Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ទីស្នាក់ការ​នគរបាល​ច​រាចរណ៍​ផ្លូវគោក​ក្នុងក្រុង​សៀមរាប​

ដោយ Pothe Thun
06/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អគារ​ទីស្នាក់ការ​នគរបាល​ច​រាចរណ៍​ផ្លូវគោក មាន​ទំហំ​៤​គុណ​នឹង​៩​ម៉ែត្រ សង់​ឡើង​ពី​ឥដ្ឋ​និង​ស៊ីម៉ង់ មាន​ទីតាំង​ស្ថិតនៅ​មាត់​ស្ទឹង​ខាងកើត​សួនច្បារ​ព្រះរាជដំណាក់ និង ប៉ុស្តិ៍​ស្នាក់ការ​សម្រាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន​៦​កន្លែង​ផ្សេង​ទៀត ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប ដែល​បាន​ដំណើរ​សាងសង់​អស់​រយៈពេល​៤​ខែ​រួច​មក​ហើយ ចំណាយ​ថវិកា​អស់​ចំនួន​១៤.៥៥៥​ដុល្លារ​អាមេរិក ជា​ថវិកា​សប្បុរសធម៌​របស់​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ និង​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ តាមរយៈ​ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រឹក​មិញ​នេះ ដោយ​ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ។​

 

​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប លើកឡើងថា សមិទ្ឋផល​នៃ​អគារ​ទាំងនេះ បាន​ជួយ​បង្ក​ភាពងាយស្រួល​ដល់​កម្លាំង​សមត្ថកិច្ច​នគរបាល​ច​រាចរ​ណ៍​ខេត្តសៀមរាប ក្នុង​ការបំពេញ​ភារកិច្ច​ពាក់ព័ន្ឋ​ទៅ​នឹង​សន្តិសុ​ខ សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ក្រុង​សៀមរាប ឱ្យ​កាន់តែ​មាន​ប្រសិទ្ឋភាព​និង​ទាន់​ពេលវេលា ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម​តំណាងរាស្ត្រ ព្រម​ទាំង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​ទាំង​នៅ​សៀមរាប នៅ​ភ្នំពេញ​និង​នៅ​ក្រុង​បាងកក ក្នុង​ការជួយ​កាត់បន្ថយ​ការលំបាក​ផ្សេងៗ​ក្នុង​ការចុះអនុវត្ត​តួនាទី​ភារកិច្ច និង​បាន​ធ្វើឱ្យ​ការងារ​លឿន​រហ័ស​ឆ្លើយតបបាន​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​ប្រកបដោយ​ប្រសិទ្ឋិភាព​និង​ទទួល​បាន​ជោគជ័យ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

 

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ក្នុងនាម​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប សូម​ថ្លែងអំណរគុណ​យ៉ាង​ធំធេង ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​របស់​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ដែល​បាន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​កសាង​អគារ​នេះ សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ បម្រើឱ្យ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេស​លើ​ផ្នែក​ចរាចរណ៍ ដើម្បី​ពួកគាត់​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ទប់ស្កាត់ បញ្ចៀស​បង្ការ បាន​ទាន់ពេលវេលា នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ជា​យថាហេតុ​នៅក្នុង​ក្រុង​សៀមរាប ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ទីស្នាក់ការ​នគរបាល​ចរាច​រណ៍​

Tags: ទីស្នាក់ការ​នគរបាល​ចរាច​រណ៍​ព័ត៌មានខេត្តសៀមរាបស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​អ៊ុត​កៅស៊ូ​លើ​ផ្លូវ​សម្ដេច​វិបុល​បញ្ញា សុខ អាន​

ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​អ៊ុត​កៅស៊ូ​លើ​ផ្លូវ​សម្ដេច​វិបុល​បញ្ញា សុខ អាន​

តំណាង​ផ្នែក​វប្បធម៌ និង​សារមន្ទីរ​ប្រទេស​អាស៊ាន ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា

តំណាង​ផ្នែក​វប្បធម៌ និង​សារមន្ទីរ​ប្រទេស​អាស៊ាន ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា

ពលរដ្ឋ​ភូមិ​នគរ​ក្រៅ ក្នុង​ក្រុង​សៀមរាបសាទរ​ចំពោះ​ទ្វារ​ទឹក​ថ្មី​ដែល​ជួយ​ឱ្យ​ដំណាំ​កសិកម្ម​ពួកគាត់​បាន​ផល​ល្អ​ឡើងវិញ​

ពលរដ្ឋ​ភូមិ​នគរ​ក្រៅ ក្នុង​ក្រុង​សៀមរាបសាទរ​ចំពោះ​ទ្វារ​ទឹក​ថ្មី​ដែល​ជួយ​ឱ្យ​ដំណាំ​កសិកម្ម​ពួកគាត់​បាន​ផល​ល្អ​ឡើងវិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.