Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីត១៩

ដោយ Pothe Thun
30/03/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
2.1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំដំបូងគេ ដែលបានឆ្លងជំងឺកូវីដ១៩ ពីបុរសជនជាតិជប៉ុនម្នាក់ក្នុងខេត្តសៀមរាប បានជាសះស្បើយ និងត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បានឲ្យដឹងថា បុរសវ័យ៣៨ឆ្នាំរូបនេះ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ទី៣០ ខែមីនា ឆ្នាំ២០២០ សរុបមានរយៈពេល ២៥ថ្ងៃ ទើបជាសះស្បើយ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការជាសះស្បើយនេះ មានល្បឿនយឺត ដោយសារបុរសរូបនេះ មានជំងឺថ្លើមប្រភេទបេ។

លោកប្រធានមន្ទីរ បញ្ជាក់ថា ទោះបីបុរសរូបនេះ បានទទួលស្គាល់ពីវិទ្យាស្ថានជាតិប៉ាស្ទ័រនិងក្រសួងសុខាភិបាល ថាបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក៏ដោយ ក៏មន្ត្រីសុខាភិបាលខេត្ត នៅតែបន្តទំនាក់ទំនង និងស្នើដល់បុរសរូនេះ ត្រូវនៅដាច់ដោយឡែកពីសមាជិកគ្រួសារ ព្រមទាំងមនុស្សនៅក្នុងសហគមន៍ រយៈពេល 14ថ្ងៃបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

និយាយដោយក្ដីរំភើប បុរសវ័យ៣៨រូបនេះ មានសេចក្ដីត្រេកអរ ដែលសមាជិកគ្រួសារ មិត្តភក្តិ រួមនិងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប មិនបានឆ្លងជំងឺកូវីត១៩ ពីរូបលោក។ រូបលោក និងនៅតែបន្តគោរពតាមការណែនាំ របស់មន្ត្រីជំនាញសុខាភិបាលខេត្ត ដោយបន្តនៅដាច់ដោយឡែកពីរហូតដល់១៤ ពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។

បុរសរូបនេះ បានថ្លែងអំណរគុណ ទៅដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទោះបីសម្ដេចទាំងពីរ មានកិច្ចមមាញឹកយ៉ាងណាក៏ដោយ ក៏សម្ដេចតែងឆ្លៀតសួរសុខទុក្ខលោក អំឡុងពេល លោកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ជាមួយនោះ លោកគាំទ្រដល់ការដឹកនាំ និងចំណាត់របស់សម្ដេចតេជោ ជុំវិញការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩នៅកម្ពុជា ក្នុងនោះក្រសួងសុខាភិបាល បានខិតខំយ៉ាងពេញទំហឹងក្នុងយុទ្ធនាការនេះ ទន្ទឹមឯកឧត្តមអភិបាលខេត្តសៀមរាប លោកប្រធានមន្ទីរសុខាភិបាល មន្ត្រីសុខាភិបាលខេត្ត រួមនិងអាជ្ញាធរមូលដ្ឋាន ក៏បានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

គួរជម្រាបថា បច្ចុប្បន្នក្នុងខេត្តសៀមរាប មានករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ករណី ក្នុងនោះជាសះស្បើយ ១ករណី និងបានពនិត្យករណីសង្ស័យថាមានឆ្លងជំងឺកូវីដ១៩ សរុប៤៩០ករណី គិតត្រឹមរសៀលថ្ងៃទី៣០ ខែមីនានេះ ជាមួយនោះដែរ មន្ទីរសុខាភិបាលខេត្តសៀមរាប នៅពុំទាន់រកឃើញ វិជ្ជមាននៃជំងឺកូវីដ១៩ លើអ្នកទាំងនោះនៅឡើយទេ។

 

អត្ថបទ និង រូបភាព៖ សេង ផល្លី និង ខេង ឧត្តម

Tags: COVID-19ជាសះស្បើយពីជំងឺកូវីត១៩មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាបានបោះឆ្នោតគំាទ្រលើការតែងតំាងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

រដ្ឋសភាបានបោះឆ្នោតគំាទ្រលើការតែងតំាងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

គណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ចាន់ សារឿន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប

គណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ចាន់ សារឿន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប

ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព៤កន្លែង

ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព៤កន្លែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.