Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តព្រះព្រហ្មរ័ត្ន ទទួលកឋិនទានសាមគ្គី នៅថ្ងៃដំបូងនៃរដូវកាលកឋិន ដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងជួសជុលគរុភ័ណ្ឌ និងកែលម្អបរិស្ថានក្នុងវត្ត

ដោយ Pothe Thun
21/10/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្តព្រះព្រហ្មរ័ត្ន ទទួលកឋិនទានសាមគ្គី នៅថ្ងៃដំបូងនៃរដូវកាលកឋិន ដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងជួសជុលគរុភ័ណ្ឌ និងកែលម្អបរិស្ថានក្នុងវត្ត
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អស់រយៈកាល ៣ខែនៃការគង់ចាំវស្សា ក្នុងរដូវកាលកឋិនទាន វត្តព្រះព្រហ្មរ័ត្ន ស្ថិតក្នុងក្រុងសៀមរាប បានទទួលការដង្ហែអង្គកឋិនសាមគ្គិ ដែលមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខសប្បាយរីករាយ និងរួមមានបច្ច័យ ដើម្បីរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងទ្រទ្រង់ដល់ព្រះសង្ឃផងដែរ។

ព្រះសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន មានថេរដីកាថា អង្គកឋិនទានឆ្នាំនេះ វត្តព្រះព្រហ្មរ័ត្ន ទទួលបានបច្ច័យជាង ៤៧លានរៀល ក្រៅពីការលៃលកសម្រាប់ចង្ហាន់ព្រះសង្ឃ បច័្ចយមួយចំនួនធំត្រូវបែងចែកយកទៅជួសជុលកែលម្អគរុភ័ណ្ឌក្នុងវត្ត រួមមាន កុដិ សាលា ទីសេនាសនសង្ឃ និងរៀបចំបរិស្ថាន សួនច្បារ។

ចំពោះការ ធ្វើបុណ្យកឋិននេះដែរ ព្រះសនសត្ថា តង់ តន បញ្ជាក់ថា តាមពុទ្ធានុញ្ញាត កឋិនកាលមានរយៈពេល ២៩ថ្ងៃ ដែលប្រជាពុទ្ធបរិស័ទអាចធ្វើនៅថ្ងៃណាក៏បាន ប៉ុន្តែក្នុងមួយវត្ត អាចទទួលការដង្ហែអង្គកឋិនចូល បានតែម្ដងប៉ុណ្ណោះ។ ព្រះអង្គបន្ថែមថា ចំពោះបុគ្គលដែលធ្វើបុណ្យកឋិន គប្បីធ្វើឲ្យត្រូវតាមរបៀបវិន័យព្រះពុទ្ធសាសនា ទើបកើតជាកឋិនពេញលក្ខណៈ រីឯអានិសង្ស ដែលទាយក-ទាយិកាទទួល បានក៏ច្រើនទៅតាមកម្លាំងសទ្ធានោះ ដោយឡែក ភិក្ខុសង្ឃ ជាអ្នកទទួលក្រាលគ្រង និងអនុមោទនា ក៏បានអានិសង្ស៥យ៉ាងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា កឋិនទាន ឬ រដូវបុណ្យកឋិន មានរយៈពេល ២៩ថ្ងៃ គឺចាប់ពីខែអស្សុជ ១៤ថ្ងៃ ពីត្រឹម១រោច ដល់១៤រោច (ខែដាច់) រហូតដល់ខែកត្តិក ១៥ថ្ងៃ ចាប់ពីថ្ងៃ ១កើត ដល់១៥កើត(ពេញបូណ៌មី)។

អត្ថបទ និងរូបភាព: ទ្រា ពន្លឺ
កែសម្រួល: មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: កឋិនទាន​សាមគ្គីវត្ត​ព្រះព្រហ្ម​រ័ត្ន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តបុព្វទិសារាមស្រុកជីក្រែង ទទួលការដង្ហែអង្គកឋិនសាមគ្គី សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ក្រោយគង់ចាំព្រះវស្សា ព្រមទាំងជួសជុល និងកសាងគរុភ័ណ្ឌក្នុងវត្ត

វត្តបុព្វទិសារាមស្រុកជីក្រែង ទទួលការដង្ហែអង្គកឋិនសាមគ្គី សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ក្រោយគង់ចាំព្រះវស្សា ព្រមទាំងជួសជុល និងកសាងគរុភ័ណ្ឌក្នុងវត្ត

នាយទាហាន និងពលទាហានដែលត្រូវចូលនិវត្តន៍៤១៣នាក់ នៃយោធភូមិភាគទី៤ ត្រូវបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស

នាយទាហាន និងពលទាហានដែលត្រូវចូលនិវត្តន៍៤១៣នាក់ នៃយោធភូមិភាគទី៤ ត្រូវបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស

វិស័យឯកជន៖ វិស័យទេសចរណ៍របស់ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការផ្សព្វផ្សាយអំពីតម្លៃ និងសេវាកម្ម នៃផលិតផលទេសចរណ៍ដែលមាន

វិស័យឯកជន៖ វិស័យទេសចរណ៍របស់ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការផ្សព្វផ្សាយអំពីតម្លៃ និងសេវាកម្ម នៃផលិតផលទេសចរណ៍ដែលមាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.