Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៥

ដោយ Pothe Thun
17/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៥
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់លើការងារគ្រប់គ្រងឱ្យច្បាស់លាស់លើការចុះបញ្ជីដីធ្លីនៅដីតំបន់៣ និងតំបន់២ នៃបឹងទន្លេសាប ជាពិសេសការស្នើសុំចុះបញ្ជីដីធ្លីតំបន់បុរាណដ្ឋានរបស់អាជ្ញាធរជាតិអប្សរា និងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ នៅឆ្នាំ២០២៥ខាងមុខ។

ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះមន្ត្រីពាក់ព័ន្ធនៃមន្ទីររៀបចំដែនដីខេត្តសៀមរាប ដែលជាសេនាធិការឱ្យក្រសួងរៀបចំដែនដី ក្នុងការអនុវត្តការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋកន្លងមក ទទួលបានលទ្ធផលផ្លែផ្កាគួរគត់សម្គាល់។ ការសម្រេចបាននេះដែរ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានជំរុញ និងលើកកម្ពស់ការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅធានាការប្រើប្រាស់ដី ការអភិវឌ្ឍដី និងការគ្រប់គ្រងដី តាមផែនការរៀបចំដី និងផែនការប្រើប្រាស់ដី ប្រកបដោយសមធម៌ សមភាពយេនឌ័រ ព្រមទាំងការពារ និងគាំទ្រដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតបឱ្យបានត្រឹមត្រូវមានប្រសិទ្ធភាព និងស្របតាមល្បឿននៃការអភិវឌ្ឍខេត្ត ប្រទេសជាតិ និងកំណើនប្រជាជនក្នុងខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ចូលរួមសហការជាមួយមន្ទីរជំនាញឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់ក្រសួងរៀបចំដែនដី ការចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្តជូនដល់ប្រជាពលរដ្ឋ ស្របនឹងការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ នៅឆ្នាំ២០២៥ខាងមុខ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប បានបញ្ជាក់ថា វិស័យរៀបចំដែនដី និងនគរូបនីយកម្ម បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ គឺមានគោលដៅរៀបចំទីក្រុង រៀបចំប្លង់គោលប្រើប្រាស់ដីរាជធានីខេត្ត និងផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់ ដើម្បីការអនុវត្តការប្រើប្រាស់ដីឱ្យចំទិសដៅ និងមានប្រសិទ្ធភាព ដោយផ្អែកលើបទប្បញ្ញត្តិជាច្រើននៅកម្ពុជា។ ក្នុងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ លើការរៀបចំតំបន់រមណីយដ្ឋានអង្គរ និងបន្តការចុះបញ្ជីដីតំបន់បុរាណដ្ឋានមានចំនួន ១១.៥៥៩កន្លែងបុរាណដ្ឋាន តាមការស្នើសុំចុះបញ្ជីរបស់អាជ្ញាធរជាតិអប្សរា៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចុះបញ្ជីដីធ្លី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្លាំងប្រជាការពារ ជាកម្លាំងដែលមិនអាចខ្វះបាននៅក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្លាំងប្រជាការពារ ជាកម្លាំងដែលមិនអាចខ្វះបាននៅក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

វត្តព្រះព្រហ្មរ័ត្ន ទទួលកឋិនទានសាមគ្គី នៅថ្ងៃដំបូងនៃរដូវកាលកឋិន ដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងជួសជុលគរុភ័ណ្ឌ និងកែលម្អបរិស្ថានក្នុងវត្ត

វត្តព្រះព្រហ្មរ័ត្ន ទទួលកឋិនទានសាមគ្គី នៅថ្ងៃដំបូងនៃរដូវកាលកឋិន ដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងជួសជុលគរុភ័ណ្ឌ និងកែលម្អបរិស្ថានក្នុងវត្ត

វត្តបុព្វទិសារាមស្រុកជីក្រែង ទទួលការដង្ហែអង្គកឋិនសាមគ្គី សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ក្រោយគង់ចាំព្រះវស្សា ព្រមទាំងជួសជុល និងកសាងគរុភ័ណ្ឌក្នុងវត្ត

វត្តបុព្វទិសារាមស្រុកជីក្រែង ទទួលការដង្ហែអង្គកឋិនសាមគ្គី សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ក្រោយគង់ចាំព្រះវស្សា ព្រមទាំងជួសជុល និងកសាងគរុភ័ណ្ឌក្នុងវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.