Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្ដសៀមរាប បន្តពង្រីកទីតាំងចត្ដាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខណៈប្រជាពលរដ្ឋមកពីក្រៅប្រទេសនៅតែបន្តចូលមកជាប្រចាំ

ដោយ Pothe Thun
17/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្ដសៀមរាប បន្តពង្រីកទីតាំងចត្ដាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខណៈប្រជាពលរដ្ឋមកពីក្រៅប្រទេសនៅតែបន្តចូលមកជាប្រចាំ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមលោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប មានឲ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះថា ចាប់ពីដើមខែកក្កដាឆ្នាំ២០២១ អាជ្ញាធរខេត្ដសៀមរាប បានបន្តពង្រីកមណ្ឌលចត្ដាឡីស័ក និងមណ្ឌព្យាបាលជំងឺកូវីដ-១៩ ប្រភេទជំងឺស្រាលជាបន្ដបន្ទាប់ ខណៈបច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ និងបងប្អូនចំណាកស្រុកត្រឡបមកពីក្រៅប្រទេសចូលមកក្នុងខេត្តសៀមរាបមានជាប្រចាំ។ ដោយបច្ចុប្បន្ននេះ អ្នកដែរត្រឡបមកពីក្រៅប្រទេសមានវិជ្ជមានជំងឺកូវីដ-១៩ ជាង១,០០០នាក់ កំពុងសំរាកព្យាបាល និងប្រជាពលរដ្ឋជាង ២០០នាក់ទៀត បាននឹងកំពុងធ្វើចត្ដាឡីស័កនៅតាមណ្ឌលនៅខេត្ដ ដែលធ្វើឲ្យអាជ្ញាធរសម្រេចបន្តបន្ថែមកន្លែងទៀត ដើម្បីជួយសម្រួលដល់អ្នកជំងឺ និងអ្នកដែលបានធ្វើចត្ដាឡីស័ក។

បើតាមលោក ពិន ប្រាកដ បានបន្ថែមថា ប្រជាពលរដ្ឋដែលត្រឡបមកពីក្រៅប្រទេសមានវិជ្ជមានកូវីដ-១៩ ភាគច្រើនជាប្រជាពលរដ្ឋដែលត្រឡបមកពីប្រទេសថៃ តាមច្រកអូរស្មាច់ ខេត្ដឧត្ដរមានជ័យ ,ច្រកប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ និងច្រកដូងខេត្ដបាត់ដំបង។ កន្លងទៅនេះអាជ្ញាធរខេត្ត ក៏បានបន្តរៀបចំទីតាំងសម្រាបព្យាបាលជំងឺកូវីដ-១៩ នៅតាមបណ្ដាស្រុកជាប់ជាមួយផ្លូវជាតិផងដែរ មានស្រុកពួក ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ក្រៅពីនោះអាជ្ញាធរក៏បានរៀបចំនៅទីតាំងធំៗ បន្ថែមមួយចំនួនទៀតក្នុងក្រុងសៀមរាប រួមមាន៖ មណ្ឌលព្យាបាលវិទ្យាល័យ ១០ មករា ដែរអាចទទួលអ្នកជំងឺបានចំនួនជិត១ពាន់នាក់, មណ្ឌលព្យាបាលវិទ្យាល័យ អង្គរ អាចទទួលអ្នកជំងឺបានចំនួន ១,២០០នាក់, ទីតាំងភោជនីដ្ឋានវិមានមង្គល អាចទទួលអ្នកជំងឺបានចំនួនជិត១ពាន់នាក់ ហើយបច្ចុប្បន្នអាជ្ញាកំពុងបន្តរៀបចំទីតាំងមួយកន្លែងទៀត គឺនៅតារាងបាល់ទាត់សហភាពសហ័ន្ធយុវជនកម្ពុជា ដែរអាចទទួលអ្នកជំងឺបានចំនួនជាង១ពាន់នាក់ ដែរអាចនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះ។

លោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថា ក្រោយពីមានការណែនាំពីរាជរដ្ឋាភិបាលពីការបើកអោយដំណើរការតាមបណ្ដាច្រកព្រំដែនជាប់ប្រទេសថៃ អាជ្ញាធរខេត្តសៀមរាបបានបន្តទទួលប្រជាពលរដ្ឋមកពីក្រៅប្រទេសចូលមកកាន់ខេត្ដសៀមរាបជារៀងរាលថ្ងៃ ដោយក្នុងមួយថ្ងៃមានចំនួនប្រមាណពី៦០ ទៅ១០០នាក់ ដោយពួកគាត់ទាងនោះ គឺសុទ្ធតែបានធ្វើព្យាបាល និងធ្វើចត្ដាឡីស័កនៅតាមព្រំដែន រយៈពេល១៤ថ្ងៃរួចហើយ ប៉ុន្តែពួកគាត់ត្រូវបន្តធ្វើច្តាឡីស័ករយៈពេល ៧ថ្ងៃនៅក្នុងខេត្តសៀមរាបទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា បច្ចុប្បន្ននៅទូទាំងខេត្តសៀមរាបមានមណ្ឌលព្យាបាលជំងឹកូវីដ-១៩ និងមណ្ឌលធ្វើចត្ដាឡីស័ក សរុបមានចំនួន១១ទីតាំង ក្នុងនោះសម្រាប់មណ្ឌលព្យាបាលក្នុងក្រុងសៀមរាបមាន៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប, សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប, វិទ្យាល័យអង្គរ, វិទ្យាល័យ ១០ មករា, ភោជនីយដ្ឋាន វិមានមង្គល។ សម្រាប់មណ្ឌលព្យាបាលនៅតាមបណ្តាស្រុក រួមមាន៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ក្នុងស្រុកពួក ,អនុវិទ្យាល័យដូនទ្រ ស្រុកពួក, វិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ,មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ស្រុកអង្គរជុំ, សាលាបឋមសិក្សា ហ៊ុន សែន គំរូ ស្រុកជីក្រែង, និងវិទ្យាល័យដំដែក ស្រុកសូទ្រនិគម៕

 

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ទីតាំងចត្ដាឡីស័កមណ្ឌលព្យាបាលជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២

រដ្ឋសភានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២

អាជ្ញាធរជាតិអប្សរា សំអាតប្រាង្គប្រាសាទនៅក្នុងប្រាសាទអង្គរ ខណ:ដែលរមណីយដ្ឋានអង្គរ ត្រូវបានបិទខ្ទប់ !

អាជ្ញាធរជាតិអប្សរា សំអាតប្រាង្គប្រាសាទនៅក្នុងប្រាសាទអង្គរ ខណ:ដែលរមណីយដ្ឋានអង្គរ ត្រូវបានបិទខ្ទប់ !

កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលលួចបង្កប់ដឹកសត្វតុកកែខុសច្បាប់ជិតមួយពាន់ក្បាល

កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលលួចបង្កប់ដឹកសត្វតុកកែខុសច្បាប់ជិតមួយពាន់ក្បាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.