Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ ប្រារព្ធខួបមួយឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន

ដោយ Pothe Thun
16/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ ប្រារព្ធខួបមួយឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៦ ខែតុលានេះ នៅអាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ មានរៀបចំពិធីអបអរសាទរគម្រប់ខួប ០១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន ដែលមានជាអធិបតីពី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិចិន ប្រចាំកម្ពុជា និងចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ លើកឡើងថា រយៈពេលជាង៣០ឆ្នាំចុងក្រោយ នៃការកសាងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភា បានជួយឱ្យប្រទេសជាតិមានស្ថេរភាពនយោបាយ សុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ តាមរយៈនយោបាយឈ្នះ-ឈ្នះ ប្រកបដោយពិពិធកម្ម។ សមិទ្ធផល ដ៏ឧត្តុង្គឧត្តមនេះ គឺជាមរតក របស់ជាតិ ដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍ ប្រកបដោយភាពអង់អាចស្វាហាប់ និង បញ្ញាញាណឈ្លាសវៃ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបន្ដថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) នេះ គឺជាសមិទ្ធផលមួយ ដែលកើតចេញពី “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគំនិតផ្តួចផ្តើមនេះ បានពង្រីកនូវកិច្ចសហការយ៉ាងលឿន ទៅលើវិស័យសំខាន់ៗសម្រាប់ជាប្រយោជន៍ដល់ការកែលម្អ ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ រួមមាន ការពង្រឹងផលិតភាពសេដ្ឋកិច្ច, ការបង្កើនពាណិជ្ជកម្ម ឧស្សាហកម្ម, ទេសចរណ៍, ការវិនិយោគលើ វិស័យកសិកម្ម វិស័យដឹកជញ្ជូន ព្រមទាំងទំនាក់ទំនងគ្នាទៅវិញទៅមក រវាងប្រជាជន និងប្រជាជន។

ឯកឧត្ដម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល នៅតែជារបៀបវារៈដ៏សំខាន់ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ទៅលើវិស័យសំខាន់ៗនានា និងការបង្កើតការងារ ព្រមទាំងជាចលនាកររុញច្រានការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ស្របពេល ដែលកម្ពុជាកំពុងត្រៀមខ្លួនប្រែក្លាយ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់។

គួរជម្រាបថា គិតត្រឹមពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបាន៖ ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤ ០០០ជើង ទទួលបានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ ៣០០ ០០០នាក់ នេះបើតាមសេចក្តីប្រកាសព័ត៌មានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ ប្រារព្ធខួបមួយឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន

នៅថ្ងៃទី១៦ ខែតុលានេះ នៅអាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ មានរៀបចំពិធីអបអរសាទរគម្រប់ខួប ០១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន ដែលមានជាអធិបតីពី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិចិន ប្រចាំកម្ពុជា និងចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ លើកឡើងថា រយៈពេលជាង៣០ឆ្នាំចុងក្រោយ នៃការកសាងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភា បានជួយឱ្យប្រទេសជាតិមានស្ថេរភាពនយោបាយ សុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ តាមរយៈនយោបាយឈ្នះ-ឈ្នះ ប្រកបដោយពិពិធកម្ម។ សមិទ្ធផល ដ៏ឧត្តុង្គឧត្តមនេះ គឺជាមរតក របស់ជាតិ ដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍ ប្រកបដោយភាពអង់អាចស្វាហាប់ និង បញ្ញាញាណឈ្លាសវៃ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្ដមបន្ដថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) នេះ គឺជាសមិទ្ធផលមួយ ដែលកើតចេញពី “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគំនិតផ្តួចផ្តើមនេះ បានពង្រីកនូវកិច្ចសហការយ៉ាងលឿន ទៅលើវិស័យសំខាន់ៗសម្រាប់ជាប្រយោជន៍ដល់ការកែលម្អ ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ រួមមាន ការពង្រឹងផលិតភាពសេដ្ឋកិច្ច, ការបង្កើនពាណិជ្ជកម្ម ឧស្សាហកម្ម, ទេសចរណ៍, ការវិនិយោគលើ វិស័យកសិកម្ម វិស័យដឹកជញ្ជូន ព្រមទាំងទំនាក់ទំនងគ្នាទៅវិញទៅមក រវាងប្រជាជន និងប្រជាជន។

ឯកឧត្ដម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល នៅតែជារបៀបវារៈដ៏សំខាន់ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ទៅលើវិស័យសំខាន់ៗនានា និងការបង្កើតការងារ ព្រមទាំងជាចលនាកររុញច្រានការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ស្របពេល ដែលកម្ពុជាកំពុងត្រៀមខ្លួនប្រែក្លាយ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់។

គួរជម្រាបថា គិតត្រឹមពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបាន៖ ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤ ០០០ជើង ទទួលបានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ ៣០០ ០០០នាក់ នេះបើតាមសេចក្តីប្រកាសព័ត៌មានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

អត្ថបទ និងរូបភាព៖ បូ សាវី
កែសម្រួល៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រំពឹងថាទទួលបានអ្នកដំណើរ ១ ៥០០ ០០០នាក់ នៅដំណាច់ឆ្នាំ២០២៤

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ ចំពោះក្រុមហ៊ុនអាកាសចរណ៍ និងជើងហោះហើរថ្មី

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.