Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

បុណ្យ​កឋិនទាន​សម្រាប់​វត្ត​ប្រាសាទ​គោកចក ដែល​ផ្តួចផ្តើម​ដោយ​ព្រះគ្រូ​ចៅអធិការ​វត្ត ប្រមូល​បច្ច័យ​បាន​ជិត​៣២​លាន​រៀល​និង​ប្រាក់​ដុល្លារ​ជិត​៤​ពាន់​ដុល្លារ​អាម៉េរិក​

ដោយ Pothe Thun
05/11/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
112
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ អង្គ​កឋិនទាន​សាមគ្គី​មួយ​ដង្ហែ​ចូល​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​ព្រះគ្រូ​វិចិត្រ​វង្សា​ញាតិ​ធម្មោ ហែម គឹម​សាន ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត ហើយ​ត្រូវបាន​គណៈកម្មការ​អាចារ្យវត្ត និង​ប្រជា​ពុទ្ឋបរិស័ទ​ចំណុះជើងវត្ត បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​នោះ ប្រមូល​បច្ច័យ​បាន​ចំនួន​៣១​លាន​៩០​ម៉ឺន​២​ពាន់​រៀល និង​ប្រាក់​ដុល្លារ ៣.៤៧២​ដុល្លារ សម្រាប់​កសាង​សាលាឆាន់​ដែល​ទើប​កសាងបាន​បាត​គ្រឹះ និង​សសរ​នៅឡើយ ។​

​បើ​តាម​គណៈកម្មកា​រអា​ចារ្យ​វត្ត​បាន​ឲ្យដឹងថា អង្គ​កឋិនទាន​សម្រាប់​វត្ត​ឆ្នាំនេះ កើតឡើង​ដោយ​ហេតុ​៤​យ៉ាង គឺ ហេតុ​ទី​១. ដោយសារ​ដូនជី​តាជី​ប្រជា​ពុទ្ឋបរិស័ទ​បាន​ស្តាប់​ព្រះធម៌ ព្រះ​វិន័យ ព្រះពុទ្ឋសាសនា បានដឹង​ថា​កឋិនទាន ជា​កាល​ទាន​មាន​ផល​វិសេស​ជាង​ទាន​ទាំងពួង ព្រោះ​បាន​ផល​ដល់​ទាយក​ម្ចាស់​ទាន​ផង បាន​អានិ​សង្ឍ​ដល់​ភិក្ខុ​ជា​បដិគ្គាហកៈ​អ្នកទទួល​ក្រាល​គ្រង​និង​អ្នក​អនុមោទនា​ផង , ហេតុ​ទី​២. ដោយ​ហេតុ​បាន​ឃើញ​ព្រះសង្ឃ​គង់​ចាំ​វស្សា​ក្នុង​វត្ត​នេះ​បាន​រៀនសូត្រ​ធម៌​វិន័យ ប្រព្រឹត្តិ​ត្រឹមត្រូវ​តាម​ច្បាប់​ព្រះពុទ្ឋសាសនា , ហេតុ​ទី​៣. ដោយ​បាន​ឃើញ​វត្ត​កំពុង​កសាង​ទី​សេនា​សេនៈ គឺ​សាលា​ឆាន់​មួយ​ខ្នង​មាន​ទំហំ ៣០​គុណ​៤០​ម៉ែត្រ និង ហេតុ​ទី​៤. ដោយ​យល់ឃើញ​ពិចារណា​នូវ​អាយុសង្ខារ​របស់​ខ្លួន​មិន​ទៀង​ស្ថិតស្ថេរ​ឡើយ ។​

​គួរ​រំលឹក​លឹកថា កឋិនទាន​បវេណី​ព្រះពុទ្ធសាសនា គឺជា​ឧត្ដម​បុណ្យ​របស់​ពុទ្ធបរិស័ទ ហើយ​ពាក្យ​ថា កឋិន ជា​ភាសាបាលី​សំដៅយក​ក្រប​ក្ដារ ដែល​ភិក្ខុសង្ឃ​សម័យបុរាណ​ឥណ្ឌា​ប្រើ​សម្រាប់​ដេរ​សំពត់​ធ្វើជា​ស្បង់​ចីវរ រីឯ​សំពត់​ដែល​បាន​រៀបចំ​តាក់តែង​ឡើង​នោះ​មានឈ្មោះ​ថា សំពត់​កឋិន ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: បុណ្យ​កឋិនទានព័ត៌មានខេត្តសៀមរាបព្រះពុទ្ឋ​សាសនា​វត្ត​ប្រាសាទ​គោកចក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុណ្យ​កឋិនទាន​ដែល​ផ្តួចផ្តើម​ដោយ​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ដង្ហែ​ទៅកាន់​វត្ត​អូរ​ជុំ​បន្ទាយ​ជ័យ​រង្សី ស្ថិតក្នុង​ស្រុក​ក្រឡាញ់ ប្រមូល​បច្ច័យ​បាន​ជាង​១២០​លាន​រៀល​

បុណ្យ​កឋិនទាន​ដែល​ផ្តួចផ្តើម​ដោយ​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ដង្ហែ​ទៅកាន់​វត្ត​អូរ​ជុំ​បន្ទាយ​ជ័យ​រង្សី ស្ថិតក្នុង​ស្រុក​ក្រឡាញ់ ប្រមូល​បច្ច័យ​បាន​ជាង​១២០​លាន​រៀល​

ប្រមុខ​ដឹកនាំ​កម្ពុជា សម្រេច​យល់ព្រម​តាម​សំណូមពរ​លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃ​អនុវិទ្យាល័យ មិត្តភាព​ខ្មែរ​-​ជប៉ុន ព្រះឥន្ទ​កោសា​

ប្រមុខ​ដឹកនាំ​កម្ពុជា សម្រេច​យល់ព្រម​តាម​សំណូមពរ​លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃ​អនុវិទ្យាល័យ មិត្តភាព​ខ្មែរ​-​ជប៉ុន ព្រះឥន្ទ​កោសា​

អនុប្រធាន​សភា​ប្រជាជន​ចិន​ទូទាំងប្រទេស សន្យា​នឹង​បន្ត​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នកទេសច​រចិន​មក​ទស្សនា​ខេត្តសៀមរាប រួម​ទាំង​អ្នកវិនិយោគ​ចិន​

អនុប្រធាន​សភា​ប្រជាជន​ចិន​ទូទាំងប្រទេស សន្យា​នឹង​បន្ត​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នកទេសច​រចិន​មក​ទស្សនា​ខេត្តសៀមរាប រួម​ទាំង​អ្នកវិនិយោគ​ចិន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.