កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អង្គកឋិនទានសាមគ្គីមួយ ដែលផ្តួចផ្តើមដោយឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកជំទាវ ព្រមទាំងលោក លោកស្រី ជាអាជីវករ និងពុទ្ធបរិស័ទក្នុងខេត្តសៀមរាប ។
បានមូលមតិគ្នាបានធ្វើបុណ្យអង្គកថិនទាន ដើម្បីដង្ហែទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តអូរជុំបន្ទាយជ័យរង្សី ស្ថិតក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយប្រមូលបច្ច័យបានចំនួន ១២០.២០៩.០០០រៀល សម្រាប់ដំកល់ទុកចាត់ចែងកសាងទៅតាមតម្រូវការ របស់អាចារ្យ គណ:កម្មការ និងព្រះសង្ឃនៅក្នុងទីវត្តអារាមនេះ ៕
អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត