Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា រៀបចំ​កម្មវិធី​ដំណើរ​កំសាន្ត​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ​

ដោយ Pothe Thun
05/11/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា បាន​រៀបចំ​កម្មវិធី​ដំណើរ​ទស្សនា​កំសាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ​លើក​ទី​១ ដោយ​មាន​អ្នកចូលរួម​ជា​ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​ប្រមាណ​ជា ៣០០​នាក់ ក្នុង​ចម្ងាយ​ប្រមាណ​ជា​១២​គីឡូម៉ែត្រ ដែល​ចាប់​ចេញដំណើរ​ពី​ចំណុច​តំបន់​ប្រាសាទ​ព្រះខ័ន្ធ ឆ្លងកាត់​ព្រៃ​តំបន់​ប្រាសាទតាព្រហ្ម រួច​បញ្ចប់​នៅ​រហាត់ទឹក នៃ​ស្ថានីយ៍​បណ្តុះ​កូនឈើ​ស្ពាន​អង្គរ ក្នុង​គោលបំណង​បង្កើត​ក្តី​សង្ឃឹម​មួយទៀ​ត ដែល​ជា​ផលិតផល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ស្វែងយល់​អំពី​សក្តានុពល​ដ៏​សម្បូរបែប ក្នុង​រមណីយដ្ឋាន​បេតិកភណ្ឌ​អង្គរ ។​

​ការរៀបចំ​កម្មវិធី​ដំណើរ​កំសាន្ត​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ​នេះ ក៏​បាន​ភ្ជាប់​ជាមួយនឹង​កម្មវិធី​សំខាន់ៗ​ចំនួន​២​ផ្សេងទៀត គឺ​ការដាំ​កូន​ឈើ​នៅ​តាម​គោលដៅ​ចំនួន​៧​កន្លែង ក្នុង​តំបន់​ឧទ្យាន​អង្គរ និង រៃអង្គាស​ថវិកា​សប្បុរ​ស​ជន ដើម្បី​ជួយ​ទ្រទ្រង់​ដល់​កិច្ចដំណើរការ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ដែល​កំពុង​ប្រតិបត្តិការ​ចលនា​មនុស្ស​ធម៌ ពិនិត្យ និង​ព្យាបាល​ជម្ងឺ​កុមារ ដោយ​ឥតគិតថ្លៃ ។​

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា ឲ្យដឹងថា កម្មវិធី​ដំណើរ​កំសាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការរៀបចំឲ្យ​មានផ​លិ​ត​ផល​ទេសចរណ៍​ថ្មី​មួយទៀត ដោយ​ផ្សាភ្ជាប់​ជាមួយ​វង់​ទស្សនាចរណ៍​ប្រាង្គ​ប្រាសាទ ដោយ​មាន​គោលដៅ​ទស្សនា​ជាច្រើន ដែល​ភ្ញៀវទេសច​រពុំ​ធ្លាប់​ឃើញ ហើយ​ព្រៃ​ធម្មជាតិ​ទាំងនេះ គឺជា​គម្រប​បៃតង​នៃ​តំបន់​ប្រាសាទ ហើយ​អ្នក​ដើរ​កំសាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ មាន​ចំណាប់អារម្មណ៍​ថា វា​ជា​ដំណើរ​ទស្សនា​កំសាន្ត​មួយ​ដ៏​មាន​សារប្រយោជន៍ ដែល​មិន​ត្រឹមតែ​ជា​ការចាប់ផ្តើម​បង្កើត​ថ្មី​ផលិតផល​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ពួក​គេ​វា​ជា​ឱកាស​នៃ​ការ​ស្គាល់គ្នា ជជែក​គ្នា​ពី​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ជួយ​ឲ្យ​វិស័យ​ទេសចរណ៍​មាន​និរន្តរភាព និង​ដើម្បី​សុខភាព​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោកស្រី ឆាយ ស៊ីវ​លីន បានឲ្យ​ដឹង​បន្ថែមថា សម្រាប់​កម្មវិធី​កំសាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ គឺជា​កញ្ចប់​ទស្សនកិច្ច​ថ្មី​ហើយ​ប្លែក ព្រោះ​ជា​ដំណើរ​នាំ​ភ្ញៀវ​កំសាន្ត​ក្នង​ព្រៃ​ធម្មជាតិ ដើម្បី​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ ខណៈ​មុននេះ អង្គការ GIZ បាន​ផ្សព្វផ្សាយ​កម្មវិធី ទស្សនា​សៀមរាប ក្រៅ​ពី​ប្រាសាទ​ក៏​ជា​ផលិតផល​ទេសចរណ៍​ថ្មី​ផង​ដែរ ដែល​សំដៅ​ឆ្ពោះ​ទៅ​រមណីយដ្ឋាន និង សហគមន៍ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ដំណើរ​កំសាន្ត​ក្នុង​ព្រៃ​ឧទ្យាន​អង្គរទេសចរណ៍ព័ត៌មានខេត្តសៀមរាបសមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុណ្យ​វប្បធម៌​កូរ៉េ បង្ហាញ​ពី​សមិទ្ធិផល​រយៈពេល​៧​ឆ្នាំ របស់​រដ្ឋបាល​ក្រុង​ស៊ូ​វ៉ុន និង​ដៃគូ រួម​គ្នា​អភិវឌ្ឍន៍​តំបន់ភ្នំ​ក្រោម​

បុណ្យ​វប្បធម៌​កូរ៉េ បង្ហាញ​ពី​សមិទ្ធិផល​រយៈពេល​៧​ឆ្នាំ របស់​រដ្ឋបាល​ក្រុង​ស៊ូ​វ៉ុន និង​ដៃគូ រួម​គ្នា​អភិវឌ្ឍន៍​តំបន់ភ្នំ​ក្រោម​

តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ទីស្នាក់ការ​នគរបាល​ច​រាចរណ៍​ផ្លូវគោក​ក្នុងក្រុង​សៀមរាប​

តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ទីស្នាក់ការ​នគរបាល​ច​រាចរណ៍​ផ្លូវគោក​ក្នុងក្រុង​សៀមរាប​

ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​អ៊ុត​កៅស៊ូ​លើ​ផ្លូវ​សម្ដេច​វិបុល​បញ្ញា សុខ អាន​

ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​អ៊ុត​កៅស៊ូ​លើ​ផ្លូវ​សម្ដេច​វិបុល​បញ្ញា សុខ អាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.