Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ដោយសា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ឃុំ​ខ្នាត ស្រុក​ពួក កាលពី​ព្រឹក​មិញ​នេះ​

ដោយ Pothe Thun
11/10/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមត្ថកិច្ច​ស្រុក​ពួក​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត និង ម៉ូតូ នៅលើ​ផ្លូវជាតិ​លេខ​០៦ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២៦​និង​៣២៧ ក្នុង​ទឹកដី​ភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បណ្ដាលឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ ។​

​សមត្ថកិច្ច​ស្រុក​ពួក​បានឲ្យដឹង​ទៀតថា ហេតុការណ៍​នោះ​គឺ មុនពេល​កើតហេតុ មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A-1188 សណ្ដោង​រ៉ឺម៉ក​ពណ៌​ខៀវ 4A-0105 បើកបរ​ដោយ​ឈ្មោះ ផុន ម៉េង​ស្រ៊ី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ​ជ្រួស ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម បើកបរ​មកពី​ទិស​ខាងលិច​ទៅ​ទិស​កើត​ដឹក​ដំឡូង​មី​ចំនួន​២៧​តោន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយពី​កើតហេតុ រីឯ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​សៀមរាប 1Y-5509 បើកបរ​ដោយ​ឈ្មោះ ឆៃ រ៉ា​ដឿង ភេទ​ប្រុស អាយុ​២៣ ឆ្នាំ រស់នៅ​ភូមិ​ជ័យ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​ទទួល​រងគ្រោះ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ មុខរបរ​ជាងសំណង់ បើកបរ​មកពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច ។​

​សមត្ថកិច្ច​ស្រុក​ពួក​បានឲ្យ​ដឹង​បន្ថែមទៀតថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​អ្នកបើកបរ​ម៉ូតូ បាន​បើក​វ៉ា​រថយន្ត​១​បាំង​កន្លះ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រេ​ចង្កូត ហើយ​បើក​បុក​ពី​មុខ​និង​ចូល​ក្រោម​រថយន្ត​ធុន​ធំ​ដឹក​ដំឡូង​មី ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​ពួក បាន​ចុះទៅពិនិត្យ និង​ធ្វើការ​វាស់វែង និង​ដកហូត​វត្ថុតាង​យក​មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​អនុវត្ត​នីតិវីធី​បន្ត ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ឃុំ​ខ្នាត ស្រុក​ពួកខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​នេះ ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្ត​សៀមរាប​មាន​ជាង ២៥​ម៉ឺន​នាក់

ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​នេះ ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្ត​សៀមរាប​មាន​ជាង ២៥​ម៉ឺន​នាក់

ក្រសួង​បរិស្ថាន​បង្ហាញ​ក្ដីបារម្ភ​អំពី​បញ្ហា​សំរាម​ក្នុង​ក្រុង​សៀមរាប ខណៈ​អភិបាលខេត្ត​សៀមរាប សង្ឃឹមថា ក្រុមហ៊ុន​ប្រមូល​ដឹក​ជញ្ជូន​សំរាម​ថ្មី នឹងមាន​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​ក្រុង​សៀមរាប

ក្រសួង​បរិស្ថាន​បង្ហាញ​ក្ដីបារម្ភ​អំពី​បញ្ហា​សំរាម​ក្នុង​ក្រុង​សៀមរាប ខណៈ​អភិបាលខេត្ត​សៀមរាប សង្ឃឹមថា ក្រុមហ៊ុន​ប្រមូល​ដឹក​ជញ្ជូន​សំរាម​ថ្មី នឹងមាន​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​ក្រុង​សៀមរាប

អាជ្ញាធរ​ខេត្ត​សៀមរាប បង្ហាញ​ពី​គម្រោង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​មុខ​ព្រះអង្គ​ធំ និង ទឹកធ្លាក់​ភ្នំ​គូលែន ដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់ និង ការបំពុល​បរិស្ថាន ដែល​ជា​ទីកន្លែង​ទីសក្ការៈ​សម្រាប់​បូជា​

អាជ្ញាធរ​ខេត្ត​សៀមរាប បង្ហាញ​ពី​គម្រោង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​មុខ​ព្រះអង្គ​ធំ និង ទឹកធ្លាក់​ភ្នំ​គូលែន ដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់ និង ការបំពុល​បរិស្ថាន ដែល​ជា​ទីកន្លែង​ទីសក្ការៈ​សម្រាប់​បូជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.