ថ្មីនៅខេត្ដសៀមរាប តាមរយៈយន្ដការភាពដៃគូរវាងរដ្ឋ និងឯកជនផងដែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ មានសមត្ថភាពអាចទទួលបានយន្តហោះរហូតដល់កូដអុី មានចំណតយន្តហោះចំនួន៣៨ ក្នុងនោះសមត្ថភាពអាចទទួលបានអ្នកដំណើរប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ៧លាននាក់ក្នុងមួយឆ្នាំ និងរយៈពេលវែង ២០លាននាក់ក្នុងមួយឆ្នាំ និងសមត្ថភាពទទួលបានទំនិញប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ១០.០០០តោនមួយឆ្នាំ និងរយៈពេលវែង ៦០.០០០តោនមួយឆ្នាំ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អាកាសយានដ្ឋានអន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៥

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៥

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្លាំងប្រជាការពារ ជាកម្លាំងដែលមិនអាចខ្វះបាននៅក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្លាំងប្រជាការពារ ជាកម្លាំងដែលមិនអាចខ្វះបាននៅក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

វត្តព្រះព្រហ្មរ័ត្ន ទទួលកឋិនទានសាមគ្គី នៅថ្ងៃដំបូងនៃរដូវកាលកឋិន ដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងជួសជុលគរុភ័ណ្ឌ និងកែលម្អបរិស្ថានក្នុងវត្ត

វត្តព្រះព្រហ្មរ័ត្ន ទទួលកឋិនទានសាមគ្គី នៅថ្ងៃដំបូងនៃរដូវកាលកឋិន ដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងជួសជុលគរុភ័ណ្ឌ និងកែលម្អបរិស្ថានក្នុងវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.