ជនសង្ស័យជនជាតិជប៉ុនប្លន់សម្លាប់អ្នករត់តាក់ស៊ី ត្រូវតុលាការខេត្តសៀមរាបសម្រេចឃុំខ្លួននិងចោទពីបទឃាតកម្មគិតទុកជាមុន
បុរសជនជាតិជប៉ុន ២នាក់ ដែលធ្វើសកម្មភាពអារកសម្លាប់ ប្លន់យករថយន្តពីអ្នករត់តាក់ស៊ីនោះ ត្រូវបានលោកជូ លឹមហ៊ាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាឃុំខ្លួនជាបណ្ណោះអាសន្ន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្រោមបទចោទប្រកាន់ ឃាតកម្មគិតទុកជាមុន។ ការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើបុរសជនជាតិជប៉ុនទាំង២នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពអារកប្លន់សម្លាប់លើបុរសអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ឈ្មោះ ហ៊ឹម ចាន់ កាលពីវេលាម៉ោងប្រមាណ ៥ល្ងាច ...