Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ប្រមុខ​ដឹកនាំ​កម្ពុជា សម្រេច​យល់ព្រម​តាម​សំណូមពរ​លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃ​អនុវិទ្យាល័យ មិត្តភាព​ខ្មែរ​-​ជប៉ុន ព្រះឥន្ទ​កោសា​

ដោយ Pothe Thun
05/11/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
61
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃ​អនុវិទ្យាល័យ មិត្តភាព​ខ្មែរ​-​ជប៉ុន ព្រះឥន្ទ​កោសា ស្ថិតក្នុង​ភូមិ​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប នា​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ផ្តល់​ជូន​ការជួសជុល​លាបថ្នាំ​ពណ៌​អាគារ​ចាស់​ចំនួន​៣​ខ្នង ក្នុងនោះ មាន​១​ខ្នង ផ្លាស់​ដំបូល​ក្ប្រឿ​ង​ចាស់​ចេញ , បំពាក់​ការ​ត​បណ្តាញ​អគ្គិសនី និង​ការធ្វើ​តារាង​បាល់បោះ​ផងដែរ ហើយ​សម្រាប់​អគារ​ចាស់​ទ្រុឌទ្រោម​១​ខ្នង​ទៀត​មាន​៣​បន្ទប់​នោះ តម្រូវ​ឲ្យ​វាយចោល កសាង​អាគារ​ថ្មី​ជំនួស ១​ខ្នង មាន​២​ជាន់ ស្មើនឹង​៦​បន្ទប់ ។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​ទៀត​ថា នេះ​ជា​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ការនាំយក​នូវ​ការឆ្លើយតប​សំណូមពរ​របស់ លោកគ្រូ អ្នកគ្រូ និង​តម្រូវការ​ចាំបាច់​របស់​ក្មួយៗ​សិស្សានុសិស្ស ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គួ​រំលឹក​ដែរ​ថា កន្លង​ទៅ​ថ្មីៗ​នេះ លោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យ មិត្តភាព​ខ្មែរ​-​ជប៉ុន ព្រះឥន្ទ​កោសា បាន​ធ្វើ​សំណូមពរ​តាមរយៈ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គោរព​ផ្ញើជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​ជួសជុល​លាបថ្នាំ​ពណ៌​អគារសិក្សា , ជួយ​កែ​លម្អ​សោភ័ណភាព , បំពាក់​បណ្តាញ​អគ្គិសនី ចំនួន​៤​អគារ និង ធ្វើ​តារាង​បាល់បោះ ។​

​សូមបញ្ជាក់​ថា ក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេជោ បាន​ផ្តល់​អំណោយ​កំដរដៃ​ជូន​លោកគ្រូ អ្នកគ្រូ ចំនួន​៧០​នាក់ ដែល​ម្នាក់ៗ​ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល និង​សម្លៀក​បំពាក់​ឯកសណ្ឋាន​គ្រូបង្រៀន ក្នុង​ម្នាក់ៗ​ចំនួន ២​កំប្លេ ហើយ​សិស្សានុសិស្ស​ចំនួន​ជាង ១​ពាន់​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន សៀវភៅសរសេរ ប៊ិច និង ថវិកា ១​ម៉ឺន​រៀល ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាបអនុវិទ្យាល័យ មិត្តភាព​ខ្មែរ​-​ជប៉ុន ព្រះឥន្ទ​កោសា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុប្រធាន​សភា​ប្រជាជន​ចិន​ទូទាំងប្រទេស សន្យា​នឹង​បន្ត​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នកទេសច​រចិន​មក​ទស្សនា​ខេត្តសៀមរាប រួម​ទាំង​អ្នកវិនិយោគ​ចិន​

អនុប្រធាន​សភា​ប្រជាជន​ចិន​ទូទាំងប្រទេស សន្យា​នឹង​បន្ត​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នកទេសច​រចិន​មក​ទស្សនា​ខេត្តសៀមរាប រួម​ទាំង​អ្នកវិនិយោគ​ចិន​

សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា រៀបចំ​កម្មវិធី​ដំណើរ​កំសាន្ត​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ​

សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា រៀបចំ​កម្មវិធី​ដំណើរ​កំសាន្ត​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ​

បុណ្យ​វប្បធម៌​កូរ៉េ បង្ហាញ​ពី​សមិទ្ធិផល​រយៈពេល​៧​ឆ្នាំ របស់​រដ្ឋបាល​ក្រុង​ស៊ូ​វ៉ុន និង​ដៃគូ រួម​គ្នា​អភិវឌ្ឍន៍​តំបន់ភ្នំ​ក្រោម​

បុណ្យ​វប្បធម៌​កូរ៉េ បង្ហាញ​ពី​សមិទ្ធិផល​រយៈពេល​៧​ឆ្នាំ របស់​រដ្ឋបាល​ក្រុង​ស៊ូ​វ៉ុន និង​ដៃគូ រួម​គ្នា​អភិវឌ្ឍន៍​តំបន់ភ្នំ​ក្រោម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.