អាជ្ញាធរខេត្តសៀមរាប បានបញ្ជូនជនមានស្មារតីមិនប្រក្រតី ២រូប ដែលតែងបង្កការរំខានដល់ប្រជាពលរដ្ឋ ទៅព្យាបាលនៅខេត្តកណ្ដាល
កាលពីរសៀលថ្ងៃទី២៣ ខែមករាម្សិលមិញនេះ ក្រុមការងារអនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតី ខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប បាននាំយកស្រ្តីម្នាក់ និងបុរសម្នាក់ ជាជនមានវិបល្លាសស្មារតី ដែលតែងបង្កការរំខានដល់ប្រជាពលរដ្ឋ ទៅពិនិត្យសុខភាពនៅមន្ទីរបង្អែកខេត្តសៀមរាប និងបញ្ជូនបន្ត ដើម្បីទទួលការព្យាបាលនៅមជ្ឈមណ្ឌលស្ដារនីតិសម្បទាជនវិបល្លាសស្មារតីនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ តាមការឱ្យដឹងពីមន្ត្រីជំនាញ នៃ មន្ទីរសង្គមកិច្ច ...


