Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តមខៀវ កាញារីទ្ធ ទទួលអំណោយម៉ាស អាកុល ពីចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព និងទទួលអំណោយទឹកបរិសុទ្ធ ១៥០ កេស ពីឯកឧត្តម ឈាង លាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

ដោយ Pothe Thun
17/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តមខៀវ កាញារីទ្ធ ទទួលអំណោយម៉ាស អាកុល ពីចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព និងទទួលអំណោយទឹកបរិសុទ្ធ ១៥០ កេស ពីឯកឧត្តម ឈាង លាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ អំណោយជាម៉ាសចំនួន ២,៥០០ម៉ាស ,អាកុល ៩០លីត្រ រួមជាមួយផលិតផលបំប៉នសុខភាព ដែរជាអំណោយរបស់អង្គភាពសារព័ត៌មាន និងបណ្តាក្រុមហ៊ុនជាសប្បុរសជនមួយចំនួន ត្រូវបានលោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RS3WORL CAMBODIA និងជាចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជា នាំយកមកប្រគល់ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះ អស់លោកលោកស្រីជាចាងហ្វាង និពន្ធនាយកក៏ដូចជាអ្នកសារព័ត៌មានរបស់អង្គភាពកម្ពុជាសន្តិភាពTNM បានគោរពស្នើសុំជាមតិយោបល់ពីឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដើម្បីធ្វើយ៉ាងណាអោយសារព័ត៌មានកម្ពុជាសន្តិភាព ដែលទើបបង្កើតឡើងនេះ បានដំណើរទៅដោយរលូន និងមានការគាំទ្រច្រើន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងារសារព័ត៌មានសំខាន់ គឺការមានទំនាក់ទំនងល្អរវាងបុគ្គលគ្រប់កន្លែងការងារ មានក្រមសីលធម៌ វិជ្ជាជីវ:ត្រឹមត្រូវ មានការទទួលខុស ត្រូវចំពោះអ្វីដែលអង្គភាពរបស់បានផ្សាយជាការពិត ត្រឹមត្រូវ នូវរាល់គ្រប់ដំណឹងដែលបានផ្សាយ ទើបធ្វើអោយមានទំនុកចិត្តសម្រាប់អ្នកអាន ស្តាប់ ទស្សនា។ ទាក់ទងការលើក ឡើងរបស់អ្នកសារព័ត៌មានមួយចំនួនដែលនិយាយថា ក្រសួងព័ត៌មានរិតត្បិតចំពោះ ការស្នើបើកកាសែត និងការបន្តអាជ្ញាបណ្ឌតម្រូវអោយទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ដែលខុសពីលើកមុនបង្ករអោយមានការលំបាកនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានញ្ជាក់ថា សម្រាប់ការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម គឺជាការចុះបញ្ជីពាណិជ្ជកម្មទទួលស្គាល់កម្មសិទ្ធិ ឈ្មោះអង្គភាពសារព័ត៌មាន នោះជាផ្លូវការព្រមជាមួយនិងច្បាប់ការងារផ្សេងៗ ទៀតដែលជួយដល់អ្នកសារព័ត៌មាន។ ការដែលធ្វើដូច្នេះបានជួយច្រើនដល់អ្នកសារព័ត៌មានតែខ្លួនមិនបានយល់ និងមើលអោយអស់នូវខ្លឹមសារ។ បើសិនជាអង្គភាពសារព័ត៌មានចុះបញ្ជីផ្លូវការស្របច្បាប់ បុគ្គលិកបំរើការងារក៏បានចុះឈ្មោះផងដែរ គឺនៅពេលណាមួយមានគ្រោះក្នុងពេលបំពេញការងារចាងហ្វាង ឬអ្នកគ្រប់គ្រងអង្គភាពសារព័ត៌មាន ជួយចេញថ្លៃព្យាបាលអោយ ពិសេសការចុះឈ្មោះក្នុង បេឡាជាតិសន្តិសង្គម.ប.ស.ស.ជាការល្អ នៅពេលមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ រដ្ឋនឹងជួយចេញថ្លៃព្យាបាលអោយដោយមិនចាំបាច់ពេលឈឺ ប្រកាសសុំជំនួយបន្តិចបន្ទូចមកព្យាបាលទៀតនោះទេ។ ចំពោះការដែលក្រសួងបង្កើតគណ:កម្មការតាមដានវាយតំលៃ និងលើកសរសើរ ក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន បានបង្កើតឡើងមិនមែនជ្រើសរើសមន្ត្រីក្រសួងព័ត៌មាននោះទេ គឺមានការយកនូវសមាជិកសមាគមសារព័ត៌មានមួយចំនួនមករួមគ្នាធ្វើការវាយតំលៃ លើកិច្ចការងារនេះ ហើយក៏មិនមែនវាយតំលៃគ្រប់អត្ថបទនោះទេ គឺពិនិត្យនៅពេលមានបញ្ហាដោយមានការកោះប្រជុំពិនិត្យពិភាក្សា ជាមួយគ្នាដោយមិនមានសិទ្ធិដាក់ទោសកំហុសអ្នកសារព័ត៌មានទេ មានតែជួយលើកតម្កើងវិជ្ជាជីវ:សារព័ត៌មានមាន លើកតម្កើងតូនាទីសារព័ត៌មាននៅក្នុងសង្គម និងលើកពីតំលៃនៃអត្ថបទនីមួយៗ របស់អ្នកសារព័ត៌មា អោយកាន់តែមានតំលៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តមកនៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានទទួលជួប និងទទួលអំណោយជាទឹកបរិសុទ្ធ ចំនួន ១៥០កេស ពីឯកឧត្តម ឈាង លាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។

