Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បុណ្យ​វប្បធម៌​កូរ៉េ បង្ហាញ​ពី​សមិទ្ធិផល​រយៈពេល​៧​ឆ្នាំ របស់​រដ្ឋបាល​ក្រុង​ស៊ូ​វ៉ុន និង​ដៃគូ រួម​គ្នា​អភិវឌ្ឍន៍​តំបន់ភ្នំ​ក្រោម​

ដោយ Pothe Thun
05/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ចាប់តាំងពី​ឆ្នាំ​២០០៧ ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ទទួលបាន​សមិទ្ធិផល​ជាច្រើន​ដូចជា វិទ្យាល័យ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ បន្ទប់ទឹក អគារសិក្សា អគារ​សិប្បកម្ម ឡ​ដុត​សំរាម អណ្តូងទឹក លំនៅដ្ឋាន ដែល​ជា​ការជួយ​គាំទ្រ​ពី​រដ្ឋបាល​ក្រុង​ស៊ូ​វ៉ុន និង​ដៃគូ​អភិវឌ្ឍន៍ រួមមាន សមាគម​ហែ​ភី​ខាំ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អង្គការ​ឡូ​តិ៍ធឹ​ស​វើល និង​ប្រជាជន​ក្រុង​ស៊ូ​វ៉ុន​ទាំងមូល​។​

 

​ឯកឧត្តម យ៉ុម តែ​យ៉ុង អភិបាលក្រុង​ស៊ូ​វ៉ុន នៃ​សាធារណរដ្ឋ​កូរ៉េ បាន​គូសបញ្ជាក់ថា ការបង្កើត​នូវ​ភូមិ​មិត្តភាព​ភ្នំ​ក្រោម ស៊ូ​វ៉ុន​នេះ មាន​រយៈពេល​៧​ឆ្នាំ​មកហើយ ព្រមទាំង​បាន​ធ្វើ​ការអភិវឌ្ឍ​ភូមិ​មិត្តភាព​នេះ​គួរឲ្យកត់សម្គាល់ ចំពោះ​វិស័យ​អប់រំ រដ្ឋាភិបាល និង​សប្បុរជន​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​បង្កើត​នូវ​អនុវិទ្យាល័យ និង វិទ្យាល័យ​ជូន​ដល់​កូនចៅ​ប្រជាជន​នៅក្នុង​តំបន់ភ្នំ​ក្រោម​បាន​សិក្សា​រៀនសូត្រ នៅ​ជិត​លំនៅដ្ឋាន​ខ្លួន ជាមួយគ្នា​នោះ​ក៏​បាន​បណ្តុះបណ្តាល​នូវ​ជំនាញ​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ភ្នំ​ក្រោម រួម​ទាំង​បាន​បញ្ជូន នូវ​ក្រុម​គ្រូពេទ្យ​ស្ម័ត្រចិត្ត​កូរ៉េ មក​ធ្វើការ​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាជន​នៅ​តំបន់ភ្នំ​ក្រោម ក៏​ដូច​តាម​បណ្តា ស្រុក​មួយចំនួន​ក្នុង​ខេត្ត​សៀមរាប​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

 

​លោក​អភិបាលរង​ខេត្ត បានបញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បាន​ចាប់ផ្តើម​ឡើង​វិញ នូវ​កិច្ចសហប្រតិបត្តិការ​ចំណង​ការទូត​នៅ​ឆ្នាំ​១៩៩៧ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​រយៈពេល ២១​ឆ្នាំ​ហើយ បើ​ប្រៀបធៀប​ជាមួយ​មនុស្ស​គឺ ស្ថិតក្នុង យុវវ័យ ដែល​ពោរពេញ​ដោយ​កម្លាំង​ពលំ និង ស្មារតី​មាំមួន អាច​សម្រេចបាន​ជោគជ័យ​នូវ​រាល់​ការងារ​ដែល​បាន​និង​កំពុង​ធ្វើ មានន័យ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​-​កូរ៉េ នាពេលនេះ គឺ​បាន​ឈាន​ដល់រ​បត់​មួយ​ដែល​ប្រទេស និង​ប្រជាជន​យើង​ទាំង​ពីរ បាន​ធ្វើការ​រួម​គ្នា​លើ​គ្រប់​វិស័យ ទាំង​ក្នុង​ក្រប​ខណ្ឌ​ថ្នាក់ជាតិ និង​ថា្នក់​ក្រោម​ជាតិ ជាក់ស្តែង​កិច្ចទំនាក់ទំនង​រវាង រដ្ឋបាល​ខេត្ត​សៀមរាប និង​រដ្ឋបាល​ក្រុង​ស៊ូ​វ៉ុន ជាដើម ។​

