Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្ដសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីពិធីបើកយុទ្ធនាការជាតិ ក្រោមប្រធានបទ ” រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ “តាមប្រព័ន្ធ Zoom

ដោយ Pothe Thun
16/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្ដសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីពិធីបើកយុទ្ធនាការជាតិ ក្រោមប្រធានបទ ” រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ “តាមប្រព័ន្ធ Zoom
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្ដ តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយលោកលោកស្រីជាប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការបើកយុទ្ធនាការជាតិក្រោមប្រធានបទ ” រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ” តាមរយៈប្រព័ន្ធវិឌីអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខធិការក្រសួងសុខាភិបាល និងតំណាងអង្គការ WHO ផងដែរ។

លោកជំទាវ ឱ វណ្ឌឌីន មានប្រសាសន៍ថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ នៅលើសកលលោកនៅមិនទាន់មានការថមថយនៅឡើយទេ ពិសេសជាមួយនឹងវត្តមាននៃវីរុសបំប្លែងថ្មីជាបន្តបន្ទាប់ ដែរបង្កជាហានិភ័យនៃការឆ្លងរាតត្បាតមកក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងការព្រួយបារម្ភការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទជំងឺបំប្លែងថ្មីនេះ ប្រជាពលរដ្ឋគ្រប់រូបមិនត្រូវមានការធ្វេសប្រហែសជាដាច់ខាត ដោយមិនត្រូវអាងថាបានចាក់វ៉ាក់សាំងរួចរាល់ឲ្យសោះ ហើយមានការធុនទ្រាន់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាននៃជំងឺកូវីដ-១៩ គឺត្រូវចាំថាការទប់ស្កាត់ជំងឺកូវីដ-១៩ គឺត្រូវពឹងលើបុគ្គល គ្រួសារ និងសហគមន៍ ។

លោកជំទាវ ឱ វណ្ឌឌីន មានប្រសាសន៍បន្ថែមថា ការអនុវត្តន៍យុទ្ធនាការជាតិ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ស្របទៅតាមផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ-១៩ និងការរៀបចំយុទ្ធនាការអនុវត្តយុទ្ធសាស្ត្រ ៦ចំណុចរបស់ សម្តេចតេជោនាយករដ្ឋមន្តី សំដៅទប់ស្កាត់រលកទី៣ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ យុទ្ធនាការថ្នាក់ជាតិនេះនឹងជួយពញ្ញាក់ស្មារតីអំពីគ្រោះថ្នាក់ នៃការរាតត្បាតការចម្លងវីរុសកូវីដ-១៩ ដែលអាចផ្ទុះឡើងទ្រង់ទ្រាយធំក្នុងសហគមន៍បានគ្រប់ពេលវេលា និងទាមទារឲ្យមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នា ពីបុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជននានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ មុននឹងអ្វីៗយឺតពេល និងសូមអំពាវនាវដល់ប្រជាពលរដ្ឋយើងអនុវត្តនូវប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩”។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកជំទាវក៏សូមអំពាវនាវដល់ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរថ្នាក់ក្រោមជាតិ រដ្ឋអំណាចមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល សេវាឯកជន មេត្តាចូលរួមជួយគាំទ្រនូវសកម្មភាពរបស់យុទ្ធនាការ ដោយធ្វើការផ្សព្វផ្សាយសារយុទ្ធនាការតាមគ្រប់មធ្យោបាយដែលមាន និងធ្វើការតាមដានជាប្រចាំនូវឥរិយាបថរបស់ប្រជាជន ព្រមទាំងរួមគ្នា រកដំណោះស្រាយក្នុងតំបន់ ដើម្បីបន្ដជំរុញការអនុវត្តនូវការអនុវត្តវិធានការសុខាភិបាល និងអន្ដរាគមន៍នានាប្រកបដោយប្រសិទ្ធភាព។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ បានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពទូទៅនៃវីរុសជំងឺកូវីដ-១៩ នៅក្នងខេត្តសៀមរាបនៅមិនទាន់មានការថបថយពិតមែន ប៉ុន្តែអាជ្ញាធរខេត្ត ក៏បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងពីបញ្ហាទាំងនេះ ជាក់ស្តែងចាប់តាំងផ្ទុះជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបានទទួលបងប្អូនពលរដ្ឋមកពីក្រៅប្រទេសជាច្រើនពាន់នាក់ ហើយអាជ្ញាធរខេត្តបាននឹងកុំពុងរៀបចំមណ្ឌលចត្តាឡីស័ក្ត និងមណ្ឌលព្យាបាលជាបន្តបន្ទាប់។ លោកថាបច្ចុប្បន្ន ចំពោះពលករមកពីក្រៅប្រទេសរដ្ឋបាលខេត្ត អាជ្ញាធរបានទទួលតែពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាបទេ ដោយក្រុមការងារយើងបន្តទទួលជាប្រចាំមកពីតាមច្រកនានាជាប់ព្រំដែនកម្ពុជា-ថៃ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី ,លោក ស៊ាន សុផាត

Tags: យុទ្ធនាការជាតិរួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ៧៩នាក់និងស្លាប់ចំនួន ២នាក់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ 

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ៧៩នាក់និងស្លាប់ចំនួន ២នាក់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ 

អាជ្ញាធរខេត្ដសៀមរាប បន្តពង្រីកទីតាំងចត្ដាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខណៈប្រជាពលរដ្ឋមកពីក្រៅប្រទេសនៅតែបន្តចូលមកជាប្រចាំ

អាជ្ញាធរខេត្ដសៀមរាប បន្តពង្រីកទីតាំងចត្ដាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខណៈប្រជាពលរដ្ឋមកពីក្រៅប្រទេសនៅតែបន្តចូលមកជាប្រចាំ

រដ្ឋសភានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២

រដ្ឋសភានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.