ឯកឧត្តម ឈាង លាង បានជម្រាបជូនថា ទឹកបរិសុទ្ធនេះ ជាប្រភេទទឹករ៉ែធម្មជាតិ ម៉ាកបាយឈាន់ ផលិតនៅរោងចក្រខេត្តព្រះសីហនុ ដែលមានគុណភាពល្អសម្រាប់សុខភាព ពេលពិសាច្រើន។ សម្រាប់អំណោយជាទឹករ៉ែធម្មតាជាតិ ទាំង ១៥០កេសនេះ ទុកជូនឯកឧត្តមរដ្ឋមន្រ្តី ពិសាក្នុងគ្រួសារ ចែកជូនមន្រ្តីរាជការ និងសម្រាប់សកម្មភាពមនុស្សធម៏ផ្សេងៗទៀត ដែលឯកឧត្តម និងលោកជំទាវតែងតែធ្វើឡើង។ ជាមួយគ្នានោះដែរឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការអរគុណចំពោះ ឯកឧត្តម ឈាង លាង ដែលបានផ្តល់ជូននូវទឹកបរិសុទ្ធទាំងនេះ ស្របពេលដែលក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងចុះជួយផ្តល់ ស្បៀងអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមបណ្តាខ្នងផ្ទះក្នុងស្រុកកោះសូទិន ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់អំណោយដល់រដ្ឋបាលស្រុកស្រីស្នំ ដើម្បីផ្គត់ផ្គង់មណ្ឌលចត្ដាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ !

ក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់អំណោយដល់រដ្ឋបាលស្រុកស្រីស្នំ ដើម្បីផ្គត់ផ្គង់មណ្ឌលចត្ដាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ !

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តល់ស្បៀងអាហារ ដល់ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តល់ស្បៀងអាហារ ដល់ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម

រដ្ឋបាលព្រៃឈើសៀមរាប÷ តុកកែជាប្រភេទសត្វព្រៃការពារដោយច្បាប់ និងពុំមានការទាមទារប្រាក់ ៣ម៉ឺនដុល្លារ ដូចការចោទប្រកាន់របស់ក្រុមហ៊ុន វីរ: ប៊ុនថាំឡើយ

រដ្ឋបាលព្រៃឈើសៀមរាប÷ តុកកែជាប្រភេទសត្វព្រៃការពារដោយច្បាប់ និងពុំមានការទាមទារប្រាក់ ៣ម៉ឺនដុល្លារ ដូចការចោទប្រកាន់របស់ក្រុមហ៊ុន វីរ: ប៊ុនថាំឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.