 

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​អរគុណ​ចំពោះ​ឯកឧត្តម​អភិបាលក្រុង និង គណៈប្រតិភូ​ទាំងអស់ ដែល​បាន​ជ្រើសរើស​យក​ទឹកដី​ខេត្ត​សៀមរាប ក្នុង​ការរៀបចំ​ពិធី​ដ៏​មាន​អត្ថន័យ​នេះ​ឡើង ក្នុងន័យ​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាពលរដ្ឋ​ខ្មែរ និង កូរ៉េ ក៏ដូចជា​ទំនាក់ទំនង​រវាង វប្បធម៌ ប្រពៃណីយ៍ ទំនៀម​ទំលាប់​កូរ៉េ ជាមួយ​ទឹកដី​អង្គរ​។ ចំពោះ​សមិទ្ធិផល ដែល​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​កសាង និង​គាំទ្រ​នា​ពេលកន្លងមក ពិតជា​បាន​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​វប្បធម៌​របស់​ប្រទេស​កម្ពុជា និង ជឿ​ទុកចិត្ត​ពី​ភ្ញៀវទេសចរ ថា​កម្ពុជា​ពិតជា​មាន​សុខសន្ដិភាព និង​ជា​មិត្ត​ជាមួយ​បណ្ដា​ប្រទេស​លើ​សកលលោក ដែល​ជា​ហេតុ​ចម្បង​ទៅកាន់​ពិភពលោក​ឲ្យ​បន្ត​មក​ទស្សនា​ខេត្តសៀមរាប​។​

 

​ទិវា​បុណ្យ​វប្បធម៌​កូរ៉េ​នេះ នៅ​វិទ្យាល័យ ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី លោក ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ថា្នក់​ដឹកនាំ តំណាង​មន្ទីរ អាជ្ញាធរ​ក្រុង​សៀមរាប និង​គណៈប្រតិភូ​ក្រុង​ស៊ូ​វ៉ុន នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ ឯកឧត្តម យ៉ុម តែ​យ៉ុង អភិបាលក្រុង​ស៊ូ​វ៉ុន ព្រមទាំង​វត្តមាន​ចូលរួម​របស់​ឯកឧត្តម​អគ្គ​កុងស៊ុល​កូរ៉េ ប្រចាំ​ខេត្ត​សៀមរាប រួមទាំង លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែរ ។​

​ក្នុង​ឱ​កាល​នោះ​ដែរ ក៏​មាន​ការប្រគល់​អំណោយ​ដល់​សិស្ស​ក្រីក្រ​នូវ​កង់​ចំនួន ១៥០​គ្រឿង សម្លៀក​បំពាក់​សិស្ស​២០០​កំប្លេរ សម្លៀក​បំពាក់​គ្រូ ៧០​កំប្លេ សម្ភារៈ​សិក្សា​និង​កីឡា មួយចំនួន និង បងប្អូន​ប្រជាពលរដ្ឋ​៦០០​នាក់​ចូលរួម ម្នាក់ៗ អង្ករ ១០​គ​ក្រ​។​

​អត្ថបទ និង រូបថត ៖ លោក ខេង ឧត្តម និង​គឿន វ៉េ​ត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: តំបន់ភ្នំ​ក្រោមបុណ្យ​វប្បធម៌​កូរ៉េព័ត៌មានខេត្តសៀមរាបព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េវិទ្យាល័យ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ទីស្នាក់ការ​នគរបាល​ច​រាចរណ៍​ផ្លូវគោក​ក្នុងក្រុង​សៀមរាប​

តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ទីស្នាក់ការ​នគរបាល​ច​រាចរណ៍​ផ្លូវគោក​ក្នុងក្រុង​សៀមរាប​

ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​អ៊ុត​កៅស៊ូ​លើ​ផ្លូវ​សម្ដេច​វិបុល​បញ្ញា សុខ អាន​

ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​អ៊ុត​កៅស៊ូ​លើ​ផ្លូវ​សម្ដេច​វិបុល​បញ្ញា សុខ អាន​

តំណាង​ផ្នែក​វប្បធម៌ និង​សារមន្ទីរ​ប្រទេស​អាស៊ាន ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា

តំណាង​ផ្នែក​វប្បធម៌ និង​សារមន្ទីរ​ប្រទេស​អាស៊ាន ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.