អាមេរិកស្នើចូលខ្លួនដោះស្រាយជម្លោះពាណិជ្ជកម្ម ជប៉ុន កូរ៉េខាងត្បូង ក្រោយលុបឈ្មោះចេញពីបញ្ជីស
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថាសហរដ្ឋអាមេរិក នឹងធ្វើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីជួយកូរ៉េខាងត្បូង និងជប៉ុនដោះស្រាយភាពខុសគ្នារបស់ពួកគេ លេីជម្លោះពាណិជ្ជកម្ម ក្រោយដកក្រុងសេអ៊ូល ចេញពីបញ្ជីស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ។ ប្រទេសជប៉ុន បានសម្រេចចិត្តនៅដើមខែនេះដើម្បី ដកប្រទេសកូរ៉េខាងត្បូងចេញពីដៃគូពាណិជ្ជកម្ម ដែលជឿទុកចិត្តរបស់ខ្លួន ហើយការសម្រេចនេះចូលជាធរមាននៅថ្ងៃពុធនេះ ...