Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា សំអាតប្រាង្គប្រាសាទនៅក្នុងប្រាសាទអង្គរ ខណ:ដែលរមណីយដ្ឋានអង្គរ ត្រូវបានបិទខ្ទប់ !

ដោយ Pothe Thun
17/08/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរា សំអាតប្រាង្គប្រាសាទនៅក្នុងប្រាសាទអង្គរ ខណ:ដែលរមណីយដ្ឋានអង្គរ ត្រូវបានបិទខ្ទប់ !
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មន្ដ្រីរបស់ខ្លួនបានខិតខំសំអាតកំទេចកំទីដី ដែលជាប់នៅប្រាង្គប្រាសាទអង្គរ ក្នុងអំឡុងពេល តំបន់រណីយដ្ឋានអង្គរត្រូវបានបិទខ្ទប់ ដើម្បីធ្វើយ៉ាងណាឱ្យមានសោភណ្ឌភាពស្រស់ស្អាត។

ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១នេះថា នៅក្នុងការបិទខ្ទប់ ការចូលទស្សនាប្រាសាទអង្គរវត្ដ ក្រុមការងារផ្នែកភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានធ្វើសកម្មភាពបោសសំអាតដីធ្លី នៅប្រាសាទអង្គរវត្ដ ដើម្បីឱ្យមានសោភណ្ឌភាពស្រស់ស្អាត ។ បា្រសាទដែលហ៊ំព័ទ្ធដោយកំទេចកម្ទីនេះ វាធ្វើអោយប៉ះពាល់ដល់បរិស្ថានមិនល្អ ក៏ដូចជាប៉ះពាល់ដល់រូបចម្លាក់នៅលើប្រាង្គប្រាសាទផងដែរ។ លោកបានបន្ដថាភ្នាក់ងារទេសចរណ៍សម្អាតនៅបរិវេណប្រាសាទអង្គរវត្តនោះ ទោះបីស្ថានភាពនៅរមណីយដ្ឋានអង្គរត្រូវបានបិទការចូលទស្សនាយ៉ាងណាក៏ដោយ តែភ្នាក់ងារទេសចរណ៍ប្រចាំការតាមប្រាសាទនីមួយៗបានខិតខំធ្វើការថែទាំប្រាង្គប្រាសាទ ក្នុងសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្លួន។ ជាក់ស្តែង ក្រុមការងារភ្នាក់ងារទេសចរណ៍បានបន្តសកម្មភាពដោយធ្វើការសម្អាតធូរលីដី ស្លែដែលកកជាប់លើខឿនប្រាង្គប្រាសាទអង្គរវត្ត។

សូមជម្រាបថា ក្រុមការងារសម្អាតប្រាសាទ ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រសិនបើគ្មានការថែទាំ និងសម្អាតអនាម័យជាទៀងទាត់ពីសំណាក់ក្រុមការងារសម្អាតប្រាសាទ ឬក្រុមការងារណាមួយចូលរួមសំអាតនោះទេ ម្ល៉េះតំបន់រមណីយដ្ឋានអង្គរ នឹងមិនស្រស់ស្អាតដូចដែលសាធារណជនបានឃើញនោះឡើយ។ ជារៀងរាល់ថ្ងៃ ពួកគេបានបែងចែកជាក្រុមៗ ខ្លះបោសស្លឹកឈើ បោសដី ស្រោចស្មៅ កាត់រុក្ខជាតិទាំងតូចទាំងធំ ក្នុង និងក្រៅប្រាសាទ មួយទៀតនោះគឺបារស្លែ និងរុក្ខជាតិក្នុងទឹក(សារាយ )។ល។ សកម្មភាពទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្អាត ក្រៅពីកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បាននឹងកំពុងធ្វើជាប្រចាំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប៉ុន្ដែយ៉ាងណា កិច្ចការទាំងអស់នេះមិនអាចខ្វះការចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានទេ។ យើងទាំងអស់គ្នា ត្រូវមានស្មារតីតែមួយក្នុងការធ្វើឱ្យបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ពិសេសស័ក្ដិសមជាមួយគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃរមណីយដ្ឋានរបស់មនុស្សជាតិ។មួយវិញទៀត អាជ្ញាធរជាតិអប្សរា កំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរនេះ ដើម្បីត្រៀមបើកទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលវិបត្ដិជំងឺកូវីដ-១៩ បានបញ្ចាប់នៅពេលខាងមុខនេះ ។ ជាមួយគ្នានោះ ការសំអាតបរិស្ថាន ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្ត៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: សំអាតប្រាង្គប្រាសាទអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលលួចបង្កប់ដឹកសត្វតុកកែខុសច្បាប់ជិតមួយពាន់ក្បាល

កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលលួចបង្កប់ដឹកសត្វតុកកែខុសច្បាប់ជិតមួយពាន់ក្បាល

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តសៀមរាប បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅព្រឹកមិញនេះ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តសៀមរាប បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅព្រឹកមិញនេះ

ឯកឧត្តមខៀវ កាញារីទ្ធ ទទួលអំណោយម៉ាស អាកុល ពីចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព និងទទួលអំណោយទឹកបរិសុទ្ធ ១៥០ កេស ពីឯកឧត្តម ឈាង លាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

ឯកឧត្តមខៀវ កាញារីទ្ធ ទទួលអំណោយម៉ាស អាកុល ពីចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព និងទទួលអំណោយទឹកបរិសុទ្ធ ១៥០ កេស ពីឯកឧត្តម ឈាង លាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.